ព័ត៌មានជាតិ
ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករ កើនឡើង៥៥% រយៈពេល២ខែដើមឆ្នាំ២០២១
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យ ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១ នេះ មានចំនួន១,៥៩៩,៩២២តោន មានការកើនឡើងចំនួន ៥៦៩,៤៩៣តោន ស្មើនឹង ៥៥,២៧% បើធៀបទៅនឹងឆ្នាំ២០២០ ដែលបាននាំចេញទៅកាន់គោលដៅចំនួន២៥ ប្រទេស ។
ក្នុងចំណោមផលិតផលដែលបាននាំចេញទាំងអស់ ដំឡូងមីទទួលបានការបញ្ជាទិញច្រើនជាងគេ ចំនួនជាង ៩៥០,០០០តោន ក្នុងនោះដំឡូងមីក្រៀមមានចំនួន ៨០២,៤៥១តោន និងដំឡូងមីស្រស់ចំនួន ១៥៤,៧៥០តោន។
ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករផ្សេងៗទៀតរួមមាន គ្រាប់ស្វាយចន្ទីចំនួន៧៩, ៤៧៣តោន គ្រាប់ពោតក្រហមមានចំនួន៧៨,៨៥៦តោន ផ្លែចេកស្រស់ចំនួន៧៥,៦៤៥តោន ផ្លែស្វាយស្រស់ចំនួន៤៣,៦៨០តោន ម្ទេសស្រស់ចំនួន៣២,៤១៧តោន ដូងប្រេងចំនួន ៧,១៧៦តោន និងកន្ទក់មានចំនួន៦,២៥០តោន រួមទាំងផលិតផលចំនួន ៣៣ មុខផ្សេងទៀតមានបរិមាណសរុបចំនួន៣១,៣៧១តោន។
ដំឡូងមី គឺជាផលិតផលកិសិកម្មសំខាន់ជាងគេ លំដាប់ទីពីរបន្ទាប់ពីអង្ករ ហើយកម្ពុជាក៏បានអនុម័តលើគោលនយោបាយជាតិស្ដីពីដំឡូងមី ក្នុងគោលដៅអភិវឌ្ឍផលិតកម្ម និងពង្រីកការនាំចេញផលិតផលកែឆ្នៃដំឡូងមីពីកម្ពុជាផងដែរ។ កាលពីឆ្នាំ២០២០កន្លងទៅ កម្ពុជាបានដាំដុះដំឡូងមីលើទំហំផ្ទៃដីជាង៦០០,០០០ហិកតា និងទទួលបានទិន្នផល១២លានតោនក្នុងមួយឆ្នាំ។
យោងតាមរបាយការណ៍នៃគោលនយោបាយជាតិស្ដីពីដំឡូងមី កម្ពុជានាំចេញដំឡូងមីចេញទៅលក់នៅក្រៅប្រទេសបានចំណូល៧២៨លានដុល្លារអាមេរិកក្នុងមួយឆ្នាំកាលពីឆ្នាំ២០២០កន្លងទៅ ដែលការនាំចេញភាគច្រើនជាមើមដំឡូងមីស្រស់ និងចំណិតដំឡូងមីក្រៀម។
ប្រទេសចិន ឥណ្ឌូនេស៊ី តៃវ៉ាន់ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក គឺជាប្រទេសដែលនាំចូលម្សៅមីមិនទាន់កែឆ្នៃច្រើនជាងគេនៅលើពិភពលោក។ ចំណែក ប្រទេសដែលនាំចូលម្សៅមីកែឆ្នៃរួចច្រើនជាងគេមានដូចជា ប្រទេសចិន ជប៉ុន អាល្លឺម៉ង់ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
អត្ថបទ៖ វ៉ាត វិន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៣ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៥ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៥ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក