Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ៖ និស្សិតកម្ពុជាម្នាក់ៗ ជាផ្នែកមួយមិនអាចខ្វះបាន ក្នុងការចូលរួមសម្រេចចក្ខុវិស័យ ២០២៥

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី គូស​បញ្ជាក់​ថា និស្សិត​ម្នាក់ៗ គឺជា​ផ្នែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ចូលរួម​សម្រេច​ចក្ខុវិស័យ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្ដើម​ពី​ការ​អបអរសាទរ​ដល់​និស្សិត​កម្ពុជា​ដែល​ទទួល​បាន​អាហារូបករណ៍​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន និង​អាល្លឺម៉ង់ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ បាន​គូស​បញ្ជាក់​ដល់​និស្សិត​ទាំងអស់ អំពី​តម្លៃ និង​ភាព​សំខាន់​ក្នុង​នាម​ជា​ធនធាន​សក្ដានុពល​របស់​កម្ពុជា ចំពោះ​ការ​រួម​ដំណើរ​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ការ​សម្រេច​ចក្ខុវិស័យ ២០២៥ នា​ឱកាស នៃ​ការ​ទទួល​ជួប​សំណេះសំណាល កាលពី​ព្រឹក​ថ្ងៃ​ទី ២២ ខែ​កក្កដា ឆ្នាំ ២០២៤។

នា​ឱកាស​នោះ ឯកឧត្ដម ហ៊ុន ម៉ានី មាន​ប្រសាសន៍​គូស​បញ្ជាក់​ថា «និស្សិត​ម្នាក់ៗ គឺជា​ផ្នែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ចូលរួម​សម្រេច​ចក្ខុវិស័យ ២០២៥ ហើយ​ភាព​ជោគជ័យ​របស់​ទាំងអស់​គ្នា មិនមែន​ដាច់​ដោយឡែក​ពី​ភាព​ជោគជ័យ នៃ​សង្គមជាតិ​ឡើយ ព្រោះ​យើង​ទាំងអស់​គ្នា មាន​ការ​ផ្សារភ្ជាប់​អនាគត​របស់​យើង​ទៅ​នឹង​អនាគត​របស់​សង្គម​កម្ពុជា»។

ទន្ទឹម​នេះ ឯកឧត្ដម ហ៊ុន ម៉ានី បាន​ឆ្លុះបញ្ចាំង​ពី​ការ​យកចិត្តទុកដាក់ និង​ការ​គិតគូរ​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្នុង​អាណត្តិ​ទី ៧ តាមរយៈ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី ១ ដោយ​ចាត់​ទុក​ធនធាន​មនុស្ស​ជា​អាទិភាព និង​ការ​ផ្តល់​បរិយាកាស និង​ពង្រីក​ឱកាស​ជា​បន្តបន្ទាប់​ជូន​ដល់​មន្ត្រីរាជការ និង​យុវជន​ជា​សិស្ស-និស្សិត ដើម្បី​អភិវឌ្ឍន៍​ចំណេះដឹង និង​សមត្ថភាព​របស់​ខ្លួន ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។

ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​បង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​សមត្ថភាព និង​សក្ដានុពល​របស់​ធនធាន​មនុស្ស​កម្ពុជា ហើយ​ជឿជាក់​ថា ប្រតិភូ​និស្សិត​កម្ពុជា​គ្រប់ៗ រូប នឹង​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​សម្រេច​ជោគជ័យ​ក្នុង​ការ​សិក្សា ហើយ​ត្រលប់​មកវិញ​រួមគ្នា​ប្រើប្រាស់​សមត្ថភាព កម្លាំង​រួម ក្នុង​ទិសដៅ​រួម​តែមួយ ដើម្បី​អនាគត​កម្ពុជា និង​អ្នក​ជំនាន់​ក្រោយ។

ជាមួយ​នេះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី បាន​ជូនពរ​ដល់​និស្សិត​ជ័យលាភី​អាហារូបករណ៍​ទាំងអស់ ដែល​នឹង​ត្រូវ​ចេញដំណើរ​ទៅ​សិក្សា​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ សូម​ទទួល​បាន​ជោគជ័យ ជួប​តែ​សុខ​សុវត្ថិភាព ហើយ​ត្រលប់​មកវិញ​នាំមក​នូវ​កិត្តិយស​សម្រាប់​ខ្លួនឯង ក្រុម​គ្រួសារ និង​សង្គមជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម