ព័ត៌មានជាតិ
UN ប្រចាំកម្ពុជា វាយតម្លៃខ្ពស់ចំពោះការរៀបចំបដិសណ្ឋារកិច្ចជូនមន្រ្តី UN អន្តរជាតិ
លោក Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ដែលបានសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ លោក Jean-Pierre Lacroix អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាព មកកាន់កម្ពុជានាពេលកន្លងទៅ។

គួរជម្រាបថា លោក Jean-Pierre Lacroix បានធ្វើដំណើរទស្សនកិច្ចមកកាន់រាជធានីភ្នំពេញ និងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកកោះកេរ កាលពីថ្ងៃទី ០៥ ដល់ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២៤។
នៅក្នុងលិខិតថ្លែងអំណរគុណរបស់ លោក Jo Scheuer ដែលបានផ្ញើជូនលោក លី ធុជ បានកោតសរសើរ និងវាយតម្លៃខ្ពស់ដែលបានរៀបចំ និងចូលរួមដោយផ្ទាល់ជាមួយ លោក Jean-Pierre សម្រាប់ទស្សនកិច្ចសកម្មភាពបោសសម្អាតមីន ក្នុងភូមិកោះកេរ ដែលកាយវិការនេះ បានបញ្ជាក់យ៉ាងច្បាស់លាស់នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រដល់សកម្មភាពបោសសម្អាតមីន។
ជាមួយគ្នានេះ លោកថ្លែងអំណរគុណចំពោះ លោក លី ធុជ ដែលបានសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ រួមទាំងក្រុមការងាររបស់ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សា សន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ដើម្បីធានាថា ទស្សនកិច្ចរបស់លោក Jean-Pierre Lacroix ទទួលបានជោគជ័យ និងលទ្ធផលផ្លែផ្កា។
លោក Jo Scheuer គូសបញ្ជាក់ថា៖«ក្នុងឱកាសនេះផងដែរ សូមវាយតម្លៃខ្ពស់ចំពោះការងារ និងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមីន និងសង្ឃឹមថា យើងនឹងបង្កើនកិច្ចសហប្រតិបត្តិការរបស យើងជាបន្ត ក្នុងពេលអនាគត»។
បន្ថែមពីនេះ លោក Jo បានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរមីន ដែលបានផ្តល់កិច្ចសហប្រតិបត្តិការដ៏ល្អ និងការគាំទ្រយូរអង្វែងដល់អង្គការសហប្រជាជាតិ ខណៈលោក វាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យសកម្មភាពមីន ដើម្បីការអភិវឌ្ឍមនុស្ស។

នៅក្នុងជំនួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត នាដំណើរទស្សនកិច្ចនោះ លោក Jean-Pierre Lacroix បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងភាពជោគជ័យរបស់កម្ពុជាក្នុងការប្រែក្លាយពីប្រទេសដែលរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេសចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីចូលរួមធានានូវសុខសន្តិសុខ និងសុវត្ថិភាពដល់បណ្តាប្រទេសដទៃទៀត ដែលការណ៍នេះគឺជាគំរូដ៏ល្អមួយសម្រាប់បណ្តាប្រទេសផ្សេងទៀតជុំវិញពិភពលោក។
ជាមួយគ្នានេះលោក Jean-Pierre បញ្ជាក់ថា អង្គការសហប្រជាជាតិនឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ៖ ឡាយ សាមាន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ