Connect with us

ព័ត៌មានជាតិ

UN៖ សម្ដេចតេជោ នាំឱ្យកម្ពុជាមានសន្តិភាពហើយ ថែមទាំងផ្ដល់សន្តិភាពដល់ប្រទេសក្នុងពិភពលោក តាមរយៈការបញ្ជូនកងទ័ពមួកខៀវ

បានផុស

នៅ

អគ្គលេខាធិការរងអង្គការសហប្រជាជាតិ លោក Atul KHARE  អបអរសាទរ និងសូមកោតសរសើរយ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះសម្តេចតេជោ ហ៊ុន សែន  ដែលមិនមែនត្រឹមជា មេដឹកនាំដែលនាំមកនូវសន្តិភាពដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយទៅជាមេដឹកនាំ ដែលផ្តល់សន្តិភាពទៅដល់បណ្តាប្រទេសដទៃទៀតនៅលើពិភពលោក តាមរយៈការបញ្ជូនកម្លាំរក្សាសន្តិភាពរបស់កម្ពុជាទៅកាន់តំបន់ និងប្រទេសមួយចំនួននៅក្នុងពិភពលោក នាពេលកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គលេខាធិការរង នៃអ.ស.ប. ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការ លើកឡើងបែបនេះ ក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកក្កដា នេះ ។

សម្តេចតេជោ ហ៊ុន សែន  បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា គឺជាដៃគូដ៏ល្អមួយរបស់ អ.ស.ប. ក្នុងកិច្ចសហប្រតិបត្តិការរក្សាសន្តិភាពក្នុងពិភពលោក។ ​កម្ពុជាបានប្រែក្លាយពីប្រទេសដែលធ្លាប់មានសង្រ្គាមរ៉ាំរ៉ៃ មកប្រទេសដែលមានសុខសន្តិភាព​ចាប់តាំងពីឆ្នាំ១៩៩៨មក និង ​មានលទ្ធភាពបញ្ជូនកងទ័ពមួកខៀវ ចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពនៅលើពិភពលោក ក្រោមឆ័ត្ររបស់អ.ស.ប.។

នៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន, លោក Atul KHARE    បានកោតសរសើរពីការប្តេជ្ញារបស់ប្រទេសកម្ពុជា ក្នុងការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពក្នុងពិភពលោក ជាពិសេស ​ការធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “កម្មវិធីភាពជាដៃគូត្រីភាគី របស់អ.ស.ប.” (អ.ស.ប. Triangular Partnership Program, TPP) ក្រោមកិច្ចសហប្រតិបត្តិការ អ.ស.ប., សាធារណរដ្ឋកូរ៉េ និងកម្ពុជា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ និង ជាមួយប្រទេសជប៉ុនក្នុងឆ្នាំ២០២៥។

លោកអគ្គលេខាធិការរង ចាត់ទុកសកម្មភាពនេះបង្ហាញឱ្យឃើញថា កម្ពុជាស្ថិតនៅលើគន្លងផ្លូវដ៏ប្រសើរ ដែលចាកចេញពីប្រទេសធ្លាប់ទទួលបេសកកម្មរក្សាសន្តិភាពរបស់អ.ស.ប. មកជាប្រទេសផ្តល់កងកម្លាំងរក្សាសន្តិភាពផង និងបណ្តុះបណ្តាលកងទ័ពរក្សាសន្តិភាពផង ដែលមានទាំងផ្នែកយោធាប្រយុទ្ធការពារ ផ្នែកពេទ្យ និងគិលានុបដ្ឋាយិកា និងកងទ័ពបោសសម្អាតមីន ឱ្យកាន់តែមានសមត្ថភាព និងប្រសិទ្ធភាព។ លោក  បានលើកឡើងថា​កងទ័ពមួកខៀវកម្ពុជា ដែលបំពេញបេសកកម្មនៅបរទេស ទាំងប្រុស ទាំងស្រី សុទ្ធសឹងតែជានាយទាហានប្រកបដោយភាពក្លាហាន មានវិន័យ វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។

លោក  Atul KHARE បានជម្រាបជូន សម្តចតេជោថា ក្រៅពីកិច្ចសហប្រតិបត្តិការរក្សាសន្តិភាព លោក ក៏នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្សេងទៀត ដូចជាសកម្មភាពមនុស្សធម៌ វប្បធម៌ និងការអភិវឌ្ឍ ដែល អ.ស.ប. បានសហការជាមួយប្រទេសកម្ពុជាជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ សម្តេចតេជោ បានសម្តែងនូវការពេញចិត្ត និងគាំទ្រយ៉ាងខ្លាំង ដែលកម្ពុជា ត្រូវបានជ្រើសរើសជាដៃគូ និងជាម្ចាស់ផ្ទះសម្រាប់កម្មវិធីភាពជាដៃគូត្រីភាគីរក្សាសន្តិភាពរបស់អ.ស.ប. ដោយសហការជាមួយសាធារណរដ្ឋកូរ៉េ ​និង​ប្រទេសជប៉ុន​។ កម្ពុជា គឺជាជម្រើសដ៏ល្អបំផុត សម្រាប់ភាពជាដៃគូត្រីភាគីនេះ អាស្រ័យដោយកត្តាសន្តិភាព មានជំនាញក្នុងការបោសសម្អាតមីន ជាប្រទេសធ្លាប់ឆ្លងកាត់សង្រ្គាម និងមានការចំណាយតិច។ សម្តេច បានបន្តថាកម្ពុជា ក៏ជាម្ចាស់ផ្ទះនៃមជ្ឈមណ្ឌលសកម្មភាពមីនអាស៊ានផងដែរ។

គួរឱ្យដឹងថា ក្នុង​រយៈពេល​១៨​ឆ្នាំ​ចុងក្រោយ កម្ពុ​ជា​បាន​បញ្ជូន​កងទ័ពមួកខៀវសរុប​ ៩ ៥៧០​នាក់​ ដើម្បីទៅ​បំពេញ​បេសកកម្ម​ថែរក្សា​សន្តិភាព​ក្រោមឆ័ត្រអង្គការ​សហប្រជាជាតិ​ចំនួន​១២​បេសកកម្ម​ នៅ​តាម​បណ្ដា​ចំនួន​១០​ប្រទេស ដោយបំពេញការងារ​លើ​ជំនាញ​បោស​សម្អាត​មីន មន្ទីរពេទ្យ​កម្រិត២  កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ វិស្វកម្ម​សំណង់​ផ្ដេក-បញ្ឈរ វិស្វកម្ម​ព្រលាន​យន្តហោះ និង​សង្កេតការណ៍​យោធា។

ប្រទេស​ទាំង​​នោះមានដូចជា  សាធារណរដ្ឋ​ស៊ូដង់ ស៊ូដង់​ខាងត្បូង ឆាដ លីបង់ សាយប្រើស ស៊ីរី អាហ្វ្រិក​កណ្ដាល ម៉ាលី យ៉េមែន និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ។​ ក្នុងពេលនេះ កម្ពុជា​មាន​កងទ័ព​មួក​ខៀវ​​៦២៧​នាក់​ ដែល​បាននឹង​កំពុង​បំពេញការងារតាម​បណ្ដា​ប្រទេស​កំពុង​មាន​ជម្លោះ​ចំនួន​៤ រួមមាន៖ លីបង់ ស៊ូដង់​ខាងត្បូង សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ និងអាហ្វ្រិក​កណ្ដាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៩ វិនាទី មុន

សម្ដេចតេជោ លើកកត្តា៤ ដែលពលរដ្ឋសប្បាយរីករាយគ្រប់ទីកន្លែងក្នុងឱកាសឆ្នាំថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

អ្នកនាំពាក្យ៖ថ្ងៃចូលឆ្នាំថ្មី ក្មេងទំនើង១០នាក់ចូលពន្ធនាគារ

ព័ត៌មានជាតិ៨ នាទីutes មុន

រដ្ឋាភិបាលគ្រោងបង្កេីតតំបន់គ្រប់គ្រងជលផលសមុទ្រថ្មី​ ៣ ទីតាំងនៅតំបន់ឆ្នេរ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់៖ ពីការចាប់ផ្តើមសម្រាប់​សន្តិភាព ឈាន​ដល់ភាពចម្រូងចម្រាសជាសកល

ព័ត៌មានជាតិ១៥ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ ដឹកនាំប្រតិភូទៅទស្សនកិច្ចនៅសិង្ហបុរី ដើម្បីស្វែងយល់ពីប្រព័ន្ធអប់រំនៅទីនោះ និងយកមកអនុវត្តនៅកម្ពុជា

ចរាចរណ៍៣ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

Sokha Hotels

ព័ត៌មានពេញនិយម