Connect with us

ព័ត៌មានជាតិ

អាវុធហត្ថ​រាជធានី​ភ្នំពេញ​ អនុវត្ត​តួនាទី​ភារកិច្ច និង​វឌ្ឍនភាព ការងារ ៣​ទិសដៅ​សំខាន់ៗ​ដើម្បី​បម្រើ​សង្គមជាតិ

បានផុស

នៅ

ភ្នំពេញ ៖ ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចូលរួម​ប្រជុំ​ត្រួតពិនិត្យ អនុវត្ត​តួនាទី​ភារកិច្ច និង​វឌ្ឍនភាព ការងារ​កងរាជអាវុធហត្ថ ខែតុលា និង​ទិសដៅ​ការងារ ខែវិច្ឆិកា ឆ្នាំ​២០២០ តាមរយៈ Video Conference​នា​ល្ងាច​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០​ដោយ​ផ្តោត​សទិស​ដៅ​សំខាន់​៣​យ៉ាងៗ​ដើម្បី​បម្រើ​សង្គមជាតិ​និង​ប្រជាពលរដ្ឋ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះ​ក្រោម​អធិបតីភាព លោក ឧ​ត្ត​ម​សេនីយ៍​ទោ ស សំបូរ​ធន នាយសេនាធិការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង​មាន​ចូលរួម​ពី នាយរង​សេនាធិការ នាយ នាយរង​ការិយាល័យ ជាច្រើនរូប​ទៀត​ដោយ​កិច្ចប្រជុំ​នេះ​បាន​ភ្ជាប់​តាមរយៈ Video Conference ដោយមាន​ការចូលរួម​ពី បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​រាជធានី​-​ខេត្ត​ទាំង​២៥​។

សមាសភាព​ចូលរួម​ប្រជុំ ដោយ​ភ្ជាប់​រូបភាព​តាមរយៈ Video Conference របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ មានដូច​ជា លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ពង្ស សា​វរិ​ទ្ធ មេបញ្ជាការ​រង ជា​នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី លោក​មេបញ្ជាការរង នាយរង​សេនាធិការ ប្រធាន​មន្ទីរ នាយការិយាល័យ លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​សមាជិក​អាវុធហត្ថ​ជាច្រើនរូប​ទៀត​។

ខ្លឹមសារ​ប្រជុំ​តាម​Video Conference​នេះ​មាន​៣​យ៉ាងសំខាន់ៗ​គឺ​ទី​១ ត្រួតពិនិត្យ​ការអនុវត្ត​តួនាទី​ភារកិច្ច និង វឌ្ឍនភាព​ការងារ កងរាជអាវុធហត្ថ​ក្នុង​ខែ​កន្លងទៅ​។ ទី​២ ផ្សព្វផ្សាយ​ផែនការ​ណែនាំ​លេខ ៣២/២០២០​ផ​.​ក ចុះ​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០២០ ស្តីពី​កិច្ចការពារ​សន្តិសុខ រក្សា​សុវត្ថិភាព និង​សង្គ្រោះ​ឧបទ្ទវហេតុ​ផ្សេងៗ​រួម​នឹង​ទិសដៅ​ការងារ ខែវិច្ឆិកា ឆ្នាំ​២០២០ តាមរយៈ Video Conference​។ ទី​៣ មន្ត្រី​អាវុធហត្ថ​ទាំង​ត្រូវ​បន្ត​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កាច​សាហាវ កូ​វីដ​១៩​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​បញ្ចៀស​ការ​រាលដាល​ដល់​ក្នុង​សហគមន៍​ខណៈ​ប្រទេស​ជាង​២០០​នៅលើ​ពិភពលោក​កំពុង​ជួប​ទុក្ខ​ធ្ងន់ធ្ងរ​ដោយសារ​មាន​អ្នក​ឆ្លង​ជាង​ជិត​៥០​លាន​នាក់​និង​ស្លាប់​ជាង​១​លាន​នាក់​ហើយ​នោះ​៕
វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម