ព័ត៌មានជាតិ
កសិដ្ឋាន ផលិតទឹកដោះគោស្រស់ក្នុងស្រុកមួយគ្រោងពង្រីកខ្លួននិងបង្កើនបរិមាណផលិត និងផ្គត់ផ្គង់ដើម្បីបំពេញតម្រូវការ
កសិដ្ឋានចិញ្ចឹមគោ មូមូ ហ្វាម គ្រោងនឹងពង្រីកខ្លួនបន្ថែមទៀត ដើម្បីបង្កើនបរិមាណផលិត ធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាកាន់តែសម្បូរផលិតផលទឹកដោះគោស្រស់ ដែលជាស្នាដៃរបស់កូនខ្មែរពិតៗ។

លោក យន់ សុផាត ម្ចាស់កសិដ្ឋានចិញ្ចឹមគោផលិតទឹកដោះគោស្រស់ មូមូ ហ្វាម បានប្រាប់ កម្ពុជាថ្មី ថា សម្រាប់ពេលខាងមុខនេះ កសិដ្ឋានរបស់លោក គ្រោងនឹងពង្រីកខ្លួនបន្ថែមទៀត ដើម្បីបង្កើនបរិមាណផលិត ធ្វើយ៉ាងណាឱ្យ ប្រទេសកម្ពុជាកាន់តែសម្បូរផលិតផលទឹកដោះគោស្រស់ និងងាយស្រួលការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

ម្ចាស់កសិដ្ឋានរូបនេះ បន្ថែមទៀតថា សម្រាប់ពេលបច្ចុប្បន្ននេះ កសិដ្ឋានអាចមានលទ្ធភាពផលិតទឹកដោះគោស្រស់ បានជិត១ពាន់លីត្រ ក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ក្នុងទីផ្សារក្នុងប្រទេសកម្ពុជា។
លោក បានបន្តថា ចំនួនបរិមាណដែលផលិតទឹកដោះគោស្រស់នៅកម្ពុជានាពេលបច្ចុប្បន្ននេះ គឺនៅមានកម្រិតនៅឡើយ ពោល «តាមការមើលឃើញរបស់លោក ការផលិតទឹកដោះគោះស្រស់នៅតាមកសិដ្ឋាននីមួយៗ នៅពុំទាន់អាចផ្គត់ផ្គង់គ្រប់គ្រាន់ សម្រាប់ទីផ្សារក្នុងប្រទេសកម្ពុជា នោះឡើយ»។ នេះបើតាមការអះអាងរបស់ម្ចាស់សិដ្ឋាន។

លោក យន់ សុផាត បានបន្តទៀតថា ទឹកដោះគោស្រស់ មូ មូ របស់សិដ្ឋានលោក ជាទឹកដោះគោស្រស់មួយដែលគ្មានសារធាតុរក្សាទុក និងសារធាតុបន្ថែមផ្សេង ដែលជាហេតុធ្វើឱ្យវាក្លាយជាជម្រើសដែលមានសុខភាពល្អមនុស្សទូទៅ នេះក៏ដោយសារទឹកដោះគោស្រស់ មានប្រភពដ៏អស្ចារ្យនៃជាតិកាល់ស្យូម វីតាមីន និងសារធាតុរ៉ែ ដែលចាំបាច់សម្រាប់របបអាហារប្រចាំថ្ងៃរបស់មនុស្ស ប្រកបដោយមានតុល្យភាព។

លោក យន់ សុផាត បានប្រាប់ឱ្យដឹងទៀតថា ផលិតផលទឹកគោស្រស់ ដែលផលិតចេញពីកសិដ្ឋានរបស់លោក នាពេលបច្ចុប្បន្ននេះ កំពុងត្រូវបានផ្សារទំនើបធំៗ និងផ្សារទំនើបផ្សេងៗទៀត ក្នុងប្រទេសកម្ពុជា បានយកទៅលក់ចែកចាយបន្ត ជារៀងរាល់ថ្ងៃ និងកំពុងទទួលបានការគាំទ្រពីសំណាក់អតិថិជន អ្នកបរិភោគ យ៉ាងច្រើនកុះករ ផងដែរ។

កសិដ្ឋានចិញ្ចឹមគោផលិតទឹកដោះគោស្រស់ មូមូ ហ្វាម បានបើកដំណើរតាំងពីឆ្នាំ ២០០៨ មកម្ល៉េះ បច្ចុប្បន្ននេះ កសិដ្ឋានមានផ្ទៃដីជាង ៦ហិកតា និងមានគោសរុបចំនួន២០០ក្បាល ដែលជាមធ្យមកសិដ្ឋានអាចផលិតបានទឹកដោះគោស្រស់ ជិត១ពាន់លីត្រ ក្នុងមួយថ្ងៃ៕
អត្ថបទ ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ១២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?