Connect with us

ព័ត៌មានជាតិ

និយ័តករ​មូលបត្រ​កម្ពុជា ​ប្រកាស​ទទួល​ស្គាល់​ក្រុមហ៊ុន​ចែកចាយ​លក់ ទិញ​ត្រឡប់​មកវិញ គម្រោង​វិនិយោគ​រួម​ដំបូង​គេ​នៅ​កម្ពុជា

បានផុស

នៅ

និយ័តករ​មូលបត្រ​កម្ពុជា បានប្រកាស​ទទួល​ស្គាល់​ក្រុមហ៊ុន​មូលបត្រ អេស៊ីលីដា ​​ជា​ក្រុមហ៊ុន​ចែកចាយ​លក់ ទិញ​ត្រឡប់​មកវិញ ឬ​ទូទាត់​សង​ នៅ​ក្នុង​គម្រោងវិនិយោគរួមដំបូងគេនៅផ្សារ​មូលប័ត្រ​កម្ពុជា។

តាម​រយៈ​កិច្ចសហការរវាងក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ​អេស៊ីលីដា ​និងក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) នៅ​ក្នុងគម្រោងនៃ​មូលនិធិ​កម្មសិទ្ធិ​អាស៊ី ប៊ីអេអឹមស៊ី ​នឹងនាំឱ្យទីផ្សារមូលធននៅកម្ពុជា ឈានចូលមួយ​ជំហានថ្មីមួយទៀត​ស្របទៅតាមនិន្នាការអន្តរជាតិ។ នេះបើតាមលោក ស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ូ សុជាតិ អគ្គនាយក​និយ័តករ​មូលបត្រ​កម្ពុជា​បាន​គូស​បញ្ជាក់​ថា អាជីវកម្ម​គម្រោង​វិនិយោគ​រួម​គឺជា​ទីផ្សារ​មួយ ដែល​នឹង​អនុញ្ញាត​ឱ្យ​មាន​ការប្រមូល​សាច់ប្រាក់​ពីសាធារណៈជន​ដែល​ជា​អ្នក​វិនិយោគ ដើម្បីបង្កើតជា​មូលនិធិ​យកទៅ​វិនិយោគ​ទៅលើ​គម្រោង​ជាក់លាក់​ណាមួយ។

ដំណើរការ​ប្រតិបត្តិការ​អាជីវកម្មនៅក្នុងទីផ្សារ​គម្រោង​វិនិយោគរួមនេះ មានការចូលរួម​ពី​តួអង្គ​សំខាន់ៗ​ចំនួន ដូចជា ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ ក្រុមហ៊ុន​ថែរក្សា​ទ្រព្យសម្បត្តិ​ជំនួស ក្រុមហ៊ុន​អភិបាល​មូលនិធិ និង ក្រុមហ៊ុន​ចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សង។

ការ​បង្កើត និងដាក់ឱ្យដំណើរការទីផ្សារ​គម្រោងវិនិយោគរួម​នៅកម្ពុជា​បាន​ឆ្លង​កាត់នូវការរៀបចំ និង​ការ​គិតគូរ​យ៉ាង​ល្អិតល្អន់ តាមរយៈការ​សិក្សាស្រាវជ្រាវ និង​ដកស្រង់​បទពិសោធន៍​ពីបណ្តា​ប្រទេស​ផ្សេងៗ និងអង្គការ​អន្តរជាតិ​នៃគណៈកម្មការ​​មូលបត្រ និង​ផ្អែកលើ​ផែនទីបង្ហាញផ្លូវនៃ “យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ វិស័យហិរញ្ញវត្ថុឆ្នាំ ២០១១-២០២០​” និង​ត្រូវបានធ្វើបច្ចុប្បន្នកម្មទៅជា “យុទ្ធសាស្ដ្រអភិវឌ្ឍន៏ វិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥”។

លោក ព្រំ វិសុទ្ធ អគ្គនាយក​នៃក្រុមហ៊ុន​មូលបត្រ អេស៊ីលីដា បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា គឺជាក្រុមហ៊ុនមូលបត្រ​ឈានមុខគេ​ក្នុង​ប្រទេសកម្ពុជា ដែលកាន់កាប់ចំណែកទីផ្សារប្រមាណជា ៧០% និង ៩០% លើចំនួនវិនិយោគិន តម្លៃ និង​បរិមាណ​ជួញដូរ។

លោកបន្ត​ថា ភាព​ជា​ដៃគូ​នេះ​ ជា​ការ​ត្រួសត្រាយ​ក្នុងការ​បង្កើតថ្មីនៃទីផ្សារមូលធននៅកម្ពុជា ក្នុងការផ្តល់ជូនវិនិយោគិន​ទទួលបានឱកាសវិនិយោគដ៏សំបូរបែប ប្រកបដោយការ​គាំពារ និងដំណោះស្រាយសមស្រប។

លោកស្រី សែន ពិសិដ្ធវណ្ណីដា អភិបាលនៃក្រុមហ៊ុន បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា)​ បាន​ឲ្យ​ដឹង​ថា ដោយមាន​កិច្ចសហការនេះ ការវិនិយោគនៅក្នុងមូលនិធិនៃគម្រោងវិនិយោគរួម នឹងត្រូវបានធ្វើឡើងកាន់តែមាន​ភាពងាយស្រួល​​និងមាន​តម្លាភាព។

លោក ស៊ូ សុជាតិ បានបន្ថែម​ថា ការ​ចាប់ដៃ​គ្នា​រវាងរវាង ក្រុមហ៊ុន​មូលបត្រ អេស៊ីលីដា និងក្រុមហ៊ុន​បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ឆ្លុះបញ្ចាំង​ការចូលរួម​ដំណើរការ​ប្រតិបត្តិការ​អាជីវកម្ម​គម្រោង​វិនិយោគ​រួម ដែលនឹង​​ជួយជម្រុញសេដ្ឋកិច្ច​កម្ពុជា​ឱ្យ​មាន​ការ​រីក​ចម្រើន​ឡើង​បន្ថែម ហើយ​ក៏​បង្ហាញពីវឌ្ឍនភាព​ថ្មីមួយទៀត​នៃ​ទីផ្សារមូលធននៅកម្ពុជា តាម​រយៈ​ការ​កៀរគរ​មូលធន​ពីការ​បង្កើត​មូលនិធិនៃ​គម្រោងវិនិយោគ​រួម​ដែលជាផលិតផលថ្មី និង​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ​ដែល​បន្ថែម​ជម្រើស​ថ្មីក្នុងការវិនិយោគសម្រាប់វិនិយោគិនផងដែរ។

លោកបន្ត​ថា តាម​រយៈ​ការ​ប្រមូល​សាច់ប្រាក់ ដើម្បីវិនិយោគ​ដោយអ្នកជំនាញ និង​មានវិជ្ជាជីវៈខ្ពស់​របស់ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ និង​ការពិនិត្យ និងតាមដាន​យ៉ាងយកចិត្តទុកដាក់ របស់ក្រុមហ៊ុន​ថែរក្សាទ្រព្យសម្បត្តិ​ជំនួស ទៅលើ​ប្រតិបត្តិការ​របស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ដើម្បីធានា​ឱ្យបាន​នូវភាព​ទុកចិត្ត ក្នុងការវិនិយោគ​របស់វិនិយោគិន​ទាំងក្នុងនិងក្រៅប្រទេស។

បើតាម​អគ្គនាយក​និយ័តករ​មូលបត្រ​កម្ពុជា​ បច្ចុប្បន្នក៏​មានក្រុមហ៊ុនគ្រប់គ្រង​មូលនិធិផ្សេង​ទៀត បាន​កំពុង​ដាក់ពាក្យ​ស្នើ​សុំ ធ្វើការបោះ​ផ្សាយ​លក់​ឯកតា​មូលនិធិ​នៃគម្រោង​វិនិយោគរួម​ជាបន្តបន្ទាប់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥០ វិនាទី មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ប្រធានាធិបតី​ប៉ាណាម៉ា ប្រាប់​អាមេរិក​ថា កុំប៉ិនកុហក​រឿង​ព្រែកជីក​ពេក

ព័ត៌មានជាតិ១៥ នាទីutes មុន

ក្រសួងធនធានទឹក អំពាវនាវឱ្យប្រើប្រាស់ទឹកសន្សំសំចៃនៅខែកុម្ភៈ និងខែមីនា ជាពិសេសតំបន់ដែលឆ្ងាយពីប្រភពទឹក

ចរាចរណ៍១៩ នាទីutes មុន

រថយន្ត ១ គ្រឿង រេចង្កូតឡើងសួនចែកទ្រូងផ្លូវបុកស្លាកប៉ាណូ បង្កគ្រោះថ្នាក់ដល់រថយន្ត ១ គ្រឿងទៀត រងរបួសធ្ងន់-ស្រាល ៣ នាក់

ជីវិតកម្សាន្ដ២០ នាទីutes មុន

តារា​ចម្រៀង​ វៀតណាម មួយរូប​ ត្រូវ​​ចាប់​ខ្លួន​ពី​បទ​លួច​ទំនិញនៅ​ហាង Gucci

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម