Connect with us

ព័ត៌មានជាតិ

អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកបំភ្លៃព័ត៌មានខុសការពិតមិនឱ្យរួចខ្លួនឡើយ ជុំវិញរឿងកាត់ខេត្ត៤ឱ្យវៀតណាម

បានផុស

នៅ

អតីតនាយករដ្ឋមន្ត្រី សម្ដេច ហ៊ុន សែន បានចេញមុខព្រមានចាត់វិធានការផ្លូវច្បាប់ដោយគ្មានការអត់ឱនឱ្យឡើយចំពោះក្រុមបុគ្គលដែលញុះញង់ និងបំភ្លៃខុសពីការពិតទាក់ទិនទៅនឹងកិច្ចកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន នៅពេលនេះ ក្រោយមានការផ្ទុះការចោទប្រកាន់ថា រដ្ឋាភិបាលបានកាត់ខេត្តនៅភូមិភាគឦសានរបស់កម្ពុជាចំនួន៤ មានខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ឱ្យទៅប្រទេស វៀតណាម ដែលការផ្សព្វផ្សាយចោទប្រកាន់នេះ បានធ្វើឱ្យប្រជាជនមានយល់ច្រឡំ និងសម្ដែងការព្រួយបារម្ភជាខ្លាំង។

ការផ្សព្វផ្សាយបែបនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភា ប្រកាស បដិសេធ និងបញ្ជាក់ថា មិនមែនជាការពិតនោះឡើយ។ ថ្លែងសារពិសេស នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា៖ «ការបំផ្លើសសភាពការណ៍នេះ អ្នកនៅក្នុងប្រទេសត្រូវប្រឈមនឹងផ្លូវច្បាប់  អ្នកនៅក្រៅប្រទេសដែលញុះញង់ បង្កឱ្យមានរឿងនេះកើតឡើង អ្នកក៏ត្រូវតែដឹងថា ការញុះញង់ ការបំភ្លៃរបស់អ្នក បានបង្កឱ្យអ្នកខាងក្នុងជាប់គុក»។ សម្ដេចតេជោ ក៏បានប្រកាសមិនលើកលែងជាដាច់ខាត និងស្នើកុំឱ្យបន្ធូរបន្ថយវិធានការឱ្យសោះ ព្រោះនេះជាទង្វើដែលធ្ងន់ធ្ងរហួស»។

សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ថា ការផ្សព្វផ្សាយមូលបង្កាច់ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ គឺមិនអាចអត់ឱនបាននោះទេសម្រាប់ជនទាំងឡាយណា ដែលបានមូលបង្កាច់សភាពការណ៍នេះ រហូតចោទមេដឹកនាំកម្ពុជា ពិសេសសម្ដេចផ្ទាល់ ក៏ដូចជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា ជាជនក្បត់ជាតិទាក់ទិននឹងការកាត់ដី៤ខេត្តរបស់កម្ពុជា ទៅឱ្យវៀតណាម។

ទន្ទឹមនេះ ជុំវិញការចោទប្រកាន់ថា កិច្ចកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) គឺជាគំនិតផ្ដួចផ្ដើមរបស់វៀតណាម តាំងពីឆ្នាំ១៩៩៥នោះ គឺជាព័ត៌មានមិនពិតឡើយ ហើយជាចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់។ នេះបើតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ដដែល។

សម្ដេចតេជោ ថា ដោយមើលឃើញថា នៅតំបន់ត្រីកោណនៃប្រទេសកម្ពុជា ឡាវ វៀណាម ជាតំបន់ដាច់ស្រយាល និងមិនទាន់មានការអភិវឌ្ឍ ជឿនលឿន ទើបសម្ដេចផ្ដួចផ្ដើមគំនិតនេះឡើង ក្នុងគោលបំណងជំរុញការអភិវឌ្ឍរួមគ្នារវាងប្រទេសទាំង៣ នៅតំបន់ត្រីកោណនេះ។

គួរជម្រាបថា កិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍នៃខេត្តជាប់ព្រំដែនកម្ពុជា ឡាវ និងវៀតណាម ហៅកាត់ថា CLV គឺជាកិច្ចសហប្រតិបត្តិការមួយផ្តោតលើកិច្ចអភិវឌ្ឍផ្នែកសេដ្ឋកិច្ចរវាងខេត្តមានព្រំដែនជាប់គ្នានៃប្រទេសទាំង៣ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា។

តំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣មានចំនួន ១៣ខេត្ត ក្នុងនោះ ប្រទេសវៀតណាមមានចំនួន៥ខេត្ត (ខេត្តកុនទុម ហ្កាឡាយ ដាក់ឡាក់ ដាក់ណុង និងប៊ីងភឿក), ប្រទេសឡាវមានចំនួន៤ខេត្ត (ខេត្តអាតាពើ សាឡាវ៉ាន់ សេកុង និងខេត្តចំប៉ាសាក់) និងកម្ពុជា មានចំនួន៤ខេត្ត (ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម