Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ អះអាងថា កិច្ចសហការតំបន់ត្រីកោណបានជួយដល់ពលរដ្ឋរស់នៅព្រំដែនក្នុងទទួលសេវាសុខាភិបាល

បានផុស

នៅ

ស្របពេលដែលកម្ពុជានៅមានភាពទន់ខ្សោយផ្នែកសុខាភិបាល នៅតាមព្រំដែនក្រោយបញ្ចប់សង្គ្រាម តាមរយៈកិច្ចសហប្រតិបត្តិការនៅតំបន់ត្រីកោណរួមមាន កម្ពុជា ឡាវ និង វៀតណាម នាពេលកន្លងទៅ បានជួយដល់ពលរដ្ឋរស់នៅតាមព្រំដែន ជាពិសេសពលរដ្ឋខ្មែរ ក្នុងការទទួលសេវាសុខាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ​ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា បានថ្លែងឡើងបែបនេះ តាមរយៈសារពិសេសពាក់ព័ន្ធទៅនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV DTA ) នាថ្ងៃទី២៣ ខែកក្កដា។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងពេលដែលមានស្ថានភាពទន់ខ្សោយនៅខាងកម្ពុជាក្រោយបញ្ចប់សង្គ្រាម សម្តេចតែងតែចរចាជាមួយប្រទេសជិតខាង មិនថាជាមួយវៀតណាម ថៃ​ និងឡាវ នោះទេ ដើម្បីឱ្យគេជួយអនុគ្រោះចំពោះកម្ពុជានៅក្នុងការផ្តល់វ៉ាក់សាំង និងជួយសង្គ្រោះទៅដល់អ្នកមានជម្ងឺធ្ងន់ ជាពិសេស​សម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារ។ សម្តេចថ្លែងថា៖«ព្រោះប៉ុស្តិ៍សុខភាពរបស់គេជាប់ជាមួយនឹងព្រំដែនទៅហើយ ឯចំពោះយើងប៉ុស្តិ៍សុខភាពគឺនៅឆ្ងាយណាស់។ ឧទាហរណ៍ ស្រ្តីមានផ្ទៃពោះត្រូវការឆ្លងទន្លេ បើមើលមកក្រោយក្នុងទឹកដីកម្ពុជា ប្រមាណ​១០គីឡូម៉ែត្រ ប៉ុន្តែបើឆ្លងដែនចូលទឹកដីឡាវ ឬវៀតណាម ឬថៃ គឺជិតជាងដែលអាចសង្គ្រោះជីវិតបាន»។

យ៉ាងណាមិញ សម្តេចបន្ថែមថា ភាពអនុគ្រោះបែបនេះ ពលរដ្ឋដែលរស់នៅតំបន់ត្រីកោណទាំងកម្ពុជា ឡាវ និងវៀតណាម ងាយស្រួលក្នុងការមកទទួលសេវាសុខាភិបាលទៅវិញទៅមក ពោលពលរដ្ឋវៀតណាម ឬឡាវ ពេលខ្លះក៏មកទទួលសេវាសុខាភិបាលនៅកម្ពុជាវិញដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រយៈពេល១០ឆ្នាំ សម្តេចតេជោ និងភរិយា សង់ផ្ទះជិត១០០០ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ​ពង្រឹង​វិធានការ​អធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថាន ដើម្បីធានាបាននូវអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក

ចរាចរណ៍២ ម៉ោង មុន

ស្នងការរាជធានី៖ កំណាត់ផ្លូវ៦០ម៉ែត្រនឹងត្រូវចាប់ល្បឿនកំណត់ពីពេលនេះតទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

តើរាជរដ្ឋាភិបាលកម្ពុជាបានគិតគូ និងដាក់ចេញវិធានការអ្វីខ្លះលើបញ្ហាកសិផល ពិសេសតម្លៃស្រូវ?

Sokha Hotels

ព័ត៌មានពេញនិយម