ព័ត៌មានជាតិ
រដ្ឋបាលខេត្តរតនគិរី៖ អង្គការសង្គមស៊ីវិល ដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រសេវាសង្គម នៅតាមជនបទ
«អង្គការសង្គមស៊ីវិល ទាំងក្នុងស្រុក និងក្រៅស្រុក បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ និងគាំទ្រដល់វិស័យសេវាសង្គមនៅតាមមូលដ្ឋានជនបទ និងសហគមន៍ដាច់ស្រយ៉ាល»។ នេះជាការលើកឡើងរបស់ អភិបាលរងខេត្តរតនគិរី លោក វ៉ាន់ សោភា ក្នុងវេទិការ កិច្ចសន្ទនាភាពជាដៃគូ ជាមួយអង្គការសង្គមស៊ីវិលក្នុងខេត្ត នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

វេទិកានេះ នឹងចូលរួមចំណែកក្នុងការធ្វើឱ្យអាជ្ញាធរមូលដ្ឋានយល់ដឹងច្រើន និងផ្តល់កិច្ចសហការកាន់តែច្រើនឡើង ជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋាន។ បច្ចុបន្ន អាជ្ញាធរខេត្តបានពិនិត្យឃើញថា ការធ្វើសកម្មភាពរបស់អង្គការសង្គមស៊ីវិលនៅតាមមូលដ្ឋាន មានភាពល្អប្រសើរជាធម្មតា ដោយមិនមានការរឹតត្បិតនោះឡើយ ដែលនេះបង្ហាញយ៉ាងច្បាស់ថាអាជ្ញាធរខេត្ត គោរពតាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃស្តីពីកិច្ចសហការណ៍ និងសហប្រតិបត្តិការណ៍ ជាមួយអង្គការសង្គមស៊ីវិល។
លោកអភិបាលរងខេត្ត បានបញ្ជាក់ថា សមិទ្ធផលនៃការរីកចម្រើន និងការអភិវឌ្ឍនៅក្នុងខេត្ត គឺពិតជាមានការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះមានដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងអង្គការសង្គមស៊ីវិលផងដែរ។ ជាពិសេសអង្គការសង្គមស៊ីវិល ទាំងក្នុងស្រុក និងក្រៅស្រុក បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ និងគាំទ្រដល់វិស័យសេវាសង្គមនៅតាមមូលដ្ឋានជនបទ និងសហគមន៍ដាច់ស្រយ៉ាល។ លោកបន្តថា អង្គការសង្គមស៊ីវិល បានចូលរួមធ្វើសកម្មភាពក្នុងវិស័យកំណែទម្រង់នានារបស់រដ្ឋ ដូចជា ការលើកកម្ពស់អភិបាលកិច្ចល្អ សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ ការអប់រំ សុខភាព ធនធានធម្មជាតិ និងបរិស្ថាន។ល។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត ក៏បានអំពាវនាវ ដល់អាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ និងអង្គការសង្គមស៊ីវិល បន្តសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់អង្គការសង្គមស៊ីវិល ដែលបានចុះបញ្ជីរត្រឹមត្រូវ។ ព្រមទាំងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលបានចុះអនុស្សរណៈជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការធ្វើសកម្មភាពដោយសេរី គ្មានភាពរឹតត្បិត ដែលស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ។
បន្ថែមពីនេះ អាជ្ញាធរខេត្ត ត្រូវបន្តរៀបចំវេទិកាស្តីពីកិច្ចសន្ទនាភាពជាដៃគូរថ្នាក់ក្រោមជាតិ ជាមួយអង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នងដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងគោលបំណងពង្រឹងកិច្ចសហការណ៍ និងកិច្ចសហប្រតិបត្តិការណ៍ជាមួយអង្គការសង្គមស៊ីវិល។ ចំណែក សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលបានចុះអនុស្សរណៈជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការណ៍អន្តរជាតិ ត្រូវបន្តអនុវត្តន៍សកម្មភាពរបស់ខ្លួនឱ្យបានត្រឹមត្រូវស្របតាមបញ្ញត្តិនៃច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។

លើសពីនេះ ត្រូវចៀសវាងជាដាច់ខាតននូវសកម្មភាពទាំងឡាយណាដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រការលាងសម្អាត ប្រាក់ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានអាវុធប្រល័យលោក ដើម្បីចៀសផុតពីការធ្វើអោយកម្ពុជា ធ្លាក់ចូលក្នុងបញ្ជីរប្រផេះ និងទទួលបច្ច័យអវិជ្ជមានលើផ្នែកប្រព័ន្ធហិរញ្ញវត្ថុ លំហូរវិនិយោគ និងនយោបាយជាដើម៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ