ព័ត៌មានជាតិ
ជំនន់ទឹកភ្លៀងនៅឃុំតាតោកបានស្រក ខណៈផលដំណាំកសិកម្មកសិករ រងផលប៉ះពាល់តិចតួច
“តាតោក” ជាឈ្មោះឃុំមួយ នៃស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងចំណោមឃុំជាច្រើនទៀតក្នុងស្រុកសំឡូត ដែលងាយរងគ្រោះពីកត្តាធម្មជាតិ (ជំនន់ទឹកភ្លៀង) ជាងបណ្តាឃុំនានា ដោយសារតែក្នុងភូមិសាស្ត្រក្នុងឃុំមួយនេះ មានសណ្ឋានដីទំនាប ហើយសំបូរទៅដោយជ្រលងដងអូរនៅតាមភ្នំច្រើន និងមានការបិទខ្ទប់មុខទឹកដោយស្ថានភាពដីទីទូលច្រើន បានបង្កឲ្យទឹកធ្លាក់ចុះផ្នែកខាងក្រោយមានការយឺតយ៉ាវ ទើបកម្រិតទឹកឆាប់លេចក្នុងឃុំមួយនេះ។

លោក អ៊ុំ ខែម មេឃុំតាតោកបានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៣ ខែកក្កដានេះថា គិតមកដល់ថ្ងៃនេះទឹកបានស្រកចុះច្រើនហើយ។
ចំពោះផលដំណាំរបស់កសិករ ក៏ពុំមានផលប៉ះពាល់ធ្ងន់ធ្ងរនោះដែរ តែបានបង្កឲ្យខូចខាតស្ពានមួយកន្លែង។ បើសិនជា ស្ថានភាពទឹកភ្លៀងមិនធ្លាក់ផ្ទួនៗដូចប៉ុន្មានថ្ងៃមុននេះ ផលដំណាំកសិកម្មនឹងបានលូតលាស់ល្អ។ លោក អ៊ុំ ខែម បានបញ្ជាក់។
នៅក្នុងភូមិសាស្ត្រឃុំតាតោក ប្រជាពលរដ្ឋប្រកបរបរកសិកម្មមានរហូតដល់ ៨០ ភាគរយ ហើយ ២០ ភាគរយទៀតជាអាជីវករ ក្នុងចំណោមពលរដ្ឋសរុបចំនួន ១ ១២៩ គ្រួសារ។


លោក ហេង សិទ្ធ មន្ត្រីកសិកម្មខេត្តបាត់ដំបងបានឲ្យដឹងដែរថា ជំនន់ទឹកភ្លៀងនៅឃុំតាតោក បានបង្កការខូចខាតដល់ក្បាលទំនប់ ខណៈផលប៉ះពាល់ដល់ផលដំណាំកសិកម្មមិនទាន់មានរបាយការណ៍នៅឡើយទេ៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?