ព័ត៌មានជាតិ
កសិករឃុំព្រែកនរិន្ទ កំពុងប្រមូលផលម្ទេសដែលតម្លៃទីផ្សារបានថ្លៃគួរសម
ប្រជាពលរដ្ឋរស់នៅក្នុងស្រុកឯកភ្នំ និងស្ថិតនៅតាមបណ្ដោយដងស្ទឹងសង្កែភាគច្រើនតែងតែប្រកបមុខរបរកសិកម្ម គឺដាំម្ទេសដៃនាងដែលប្រភេទម្ទេសនេះ គឺអាចប្រមូលផលក្នុងមួយឆ្នាំបានច្រើនដងប៉ុន្តែតម្លៃវិញ គឺអាចឡើងចុះទៅតាមទីផ្សារ។

នៅឆ្នាំនេះដោយសារអាកាសធាតុក្តៅ ដូច្នេះម្ទេសដៃនាងអាចធ្លាក់ទិន្នផលប៉ុន្តែតម្លៃក៏បានគួរសមដែរ។ ខណៈដៃកំពុងបេះម្ទេស ជាមួយកម្មករជាច្រើនទៀត អ្នកស្រី អៀន ពេញ ដែលជាម្ចាស់ចម្ការនៅភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ បានរៀបរាប់ថា ការប្រើប្រាស់ដើមទុនលើការដាំម្ទេសក្នុងផ្ទៃដីទំហំ ៣រ៉ៃ អ្នកស្រីត្រូវប្រើប្រាស់ដើមទុនអស់ប្រមាណ ៤ លានរៀល។
បើគិតចាប់តាំងពីដាំរហូតប្រមូលផល អ្នកស្រីបានលើកឡើងថា ម្ទេសអាចប្រឈមនឹងដង្កូវស៊ី ឬ ក្រា ជាដើម ហើយនេះជាលើកទីមួយហើយដែលអ្នកស្រីសាកល្បងដាំម្ទេស ហើយក៏ប៉ះចំគ្រោះរាំងស្ងួត និងក្តៅថែមទៀត ដោយទើបតែមានភ្លៀងធ្លាក់នៅខែឧសភានេះ លុះការប្រមូលផលដំបូងបានតម្លៃត្រឹមតែជាង ២ពាន់រៀល តែប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម។ហើយនៅពេលប្រមូលផលលើកទីពីរនេះឮថាតម្លៃអាចឡើងជាង ៤ពាន់រៀលក្នុងមួយឡូក្រាម ដូច្នេះអាចបានចំណេញខ្លះដែរ តែបើបានមួយគីឡូក្រាមចាប់ពី ៥.០០០ រៀលឡើងទើបម្ចាស់ចម្ការអាចចំណេញ និងទប់ទល់ថ្លៃកម្មករបាន ព្រោះកម្មករដែលបេះម្ទេសគឺទទួលបានជាង ១ ពាន់រៀលក្នុងមួយគីឡូក្រាម។

អ្នកស្រីក៏បានសំណូមពរទៅបណ្ដាឈ្មួញធ្វើយ៉ាងណាកុំទម្លាក់តម្លៃខ្លាំងពេកបើមិនដូច្នោះកសិករមិនអាចបន្តដាំម្ទេសដៃនាងនេះតទៅទៀតបានឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ