Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីបរិស្ថាន ប្រគេនកូនត្នោត ១៥០០ដើម ដល់ព្រះគ្រូ បណ្ឌិត គូ សុភាព ដាំក្នុងយុទ្ធនាការ «ពន្លកបៃតង»

បានផុស

នៅ

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី ២៣ ខែកក្កដា បាន​ប្រគេន​កូនត្នោត​ចំនួន ១៥០០ដើម ដល់​ព្រះមេធានុរក្ស វជិរប្បញ្ញោ​បណ្ឌិត គូ សុភាព ព្រះគ្រូសូត្រស្តាំ វត្តនិគ្រោធវ័ន ហៅ វត្តគល់ទទឹង យក​ទៅដាំក្នុងយុទ្ធនាការ «ពន្លកបៃតង»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រី​បានថ្លែងអំណរព្រះគុណដល់ព្រះគ្រូ បណ្ឌិត គូ សុភាព ដែល​បាន​ចូលរួមយុទ្ធនាការ «ពន្លកបៃតង» និងតែងតែ​បានអប់រំចិត្ត បណ្តុះគំនិតសាធារណជនឱ្យស្រឡាញ់ភាពស្អាត ភាពបៃតង និងប្រតិបត្តិខ្លួនល្អនៅក្នុងសង្គមកម្ពុជា។

លោកមាន​ប្រសាសន៍​បន្ត​ថា ដើមត្នោត​មាន​កេរតំណែលតាំងពីបុរាណកាលមក ដែល​បានដើរតួយ៉ាង​សំខាន់​ក្នុង​​ជីវភាព​របស់ប្រជាពលរដ្ឋ និង​​ក៏ជានិមិត្តរូបជាតិ​​ខ្មែរ​របស់​ប្រទេស​កម្ពុជា​ផង​ដែរ។ លោក​រដ្ឋមន្ត្រី​ ក៏​ជំរុញ​ទឹក​ចិត្ត​ដល់​ពលរដ្ឋ​ ត្រូវ​បន្ក​ចូលរួមដាំកូនត្នោត និងកូនឈើ ឱ្យបានច្រើន ដើម្បី​បង្កើត​ភាពស្អាត ភាពបៃតង ខ្យល់បរិសុទ្ធ សម្រាប់​ដកដង្ហើម មាន​សុខភាព​ល្អ និង​ជាប្រភពចំណូល ដែល​កម្ពុជា​យើង​អាច​ទទួល​បាន​ច្រើន​នា​ពេល​អនាគត។

ព្រះអង្គ គូ សុភាព មាន​សង្ឃដីកា​ថា កន្លង​មក​​យុទ្ធនាការរបស់ក្រសួងបរិស្ថាន ទទួល​លទ្ធលដោយមានការចូលរួម​ផុលផុស ជាពិសេស ព្រឹត្តិការណ៍ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដើម្បី​ផ្ទះញាតិញោមស្អាត សាលារៀន វត្តអារាមស្អាត ដូចជា​នៅវត្តគល់ទទឹង ព្រះអង្គតែងតែបានអប់រំចិត្ត និង​អនុវត្តភាពស្អាត ជាមួយ​អ្នក​មកកម្សាន្ត និងមកគោរពបូជាព្រះពុទ្ធសាសនានៅក្នុងវត្ត។

ជាមួយនឹងភាព«ពន្លកបៃតង» មានការចែកកូនឈើ កម្លងមកនះ ព្រះគ្រូបណ្ឌិត គូ សុភាព បានលើកនូវគំនិតចង់បង្កើតឱ្យជាសួនច្បារបៃតង ដូចជាការដាំត្នោត ឬដើមឈើនានាជាចម្ការ ដើម្បី​ទទួបាន​ប្រយោជន៍​ពី​រុក្ខជាតិ សម្រាប់​អ្នក​ទេសចរ​បានមកកម្សាន្ត។

សូមបញ្ជាក់ថា កន្លងមក ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងនោះយុទ្ធសាស្ត្រទី២ «ភាពបៃតង» ផ្តោតលើអាទិភាព ៣ គឺ ជំរុញការដាំដុះកូនឈើ ដើម្បីបង្កើនគម្របបៃតង ក្នុងនោះ​​មានយុទ្ធនាការ«ពន្លកបៃតង» ចែក​កូន​ឈើជូន​ពលរដ្ឋយកទៅដាំ យ៉ាងតិច ១លានដើមក្នុង ១ឆ្នាំ ជំរុញ​លើ​ការ​ការពារ និង​​អភិរក្ស​ជីវចម្រុះ​ការអនុវត្តច្បាប់ ១០០% ចំពោះ​បទល្មើសធនធានធម្មជាតិ។

ព្រម​ទាំងកិច្ច​សហការនានា​ជាមួយអ្នកពាក់ព័ន្ធ ដើម្បី​ពង្រឹង​ការគ្រប់គ្រងធនធានធម្មជាតិ និងជំរុញ​ លើកទឹកចិត្ត ដល់​ពលរដ្ឋកម្ពុជា​ឱ្យដាំដើមឈើឱ្យ​បានច្រើន ចូលរួមអភិរក្សជីវៈចម្រុះ និង​បានបង្កើនជីវភាពតាមរយៈទេសចរណ៍ លំហែ​បៃតងនៅតាមតំបន់ការពារធម្មជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម