Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌឫស្សីកែវ បន្តចុះត្រួតពិនិត្យការដ្ឋាន ស្ដារសម្អាតប្រឡាយកុំឲ្យជន់លិច

បានផុស

នៅ

អភិបាល​ខណ្ឌ​ឫស្សីកែវ បន្ត​យកចិត្តទុកដាក់​ចុះ​ស្ដារ​ប្រឡាយ​សម្អាត​រាល់​កម្ទេច​កាក​សំណល់ ដើម្បី​បញ្ចៀស​រាល់​បញ្ហា​ជន់​លិច ក្នុង​មូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ការ​ស្ដារ​ប្រឡាយ​នេះ​ដែរ បាន​ជួយ​រំដោះ​ប្រព័ន្ធ​ទឹក​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ឫស្សីកែវ​ទាំងមូល និង​ទឹក​បើក​មកពី​ខណ្ឌ​ទាំង ៥ ផ្សេងទៀត ដែល​ហូរ​ចេញពី​តាមរយៈ​ស្ថានីយ​បូម​ទឹក​ទួលគោក។

លោក ជិន ប៊ុនធឿន អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​ឲ្យ​ដឹង​ថា លោក​បាន​ដាក់​បទបញ្ជា​ទៅកាន់​ក្រុម​ការងារ​ជំនាញ​ពាក់ព័ន្ធ បន្ត​ដាក់​គ្រឿងចក្រ​ស្ដារ​តាម​ប្រឡាយ និង​ព្រែក ក្នុង​មូលដ្ឋាន​ខណ្ឌ​មាន​ដូចជា ប្រព័ន្ធ​បង្ហូរ​ព្រែក​អូរ​វែង​,​ព្រែកបាក់​ទូក ដែល​ជា​ប្រព័ន្ធ​បង្ហូរ​រំដោះ​ទឹក​ដ៏​សំខាន់។ បើ​គិត​ត្រឹម​ថ្ងៃ​ទី ២២ ខែ​កក្កដា ឆ្នាំ ២០២៤ រដ្ឋបាល​ខណ្ឌ​ឫស្សីកែវ បាន​និង​កំពុង​ស្ដារ​សម្អាត ហើយ​ប្រព័ន្ធ​លូ​បង្ហូរ​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ទាំង ០៧ របស់​ខណ្ឌ ក៏​ត្រូវ​បាន​ស្ដារ​សម្អាត​ទាំងអស់​ឡើងវិញ​ផង​ដែរ។

លោក​អភិបាលខណ្ឌ ក៏បាន​ស្នើ​ឲ្យ​ម្ចាស់​ដី​នៅ​សងខាង​ព្រែក​អូ​វែង​ទាំងអស់ សូម​បញ្ឈប់​ជាបន្ទាន់ រាល់​សកម្មភាព​ចាក់​ដី​រំលោភ​យក​ចំណី​ព្រែក ប្រើប្រាស់​ជា​ប្រយោជន៍​ឯកជន។ បន្ថែម​នោះ ម្ចាស់​ដី​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច មក​ជួយ​កំណត់​ព្រំ​ដី​របស់​ខ្លួន​ជាប់​ដី​ចំណី​ព្រែក​ឲ្យ​បាន​ច្បាស់លាស់ និង​ត្រូវ​រុះរើ​ចេញ​ជាបន្ទាន់​នូវ​បណ្ដា​សំណង់​ដែល​បាន​សង់​លើ​ដី​ចំណី​ព្រែក​អូ​វែង បើ​មិន​ដូច្នោះ​ទេ លោក​នឹង​បញ្ជា​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម