ព័ត៌មានជាតិ
រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី៖ «សម្ដេចតេជោ តម្កល់ផលប្រយោជន៍ខ្មែរធំជាងជីវិតរបស់លោក»
ក្រោយពលរដ្ឋរិះគន់លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV DTA)លោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តាមរយៈសំណេរលើគណនីហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃពុធនេះ អះអាងថា ពលរដ្ឋខ្មែរមួយចំនួនកំពុងមើលសម្ដេចតេជោក្នុងផ្លូវខុស ព្រោះកន្លងមកសម្តេចតេជោ ហ៊ុន សែន តែងតែតម្កល់ផលប្រយោជន៍ខ្មែរធំជាងជីវិតរបស់លោក។

ផ្អែកលើសមិទ្ធិផលនៃការដឹកនាំរបស់សម្ដេចតេជោ តាំងតែពីអតីតកាល និងបន្សល់ទុកដល់បច្ចុប្បន្ន លោក ព្រាប កុល ហ៊ានធានាជូនពលរដ្ឋខ្មែរថា ទៅថ្ងៃអនាគត សម្ដេចតេជោ នឹងបន្តតម្កល់ផលប្រយោជន៍ខ្មែរធំជាងជីវិតរបស់សម្ដេចបន្តទៀត។

ការកត់សម្គាល់ ពលរដ្ឋកម្ពុជាមួយចំនួនធំយល់ច្រឡំ និងមានពលរដ្ឋមួយក្ដាប់បានចោទថា សម្ដេចតេជោ និងសម្ដេចធិបតី បានកាត់ដីចំនួន៤ខេត្តឱ្យទៅវៀតណាម។
តាមរយៈសារពិសេសជូនពលរដ្ឋកម្ពុជាទាក់ទិនទៅនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV DTA ) នាថ្ងៃទី២៣ ខែកក្កដាសម្ដេចតេជោ ហ៊ុន សែន អះអាងថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេច មិនបានចុះកិច្ចព្រមព្រៀងណាមួយ ដែលបញ្ចូលដែនដីកម្ពុជា ទៅក្នុងដែនដីរបស់ប្រទេសវៀតណាមឡើយ។
សម្ដេចតេជោ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV មានកិច្ចព្រមព្រៀង៥ ដែលផ្ដោតលើការជំរុញវិស័យសេដ្ឋកិច្ច។

ជាមួយនឹងការអះអាងថាកម្ពុជាមិនបានប្រគល់ដីឱ្យវៀតណាម សម្ដេចតេជោ បានរៀបរាប់ឱ្យដឹងថា កិច្ចព្រមព្រៀងដែលភាគីទាំង៣ កម្ពុជា ឡាវ និង វៀតណាម មានជាមួយគ្នា តាមរយៈការបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ (CLV) នេះ គឺចំនួន៥ រួមមាន៖ ១) កិច្ចព្រមព្រៀងស្ដីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ ២) កិច្ចព្រមព្រៀងស្ដីពីការធ្វើពាណិជ្ជកម្ម ផ្លាស់ប្ដូរទំនិញ និងសេវាតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម ៣) កិច្ចព្រមព្រៀងស្ដីពីការដឹកជញ្ជូនតាមផ្លូវ គោកកម្ពុជា-វៀតណាម ៤) អនុស្សារណៈស្ដីពីការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវគោកកម្ពុជា-ឡាវ និងកិច្ចព្រមព្រៀង ទី៥) អនុស្សារណៈស្ដីពីការដឹកជញ្ជូនផ្លូវគោកកម្ពុជា-ឡាវ-វៀតណាម។
បន្ថែមពីកិច្ចព្រមព្រៀងខាងលើ សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ក៏មានអនុស្សារណៈបច្ចេកទេសតាមក្រសួង-ស្ថាប័នរបស់ប្រទេសទាំង៣នេះមួយចំនួនទៀត ខណៈ CLV ក៏បានដាក់ចេញនូវផែនការមេចំនួនពីរ ដែលផ្ដោតលើវិស័យសង្គម សេដ្ឋកិច្ច ទេសចរណ៍ កសិ-ឧស្សាហកម្ម រវាងកម្ពុជា ឡាវ វៀតណាម ផងដែរ។ ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម គឺខុសគ្នាពីកិច្ចព្រមព្រៀងរវាងទណ្ឌិតនិរទេសខ្លួននៅក្រៅប្រទេស សម រង្ស៊ី ជាមួយមេដឹកនាំកុកសរ ដែលបានសន្យាកាត់ដីឱ្យវៀតណាម៕
ដោយ៖ ង៉ិល ណារ៉ាត់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ