ព័ត៌មានជាតិ
បណ្ឌិត អេង កុកថាយ៖ ការអភិវឌ្ឍន៍តំបន់ត្រីកោណ អាចការពារព្រំដែនកម្ពុជាខាងកើត
បណ្ឌិត អេង កុកថាយ អ្នកវិភាគនយោបាយ និងប្រវត្តិសាស្រ្ត ដែលបានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក បានលើកឡើងថាការអភិវឌ្ឍន៍នៅតំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម (CLV) គឺជាគំនិតផ្តួចផ្តើមរបស់កម្ពុជាពីឆ្នាំ ១៩៩៩ ដោយកម្ពុជាបានមើលឃើញនូវសារៈសំខាន់ធំៗចំនួនបី។

១) សន្តិភាព៖ ការអភិវឌ្ឍតំបន់នេះវាកាត់បន្ថយភាពដាច់ស្រយាលនៅក្នុងភូមិភាគឦសាន និងជំរុញសមាហរណកម្មជាតិ។ ភាពដាច់ស្រយាល និងព្រៃជ្រៅនៅតាមព្រំដែនជាតំបន់អំណោយផលដល់ការតស៊ូប្រឆាំងនឹងរដ្ឋ និងជាកន្លែងលាក់ពួនរបស់ក្រុមឧន្ទាម ការជួញដូរគ្រឿងញៀន ការរត់ពន្ធមនុស្ស និងអន្តោប្រវេសន៍ខុសច្បាប់។
ក្នុងប្រវត្តិសាស្រ្តកម្ពុជាចលនាបះបោរតស៊ូគឺកើតចេញពីតំបន់ព្រៃភ្នំដាច់ស្រយាលដែលគេថា “ការរត់ចូលព្រៃ”។ ជាក់ស្តែង ក្រោយក្លាយជាលេខាបក្ស ប៉ុល ពត បានភាសខ្លួនទៅខេត្តរតនគិរី ក្នុងរង្វង់ស្រុកបរកែវនៅឆ្នាំ១៩៦៣ ដើម្បីបង្កើតជាចលនាតស៊ូដ៏ធំដើម្បីប្រឆាំងរាជរដ្ឋាភិបាលនាពេលនោះ ដែលនាំឱ្យមានរបបដ៏ឃោរឃៅយង់ខ្នង។
ដូច្នេះ ការអភិវឌ្ឍតំបន់នេះគឺជួយក្នុងការការពារសន្តិភាពក្នុងពេលអនាគតដែលអាចកាត់បន្ថយភាពដាច់ស្រយាល បង្កើនទំនាក់ទំនង និងធ្វើជាតូបនីយកម្ម។
២) ការពារព្រំដែន៖ រាល់ការអភិវឌ្ឍទាំងអស់នៅតាមព្រំដែនគឺជួយដល់ការការពារព្រំដែនជាតិទាំងភាគខាងកើត និងខាងលិច ពីព្រោះវាធ្វើឱ្យងាយស្រួលក្នុងកាធ្វើដំណើររទៅដល់ ការការពារបង្គោលព្រំ ការសង្កេតតាមដាន និងការកំណត់ព្រំ។ យ៉ាងហោចណាស់ក៏យើងមានទម្រង់ផ្លូវ តំបន់មនុស្សរស់នៅ និងសាក្សីថាទីនេះ ឬទីនោះជារបស់កម្ពុជានៅពេលចាំបាច់នាពេលអនាគតដ៏វែងឆ្ងាយក្នុងកាលៈទេសៈដែលពិភពលោកមានការប្រែប្រួល។
៣) សេដ្ឋកិច្ច៖ តំបន់CLV វានឹងជួយជំរុញសេដ្ឋកិច្ច ដោយបើកឱកាសថ្មី ច្រកថ្មីក្នុងការនាំចេញ នាំចូល និងផ្តល់ជូនដល់ប្រជាជននូវទឹកដីថ្មីសម្រាប់ប្រកបមុខរបរ។ ជាក់ស្តែង ភូមិភាគឦសានគឺជាតំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ជនជាតិដើមភាគតិចយ៉ាងសំខាន់មួយដែលទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ។ អាកាសធាតុតំបន់នេះធ្វើឱ្យមានការដាំដុះដំណាំប្លែកៗ អាកាសធាតុត្រជាក់ ដែលភូមិភាគកណ្តាលមិនអាចធ្វើបាន។
សូមជម្រាបថា កិច្ចប្រជុំកំពូលដំបូងនៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណធ្វើឡើងនៅវៀងច័ន្ទ ប្រទេសឡាវ ក្នុងឆ្នាំ១៩៩៩ ហើយ លើកទី២ នៅឆ្នាំ២០០២ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ នៅក្នុងកិច្ចប្រជុំលើកទី២ មេដឹកនាំប្រទេសទាំង៣ បានឯកភាពគ្នាកំណត់ខេត្តត្រូវដាក់បញ្ចូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់អភិវឌ្ឍន៍ត្រីកោណ ដែលបានផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចទាំងភាគីកម្ពុជា ឡាវ និងវៀតណាម។
តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ មានកិច្ចព្រមព្រៀងចំនួន៥រួមមាន៖
១- កិច្ចព្រមព្រៀងជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់អភិវឌ្ឍន៍ត្រីកោណ ធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦
២- កិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មផ្លាស់ប្តូរទំនិញ និងសេវា
៣៖ កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងវៀតណាម
៤- អនុស្សរណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនតាមផ្លូវគោករវាងកម្ពុជា និងឡាវ
៥- អនុស្សរណៈយោគយល់គ្នាស្តីពីការដឹកជញ្ជូនផ្លូវគោករវាងកម្ពុជា ឡាវ និងវៀតណាម៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ