ព័ត៌មានជាតិ
បិទកន្លែងកែភេទខុសច្បាប់ ដ៏ធំ២ទីតាំង នៅក្រុងភ្នំពេញ
ទីតាំងកែភេទទ្រង់ទ្រាយធំចំនួន២កន្លែងខុសច្បាប់ នៅក្នុងរាជធានីជ្រកក្រោមការកែសម្ផស្ស ត្រូវបានមន្ត្រីជំនាញអន្តរក្រសួង បានធ្វើការចុះឆែកឆេរ និងបិទទីតាំងឈប់ឲ្យធ្វើអាជីវកម្ម ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋជាបន្តទៀត។


ទីតាំងទាំងពីរនោះមានឈ្មោះ GANGNAM BEAUTY & CLINIC ស្ថិតនៅសង្កាត់ទំនប់ទឹក ក្បែរស្ថានទូតចិន ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងមួយកន្លែងទៀត មានឈ្មោះមជ្ឈមណ្ឌលថែរក្សាសម្ផស្ស ដុកទ័រ កាង ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទូលគោក រាជធានីភ្នំពេញ។

ប្រតិបត្តិការចុះបិទកន្លែងកែភេទ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣ មីនានេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាននៃគណកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ លោក មុត តារា ព្រះរាជអាជ្ញារាជធានីភ្នំពេញនិង អាជ្ញាធរមូលដ្ឋានផងដែរ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ខណៈកំពុងដឹកនាំប្រតិបត្តិការឆែកឆេរ និងបិទទីតាំងកែសម្ផស្សខាងលើនេះ លោក ឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា បានឲ្យដឹងថា ការចុះឆែកឆេរនៅទីតាំងលួចកែភេទនេះ គឺបានធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញធ្វើការស៊ើបអង្កេតឃើញថា ម្ចាស់ទីតាំងកែភេទនេះ បានលួចនាំឱសថខុសច្បាប់ជាច្រើនមកពីក្រៅប្រទេស ហើយបានលួចកែភេទបុរសទៅស្ត្រី ពីស្ត្រីទៅបុរសដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ខណៈការកែភេទនេះ គឺមានលក្ខណៈទ្រង់ទ្រាយធំផងដែរនោះ។ លោកបានបន្តថា ក្រោយចុះប្រតិបត្តិការ អាជ្ញាធរបានធ្វើការឃាត់ខ្លួន និងសួរចំលើយនូវម្ចាស់ទីតាំង ដែលជាជនជាតិវៀតណាម និងបុគ្គលជាខ្មែរ និងជនជាតិវៀតណាមមួយចំនួនផងដែរ ហើយអ្នកជាប់ពាក់ព័ន្ធ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធីច្បាប់ផងដែរ។


លោក ទិត សួស្តី អនុប្រធានមន្ទីរពេទ្យនៃក្រសួងសុខាភិបាល បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះឆែកឆេរ រហូតដល់បិទនូវទីតាំងកែភេទនេះ គឺមន្ត្រីបានរកឃើញឱសថជាច្រើនម៉ាក ដែលខុសច្បាប់ និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល សម្ភារៈវះកាត់ រួមទាំងលិង្គបុរស ដែលបានកាត់ដើម្បីប្តូរភេទទៅជាស្ត្រីមួយចំនួនផងដែរ ខណៈសម្ភារៈដែលរឹបអូសបាននេះ នឹងបញ្ជូនទៅកាន់តុលការរាជធានីភ្នំពេញចាត់ការបន្ត៕


អត្ថបទ៖ សំអឿន
សូមចុចអាន៖ ស្គាល់អត្តសញ្ញាណជនដៃដល់ សម្លាប់នារីកាស៊ីណូ មិនមែនជាជនជាតិចិន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ចរាចរណ៍៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត