Connect with us

ព័ត៌មានជាតិ

មានសង្ឃឹមឡើងវិញ! អណ្តើកខ្មៅជិតផុតពូជកើនឡើងវិញ បន្ទាប់ពី​កម្ពុជាភ្ញាស់ពងដោយជោគជ័យ

បានផុស

នៅ

តាមការចេញផ្សាយរបស់សារព័ត៌មានMGR online នៅថ្ងៃទី២៤ ខែកក្កដា នេះ​ បានឱ្យដឹងថាកូនអណ្តើកខ្មៅ​ដំបូង​គេដែលញាស់ចេញ​ពីពងក្នុងអាងចិញ្ចឹមនៅ​កម្ពុជា កំពុងទទួលបានការថែទាំយ៉ាងយក​ចិត្ត​ទុកដាក់ពី​អ្នក​អភិរក្ស រហូតទាល់តែអាចប្រលែងវាត្រឡប់ទៅកាន់​ធម្មជាតិ​វិញបាន។ នេះគឺ​ជា​ផ្នែក​មួយ​នៃ​ផែនការកសាងចំនួននៃសត្វ​ល្មូន​ដែល​ជិត​ផុត​ពូជប្រភេទ​នេះ​ឡើង​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កូនអណ្តើកខ្មៅនេះបានញាស់កាលពីចុងខែឧសភា នៅមជ្ឈមណ្ឌលដើម្បីការអភិរក្សជីវចម្រុះនៅកម្ពុជាបន្ទាប់ពីមេរបស់វាត្រូវបានជួយសង្គ្រោះពីទីផ្សារងងឹត។

នាយកមជ្ឈមណ្ឌលដើម្បីការអភិរក្សជីវចម្រុះបាននិយាយថា សត្វល្មូនតូចមួយនេះមានប្រវែងត្រឹមតែ៦សង់ទីម៉ែត្រ និងមានទម្ងន់ត្រឹមតែ៤០ក្រាមប៉ុណ្ណោះ។ គេរំពឹងថា វានឹងរស់រាននៅក្នុងជម្រកអភិរក្សនេះរហូតទាល់តែវាធំល្មម ដែលលែងប្រឈមនឹងហានិភ័យពីធម្មជាតិបាន។

នាយកមជ្ឈមណ្ឌលដើម្បីការអភិរក្សជីវចម្រុះបានបន្តថា កូនអណ្តើកខ្មៅនេះអាចនឹងចំណាយពេលពី ៤-៦ ឆ្នាំ ទើបអាចពិចារណាយកវាប្រលែងទៅកាន់ធម្មជាតិវិញបាន។

អណ្តើកខ្មៅ គឺជាសត្វល្មូនទឹកសាបដែលមានដើមកំណើតនៅអាស៊ីអាគ្នេយ៍ ត្រូវបានគេចុះបញ្ជីជាប្រភេទសត្វដែលជិតផុតពូជដោយអង្គការអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ។ ជាទូទៅ អណ្តើកខ្មៅអាចលូតលាស់បានប្រមាណ ១៧-២០ សង់ទីម៉ែត្រ។ ចំនួនសត្វអណ្តើកខ្មៅកំពុងស្ថិតក្នុងការគំរាមកំហែងពីការបាត់បង់ទីជម្រក និងការជួញដូរសត្វព្រៃខុសច្បាប់។ ទាំងសាច់និងស្នូករបស់វាត្រូវបានគេយកទៅប្រើប្រាស់ជាឱសថបុរាណ៕

អត្ថបទ៖ គង់ សំអាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១០ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម