ព័ត៌មានជាតិ
Smart ផ្ដល់ទិន្នន័យបន្ថែម តាមរយៈការបញ្ចូលទឹកប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិក និង សេវាដឹកជញ្ចូន Smart Home ដោយឥតគិតថ្លៃ
ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា ជំរុញពលរដ្ឋកម្ពុជាឲ្យបន្តរក្សាគម្លាតសុវត្ថិភាព អំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ដោយមានផ្ដល់ទិន្នន័យអ៊ិនធឺណិតបន្ថែមសម្រាប់អតិថិជន នៅរាល់ពេលដែលពួកគេប្រើប្រាស់ជម្រើសបញ្ចូលទឹកប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិកណាមួយ។

អតិថិជនទាំងអស់ ដែលបញ្ចូលទឹកប្រាក់ក្នុងគណនីចំបងរបស់ពួកគេយ៉ាងតិចណាស់១ដុល្លា ២៥សេន តាមរយៈកម្មវិធី SmartNas គេហទំព័រ Smart ឫ Zero balance portal របស់ក្រុមហ៊ុន Smart នឹងទទួលបានទិន្នន័យអ៊ិនធឺណិតឥតគិតថ្លៃចំនួន១ GB ទៅក្នុងគណនីរបស់ពួកគេ បន្ថែមទៅលើទិន្នន័យអ៊ិនធឺណិតដែលពួកគេទទួលបានពីគម្រោងភ្ជាប់ជាមួយ Smart។
កម្មវិធី SmartNas ដែលជាកម្មវិធីលើទូរស័ព្ទដៃដែលអនុញ្ញាតឱ្យអតិថិជន Smart អាចពិនិត្យមើលការប្រើប្រាស់ទិន្នន័យ ទឹកប្រាក់គ្រប់គ្រង និងផ្លាស់ប្តូរគម្រោងភ្ជាប់ ឬការជាវសេវាណាមួយ គឺជាកម្មវិធីទូរស័ព្ទដៃទទួលបានការពេញនិយមបំផុតនៅកម្ពុជា ដោយមានអ្នកប្រើប្រាស់រាប់រយសែននាក់ជារៀងរាល់ខែ។ អតិថិជនអាចទាញយកកម្មវិធីនេះបានតាមរយៈ http://smarturl.it/SmartNas?IQid=facebook។


ការបញ្ចូលទឹកប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក គឺជាជម្រើសដ៏ងាយស្រួល និងជួយអ្នកប្រើប្រាស់រក្សាការទំនាក់ទំនងរបស់ពួកគេឲ្យកាន់តែសកម្មតាមតម្រូវការ អំឡុងពេលដ៏លំបាកនេះ។ អ្វីដែលអតិថិជនត្រូវធ្វើគឺគ្រាន់តែជ្រើសរើសជម្រើសនៃការទូទាត់ប្រាក់របស់ពួកគេជាមួយ ផាយ ផេ (Pi Pay) អាលីផេ (Alipay) អេ ប៊ី អេ ផេ (ABA Pay) ឫ កាតឥណទាន/កាតឥណពន្ធ ហើយជ្រើសរើសចំនួនទឹកប្រាក់សម្រាប់បញ្ចូល ច្រើនជាង ១ដុល្លា ២៥សេន ដើម្បីទទួលបានទិន្នន័យបន្ថែមឥតគិតថ្លៃនេះ។ ការផ្តល់ជូននេះចាប់ផ្តើមពីថ្ងៃនេះរហូត ដល់ថ្ងៃទី ៣១ ខែឧសភា។



លោកស្រី Mila Jivkova Kusheva នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា “អក្ខរកម្ម និងទម្លាប់ឌីជីថលនៅកម្ពុជាគឺមានកំរិតខ្ពស់ ហើយការផ្ទុះឡើងចុងក្រោយបំផុតនៃជំងឺកូវីដ១៩ ក្នុងសហគមន៍នៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុបង្ហាញយ៉ាងច្បាស់ថា ដំណោះស្រាយងាយស្រួលបំផុតតាម បណ្ដាញអនឡាញគឺជាតម្រូវការចាំបាច់បំផុត។ ដើម្បីចូលរួមចំណែក យើងចង់ធានាឲ្យបានថាអតិថិជនរបស់យើងប្រើជម្រើសបញ្ចូលទឹកប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកទាំងនេះ ដើម្បីកាត់បន្ថយទំនាក់ទំទងជាមួយសាច់ប្រាក់ ឬកាតកោស ដូច្នេះនេះយើងសូមផ្តល់ជូនទិន្នន័យបន្ថែម ចំនួន ១ GB ទៅលើទិន្នន័យសេវាកម្មដែលយើងផ្តល់ជូនស្រាប់”។
សេវាកម្មមួយផ្សេងទៀត ដែលកំពុងពេញនិយមអំឡុងពេលនៃការរក្សាគម្លាតឲ្យនៅឆ្ងាយពីគ្នា គឺសេវាកម្ម Smart @Home ដែលជាសេវាកម្មភ្ជាប់ Wi-Fi នៅតាមគេហដ្ឋានងាយស្រួលបំផុត ។ ដើម្បីគាំទ្រដល់អតិថិជននៅតាមខេត្ត ដែលទទួលរងផលប៉ះពាល់ភាគច្រើនគឺនៅរាជធានីភ្នំពេញ និងកណ្តាលក្រុមហ៊ុន Smart កំពុងផ្តល់ជូនសេវាដឹកជញ្ជូនដោយឥតគិតថ្លៃរហូតដល់ ៥ ដុល្លារក្នុងមួយគ្រឿង ប្រសិនបើមានការបញ្ជាទិញតាមរយៈ កម្មវិធី Nham24 នៅចន្លោះថ្ងៃទី៣ ខែមីនា ដល់ថ្ងៃទី១៥ ខែមីនា។
លោកស្រី Mila បានបន្ថែមទៀតថា “មនុស្សជាច្រើនស្ថិតក្នុងការធ្វើចត្តាឡីស័ក ឫធ្វើការ ឫសិក្សាពីគេហដ្ឋាន ខណៈពេល ដែលពួកគេកំពុងដើរតួនាទីរបស់ពួកគេ ដូច្នេះដើម្បីធានាឲ្យបានថាមិនមានការធ្វើដំណើរ និងការប្រាស្រ័យទាក់ទងដោយផ្ទាល់ឡើយនោះ នៅក្រុមហ៊ុន Smart យើងចង់ផ្តល់ជូននូវជម្រើសងាយស្រួល និងសុវត្ថិភាពបំផុត ដើម្បីជួយពួកគេរក្សាទំនាក់ទំនងជាមួយគ្រួសារ និងការងារ”។
សេវាកម្ម Smart @Home អនុញ្ញាតឱ្យអតិថិជនទទួលបានអត្ថប្រយោជន៍ជាច្រើនពីសេវាកម្ម Wi-Fi នៅតាមគេហដ្ឋានដោយមិនចាំបាច់ចំណាយថវិកា និងភាពស្មុគស្មាញនៃការតំឡើងបណ្តាញអុិនធឺណិតនៅក្នុងផ្ទះរបស់ពួកគេឡើយ។ សេវាកម្ម Smart @Home ប្រើស៊ីមទូរស័ព្ទចល័ត (Sim Cards) ដើម្បីចែកចាយសេវាអ៊ិនធឺណិតនៅតាមគេហដ្ឋាន។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ