ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ថ្នាក់ដឹកនាំក្រសួងចុះតាមរោងចក្រក្តាប់ពីតម្រូវការ និងសំណូមកម្មករ ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ការដែលថ្នាក់ដឹកនាំក្រសួងចុះតាមរោងចក្រនានានៅក្នុងរាជធានីភ្នំពេញដើម្បីក្តាប់ពីតម្រូវការនិងសំណូមរបស់បងប្អូនកម្មករ-និយោជិត ដើម្បីដោះស្រាយឱ្យបានទាន់ពេលវេលា សំដៅធ្វើយ៉ាងណាឱ្យនិយោជក និងកម្មករ-និយោជិតមានភាពសុខដុមនឹងគ្នា និងបង្កើនច្រវាក់ផលិតកម្មកាន់តែប្រសើរឡើងបន្ថែមទៀត។

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់បញ្ជូនថ្នាក់ដឹកនាំ អញ្ជើញចុះជួបសំណេះសំណាលជាមួយតំណាងនិយោជក និងកម្មករ-និយោជិតនៅរោងចក្រមួយចំនួនស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីពិនិត្យមើលស្ថានភាពការងារ និងទទួលទានអាហារថ្ងៃត្រង់ជាមួយកម្មករ-និយោជិត។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២៥ កក្កដា នេះថា «ការដែលមន្ត្រីជាន់ខ្ពស់ក្រសួងចុះតាមរោងចក្រនេះទី១ អនុវត្តទៅតាមចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់កម្មករ-និយោជិត ក៏ដូចជានិយោជក ព្រោះថាអ្វីដែលលោកចង់បានគឺភាពសុខដុមរមនានៅកន្លែងធ្វើការងារ។ មានន័យថារោងចក្រមួយជាសហគមន៍សុខសាន្តមួយ»។

លោកបានបន្តថា ទី២ លោករដ្ឋមន្ត្រីក្រសួងការងារ បានអនុវត្តនូវគោលការណ៍ការសួរសុខទុក្ខ ក៏ដូចជាពិសាអាហារជាមួយកម្មករ ដើម្បីពិនិត្យពីកន្លែងធ្វើការ លក្ខខណ្ឌការងារ និងអត្ថប្រយោជន៍ផ្សេងៗ ចំពោះកម្មករ-និយោជិត និងក្តាប់ពីតម្រូវការ និងសំណូមរបស់កម្មករ ដើម្បីដោះស្រាយជូនកម្មករឱ្យបានទាន់ពេលវេលា និងទី៣ ក្រសួងក៏ពិនិត្យមើលពីច្រវាក់ផលិតកម្មនៅតាមរោងចក្រ និងជួបពិភាក្សាជាមួយនិយោជកអំពីការគ្រប់គ្រង និងការប្រព្រឹត្តិទៅរបស់សហគ្រាស ដើម្បីធ្វើយ៉ាងណាឱ្យនិយោជក និងកម្មករ-និយោជិតមានភាពសុខដុមនឹងគ្នា បំពេញការងារតាមច្បាប់ និងពង្រីកច្រវាក់ផលិតកម្ម ដើម្បីនាំចេញទំនិញទៅក្រៅប្រទេស៕
អត្ថបទ ៖ សំអឿន







-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ