Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី៖ រឿង CLV រាជរដ្ឋាភិបាល ធ្វើដើម្បីជាតិ និងប្រជាជន

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើង នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន នាថ្ងៃទី២៤ ខែកក្កដា ថា “អ្វីៗដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងធ្វើ គឺដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាតែមួយគត់”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ គឺបន្ទាប់ពីមានមតិប្រតិកម្មជាច្រើននៅលើបណ្តាញសង្គម ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងក្របខណ្ឌ​តំបន់ត្រីកោណសហប្រតិបត្តិការ កម្ពុជា-ឡាវ-វៀតណាម (CLV)។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ដែលបានធំធាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បានតាមដាន និងស្វែងយល់នូវការពិតជាក់ស្តែង​នៃកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងក្របខណ្ឌ​តំបន់ត្រីកោណសហប្រតិបត្តិការ កម្ពុជា-ឡាវ-វៀតណាម​ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុង​ពេលនោះ។

ឯកឧត្តម ក៏បានគូសរំលេច អំពីការបកស្រាយ និងពន្យល់​យ៉ាងក្បោះក្បាយ របស់សម្តេចតេជោ ហ៊ុន សែន អំពី​ប្រវត្តិ ដំណាក់កាល​ និង​​មូលដ្ឋាន​នៃការគិតគូរ​លើ​ទិដ្ឋភាព​សេដ្ឋកិច្ច សង្គម និងនយោបាយ​នៃ​ការ​បង្កើតក្របខ័ណ្ឌសហប្រតិបត្តិការ កម្ពុជា-ឡាវ-វៀតណាម (CLV) ​សម្រាប់​ជា​ឧត្តមប្រយោជន៍ដល់​តំបន់​​ សហគមន៍​ប្រជាពលរដ្ឋដែល​រស់​នៅក្នុង​តំបន់​នោះ​​។ ការ​ប្រែមុខមាត់​ តាមរយៈ​ការអភិវឌ្ឍ និង​គម្រោងវិនិយោគ​នានា​ ដែល​បាន​លេច​ជា​រូប​រាង​ជាបន្ត​បន្ទាប់ គឺជាភស្តុតាង​ដែល​មិន​អាច​ប្រកែក​បាន​អំពីផល​ជាក់​ស្តែង​ដែល​ប្រជាពលរដ្ឋ​ទាំង​ក្នុង​បណ្តា​ខេត្ត​ក្នុង​តំបន់​សហប្រតិបត្តិការ និង​ប្រជាពលរដ្ឋ​ទូទៅ​បាន​នឹង​កំពុង​ទទួល​បាន​​។

ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ការ​ប៉ុនប៉ង​ បំភ្លៃ បំភ័ន្ត ក្នុង​ចេតនា​បង្ខូចកិត្តិយស និងការពិត​នៃកិច្ចការ​របស់​រាជរដ្ឋាភិបាល​ គឺជាទង្វើដ៏គួរឱ្យ​ស្អប់ខ្ពើម ដែល​សង្គមមិន​គួរ​អត់​ឱនឱ្យ​ ហើយ​អ្នក​ប្រព្រឹត្តត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​​ច្បាប់ ចំពោះ​អំពើ​ញុះ​ញង់​របស់​ខ្លួន​។ ​

ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវឱ្យជនរួមជាតិទាំងអស់ ជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមថា គ្មាននរណាស្រលាញ់កម្ពុជា ជាងអ្នកដែលបានរួមសុខរួមទុក្ខជាមួយគ្នាចាប់តាំងពីគ្រាដ៏លំបាកបំផុត និងបានកសាងអ្វីៗទាំងអស់ចេញពីបាតដៃទទេនោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម