Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារអញ្ជើញគោរពវិញ្ញាណក្ខន្ធ​លោក Nguyen Phu Trong នៅស្ថានទូត​វៀតណាមប្រចាំកម្ពុជា

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូមន្ត្រីជាន់ខ្ពស់ក្រសួងអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោក Nguyen Phu Trong អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនៅក្នុងស្ថានទូតវៀតណាម រាជធានីភ្នំពេញ។ លោក Nguyen Phu Trong បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសាររំលែកទុក្ខដែលចុះហត្ថលេខានៅស្ថានទូតវៀតណាម លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការជ្រោមជ្រែងរបស់លោកអគ្គលេខាធិការចំពោះការកសាងមិត្តភាពដ៏រឹងមាំជាមួយនឹងកម្ពុជាដែលជាប្រទេសក្បែរខាង។

ជាមួយគ្នានេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ ក៏បានចូលរួមរំលែកទុក្ខដ៏សោកសៅ និងក្រៀមក្រំបំផុតជូនប្រជាពលរដ្ឋវៀតណាម និងក្រុមគ្រួសារលោកផ្ទាល់ ចំពោះការបាត់បង់មេដឹកនាំជាតិ និងមេដឹកនាំគ្រួសារមួយរូបដែលមានស្នាដៃនិងវីរៈភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម