សមត្ថកិច្ច​ឃាត់​ខ្លួន​​មន្ត្រី​មន្ទីរ​ព័ត៌មាន​ខេត្ត​កែបម្នាក់ ​គំរាម​ហែកកេរ្តិ៍ និង​កំហែង​ទារ​ប្រាក់​តាម Facebook – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​ឃាត់​ខ្លួន​​មន្ត្រី​មន្ទីរ​ព័ត៌មាន​ខេត្ត​កែបម្នាក់ ​គំរាម​ហែកកេរ្តិ៍ និង​កំហែង​ទារ​ប្រាក់​តាម Facebook

Published

on

កែប​ ៖ រសៀល​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ២០២០ អនុវត្ត​តាម​ការ​ដឹក​នាំ​ចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម្បត្តិ សុធា​រដ្ឋ ស្នងការ​នគរបាល​ខេត្ត​កែប កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ផែន​ការងារ​សន្តិសុខ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង បាន​ចុះ​ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប​ករណី​គំរាម​ហែក​កេរ្តិ៍ និង​កំហែង​ទារ​ប្រាក់ តាម​facebook (​តាម​បណ្តឹង​ជនរងគ្រោះ​) ដោយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ អ៊ុង ចន្ថា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មន្ត្រី​មន្ទីរ​ព័ត៌មាន​ខេត្ត​កែប រស់នៅ​ភូមិ​អូរ​ក្រសារ សង្កាត់​អូរ​ក្រសារ ក្រុងកែប​។

ក្រោយ​ធ្វើការ​សាកសួរ​ជនសង្ស័យ​បាន​សារភាព​ថា ​ខ្លួន​ពិតជា​បាន​ប្រព្រឹត្តិ​លើ​ករណីនេះ​ជាច្រើនលើក​មក​ហើយ​។ ជនសង្ស័យ​កំពុង​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ចាត់ការ​តាមផ្លូវ​ច្បាប់​។

សូម​សំណូម​ដល់​បងប្អូន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​បុក សូម​ប្រុងប្រយ័ត្ន​ចំពោះ​ល្បិចកល​ផ្សេងៗ​របស់​ជន​បោកប្រាស់​តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក បើ​មានការ​សង្ស័យ​សូម​សហការ​រាយការណ៍​ជូន​កម្លាំង​មាន​សមត្ថកិច្ច​ដែល​នៅ​ជិត​លោកអ្នក​បំផុត៕
ប្រភព ៖ ស្នងការដ្ឋាននគរបាល​ខេត្តកែប
កែសម្រួលដោយ ៖ នាគព័ន្ធ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម