ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញក្រុមការងារ បន្តចុះផ្សព្វផ្សាយពីវិធីបង្ការគ្រោះថ្នាក់ផ្សេងៗ ដល់កម្មករ ទប់ស្កាត់ដួលសន្លប់តាមរោងចក្រ
មន្ត្រីជាន់ខ្ពស់ នៃបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានជំរុញដល់ក្រុមការងារបន្តចុះផ្សព្វផ្សាយអំពីវិធីបង្ការគ្រោះថ្នាក់ផ្សេងៗដល់កម្មករ-និយោជិតដើម្បីទប់ស្កាត់ករណីដួលសន្លប់នៅតាមរោងចក្រសហគ្រាស បើទោះបីជាបច្ចុប្បន្នករណីដួលសន្លប់នៅតាមរោងចក្រមានការថយចុះក៏ដោយ។
នៅក្នុងកិច្ចប្រជុំប្រកាសសមាសភាពរបស់ក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការហានិភ័យការងារ នៃបេឡាជាតិសន្តិសុខសង្គម នៅតាមសហគ្រាស គ្រឹះស្ថាន(ទ.ស.ប.ក)កាលពីរសៀលថ្ងៃទី ២៤ កក្កដា លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងជាប្រធានក្រុមការងារ ទ.ស.ប.ក បានស្នើដល់ក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការហានិភ័យការងារ នៃបេឡាជាតិសន្តិសុខសង្គម នៅតាមសហគ្រាស គ្រឹះស្ថាន ត្រូវអនុវត្តភារកិច្ចដែលមានចែងជាធរមាន ក្នុងសេចក្ដីសម្រេចខាងលើ និងត្រូវបត់បែនជួយលើការងារផ្សេងៗ ទៅតាមស្ថានភាពជាក់ស្ដែងដែលជាប្រយោជន៍ និងជាគោលដៅរួមក្នុងការរក្សាបាននូវអនាម័យ សុខភាព លក្ខខណ្ឌការងារ និងវិធីបង្ការគ្រោះថ្នាក់នានា ដែលប៉ះពាល់ដល់កម្មករ-និយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន។
លោកប្រធានក្រុមការងារ បានបន្ថែមថា បច្ចុប្បន្នករណីសន្លប់នៅតាមសហគ្រាស គ្រឹះស្ថានមានការថយចុះ គួរឱ្យកត់សម្គាល់ ប៉ុន្ដែបើទោះបីជាយ៉ាងនេះក្ដីលោកបានណែនាំដល់ក្រុមការងារនេះ ត្រូវបន្ដចុះអប់រំផ្សព្វផ្សាយអំពីវិធីបង្ការគ្រោះថ្នាក់ផ្សេងៗ ដល់កម្មករ-និយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន និងបញ្ជ្រាបជាមួយនូវអត្ថប្រយោជន៍របបសន្តិសុខសង្គម ទៅដល់អ្នកនៅក្នុងបន្ទុករបស់កម្មករ-និយោជិត ជាពិសេសត្រូវអន្តរាគមន៍ និងចាត់វិធានការឱ្យបានទាន់ពេលវេលានៅពេលមានករណីសន្លប់ ឬហានិភ័យនានានៅកន្លែងការងារ និងអគ្គិភ័យជាដើម៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍១៦ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ