ព័ត៌មានជាតិ
ពលរដ្ឋរអ៊ូកាយផ្លូវដាក់លូ ខណៈអាជ្ញាធរសម្រុកស្តារប្រព័ន្ធលូរំដោះទឹកកខ្វក់ ទាំងខាងកើតនិងខាងលិចស្ទឹងសង្កែ
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងបានប្រាប់កម្ពុជាថ្មីកន្លងទៅថា ការងារគម្រោងស្ថារហេដ្ឋារចនាសម្ព័ន្ធផ្នែកខាងកើតស្ទឹងសង្កែសម្រេចបានជាង ៩០ ភាគរយហើយ និងផ្នែកខាងលិចស្ទឹងកំពុងបន្តអនុវត្តបានជិត ៥០ ភាគរយ ខណៈគម្រោងទាំងមូលនឹងរួចរាល់នៅចុងឆ្នាំ ២០២៥។

ប៉ុន្តែប៉ុន្មានថ្ងៃមកនេះ ប្រព័ន្ធលូរំដោះទឹកកខ្វក់និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចេញក្រៅក្រុងនៅប៉ែកខាងកើតស្ទឹងសង្កែ នៅចំណុចភូមិរចេក ៤ សង្កាត់រតនៈ ក៏ទើបតែបន្តស្ថារស្របពេលទឹកភ្លៀងធ្លាក់មិនដាច់ក្នុងក្រុង បង្កការលំបាកដល់ពលរដ្ឋធ្វើដំណើរ ស្របពេលផ្លូវធ្វើដំណើរពិបាកស្រាប់ផង។
ប្រជាពលរដ្ឋបានប្រតិកម្មប្រហាក់ប្រហែលគ្នាថា «ពួកគាត់ចង់ដឹកកូនទៅរៀន ត្រូវធ្វើដំណើរតាមផ្លូវផ្សេងទើបបាន ខណះដែលពួកគាត់ដាក់សំណួរថា «ហេតុអីពេលនេះទើបតែកាយដីដាក់លូ កាលពី ១ ខែមុនម៉េចមិនធ្វើ។ ម្យ៉ាងទៀតផ្លូវក៏ពិបាកធ្វើដំណើរស្រាប់ផង”។
ការលើកឡើងពីអ្នកភូមិជាយក្រុង ក៏ប្រហាក់ប្រហែលពលរដ្ឋរស់នៅក្នុងក្រុងបានលើកឡើងដែរថា «មិនមែនតែនៅតាមភូមិជាយក្រុងទេ សូម្បីនៅកណ្តាលក្រុងផ្លូវមួយចំនួនដូចរន្ធបាយអីចឹង»។


បើតាមប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងបានគូសបញ្ជាក់ថា នៅត្រើយខាងកើតស្ទឹងសង្កែ ក្រុមបច្ចេកទេសកំពុងបន្តការងារដាក់រីហ្គា និងខួងនៅខ្សែផ្លូវជាតិលេខ៥ ដើម្បីបញ្ចប់គម្រោងនៅផ្នែកខាងកើតស្ទឹង (TS2)។ ចំណែកនៅត្រើយខាងលិចស្ទឹង (PWSSP) ដែលសម្រេចបានប្រមាណជិត ៥០ ភាគរយ កំពុងបន្តអនុវត្តគម្រោងមានដូចជា ១-ការងារកាយដាក់ទុយោរងនៅខ្សែផ្លូវព្រះវិហារ,១៥៦,១០៩,១១១។ ២-ការងារដាក់រីហ្គា និង ខួងទុយោមេនៅខ្សែផ្លូវ ១០៩។ ៣-ការងារកាយដាក់ទុយោតាមផ្ទះនៅខ្សែផ្លូវ១១៥,១១៩,១១៦,៣, ១១៤នឹង១០៩។ ៤-ការងារកាយដាក់ទុយោមេនៅខ្សែផ្លូវ ១០១។ ៥-ការងាររៀបចំតម្លើងពុម្ព ធ្វើរបងនៅអាងប្រព្រឹត្ដិកម្មឯកភ្នំ។ ៦-ការងារវ៉ៃស៉ីផាយនៅខ្សែរផ្លូវ៥១២ និងផ្លូវ លេខ ០៣ ។ ៧-ការងារ ព្រេមកៅស៊ូខ្សែផ្លូវ ១១៩ នឹង ១១១ ជាដើម។
រដ្ឋបាលខេត្តបាត់ដំបងក៏បានបង្ហោះនៅលើផេកផ្លូវការរបស់ខ្លួន ដែលក្នុងសំណេរនោះបានសរសេរថា «ក្រុងបាត់ដំបងបច្ចុប្បន្ន កំពុងអនុវត្តគម្រោងស្តារប្រព័ន្ធលូរំដោះ ទឹកកខ្វក់និង អាងប្រព្រឹត្តកម្មទឹកកខ្វក់ ចេញក្រៅក្រុងទាំងប៉ែកខាងកើតស្ទឹងសង្កែ (សង្កាត់រតនៈ សង្កាត់ព្រែកព្រះស្ដេច) ដែលគ្រោងបញ្ចប់ចុងឆ្នាំ២០២៤ និងប៉ែកខាងលិចស្ទឹងសង្កែ (សង្កាត់ស្វាយប៉ោ សង្កាត់ទួលតាឯក និងសង្កាត់ចំការសំរោង) គ្រោងបញ្ចប់ចុងឆ្នាំ២០២៥ ដែលគាំទ្រដោយថវិកាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន»។
ក្នុងដំណាក់កាលសាងសង់នេះ ក្នុងរដូវភ្លៀងជួបការលំបាកដែលជៀសមិនផុត។ តែរដ្ឋបាលខេត្តនិងប្រតិបត្តិករគម្រោងកំពុងខិតខំជួសជុល និងសាងសង់យ៉ាងយកចិត្តទុកដាក់បំផុត។
បើតាមអាជ្ញាធរខេត្ត នៅពេលគម្រោងប្រព័ន្ធលូរំដោះទឹកកខ្វក់សាងសង់និងធ្វើតេស្តតាមបច្ចេកទេសរបស់គម្រោងរួចរាល់ រដ្ឋបាលខេត្តនឹងជំរុញឱ្យក្រុមហ៊ុនជួសជុលផ្លូវដែលខូចខាតឡើងវិញជាបន្តបន្ទាប់ឱ្យបានឆាប់រហ័ស។ អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាប និងដោយការយោគយល់បំផុត៕
អត្ថបទ៖ សៅ សាររិទ្ធ

-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?