ព័ត៌មានជាតិ
រដ្ឋបាលខេត្តកំពង់ធំ ទុកពេល ១០ថ្ងៃ ឱ្យម្ចាស់អាជីវកម្មរុះរើផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹង
ដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់សោភ័ណភាពនៅតាមផ្លូវ ទីប្រជុំជននានា និងរក្សាការពារសណ្តាប់ធ្នាប់ក្នុងភូមិសាស្ត្រខេត្ត រដ្ឋបាលខេត្តកំពង់ធំ បានទុករយៈពេល ១០ថ្ងៃ ឱ្យម្ចាស់អាជីវកម្មរុះរើផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទ ក្នុងករណីផុតកំណត់អាជ្ញាធរ នឹងចាត់វិធានការរុះរើ ដោយមិនទទួលខុសត្រូវឡើយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។

តាមរយៈលិខិតនេះ រដ្ឋបាលខេត្តកំពង់ធំ បានប្រាប់ទៅ ម្ចាស់អាជីវកម្ម ភោជនីដ្ឋាន អាហារដ្ឋាន ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ ដែលបានលើកប៉ាណូ ឬស្លាកផ្សព្វផ្សាយពាណិជ្ជកម្មអំពីស្រាបៀរ ឬគ្រឿងស្រវឹង ដោយគ្មានច្បាប់អនុញ្ញាតនៅលើចំណីផ្លូវសាធារណៈ។ ជាពិសេសលើកំណាត់ផ្លូវជាតិលេខ៦ (ព្រំប្រទល់កំពង់ចាម-កំពង់ធំ ដល់ព្រំប្រទល់កំពង់ធំ-សៀមរាប) កំណាត់ផ្លូវជាតិលេខ៦២ (ពីផ្លូវបំបែកដាវដែក កំពង់ស្វាយ ដល់ព្រំប្រទល់កំពង់ធំ-ព្រះវិហារ) និងកំណាត់ផ្លូវ៦០B (ទីប្រជុំជនកំពង់ថ្ម ដល់ព្រំប្រទល់ស្រុកចំការលើខេត្តកំបង់ចាម) ធ្វើការរុះរើប៉ាណូ ឬស្លាកផ្សព្វផ្សាយពាណិជ្ជកម្មទាំងនោះ ដោយទុករយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះ។
ក្នុងករណីផុតកាលបរិច្ឆេទកំណត់ខាងលើ គ្រប់ម្ចាស់អាជីវកម្ម ភោជនីដ្ឋាន អាហារដ្ឋាន ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ក្រុមហ៊ុនស្រាបៀរ និងគ្រឿងស្រវឹងទាំងអស់ ពុំធ្វើការរុះរើតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្តកំពង់ធំ នឹងចាត់វិធានការរដ្ឋបាលធ្វើការរុះរើ ដោយមិនទទួលខុសត្រូវលើការខូចខាតនោះឡើយ។

សូមជម្រាបថា ក្រោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានដាក់គោលការណ៍ឱ្យរដ្ឋបាលខេត្តទាំងអស់ ពិនិត្យសើរើឡើងវិញរាល់ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិត និងទទួលផ្សព្វផ្សាយគ្រឿងស្រវឹងទាំងអស់ ដើម្បីឈានទៅបញ្ចប់រាល់ការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមដងផ្លូវ និងទីសាធារណៈ រដ្ឋបាលខេត្តមួយចំនួន បានចាត់វិធានការ ឱ្យម្ចាស់អាជីវកម្មផ្សព្វផ្សាយគ្រឿងស្រវឹងទាំងនោះធ្វើការរុះរើជាបន្តបន្ទាប់៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា