Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកែបត្រៀមរៀបចំការប្រគំតន្ត្រី និង​ហែព្យុហយាត្រា ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

បានផុស

នៅ

អភិបាលខេត្តកែបបានប្រសាសន៍ថា ដើម្បីអបអរសាទរនៅថ្ងៃបើកគម្រោងការដ្ឋានព្រែកជីកហ្វូណនតេជោ ខេត្តកែបនឹងត្រៀមរៀបចំលក្ខណៈ ឱ្យមានភាពអធិកអធម ជាមួយអ្នកចូលរួម៣ពាន់នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានលើកឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព ដើម្បីត្រៀមរៀបចំកម្មពិធីអបអរពិធីបើការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា​ ឆ្នាំ​២០២៤​ នាពេលខាងមុខនេះ រដ្ឋបាលខេត្តត្រូវត្រៀមរៀបចំកម្មពិធីឱ្យមានអធិកអធម ដូចជាការប្រគំតន្ត្រីនៅតាមតំបន់ឆ្នេរ បាញ់កាំជ្រូច ការដង្ហែក្បួនព្យុហយាត្រា ការតុបតែងលម្អសោភ័ណភាពខេត្ត ជាមួយអ្នកចូលរួមប្រមាណ៣ពាន់នាក់ ជាពិសេសរុះរើស្លាកប៉ាណូស្រាបៀរចេញ ជំនួសវិញដោយរូបភាពគាំទ្រ អបអរសាទរគម្រោងព្រែកជីកហ្វូណនតេជោ។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រសាសន៍នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្ដដា​ និងលេីកទិសដៅអនុវត្ត​ការងារខែបន្ទាប់​ ឆ្នាំ​២០២៤​ របស់រដ្ឋបាលខេត្តកែប ដោយមានការចូលរួមពីសំណាក់ លោក​ លោកស្រី​ អភិបាលរងខេត្ត​ លោកឧត្ដមសេនីយ៍​ វរសេនីយ៍​តំណាង​កងកម្លាំងទាំងបី​ ប្រធានមន្ទីរអង្គភាពជុំវិញ​ អភិបាល​ក្រុង​ ស្រុក​ និងមន្ត្រី​រាជចំណុះអោយរដ្ឋបាលខេត្ត។

លោក សោម ពិសិដ្ឋ​ បានលើកឡើងឱ្យដឹងថា ខេត្តកែបជាខេត្តមួយនៅក្នុងចំណោមខេត្តបួន ដែលគម្រោងព្រែក​ជីកហ្វូណនតេជោ បានឆ្លងកាត់ ដូច្នេះ នៅថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នាពេល ខាងមុខនេះ រដ្ឋបាលខេត្តត្រូវត្រៀមរៀបចំកម្មវិធីជាច្រើនដូចជា ការប្រគំតន្ត្រីនៅតាមតំបន់ឆ្នេរ បាញ់កាំជ្រួច ការដង្ហែក្បួនព្យុហយាត្រា ការតុបតែងលម្អសោភ័ណភាពខេត្តជាដើម ដែលនឹងមានការចូលពីមន្ត្រីរាជការ កងកម្លាំង យុវជន សិស្ស និស្សិត ប្រជាពលរដ្ឋប្រមាណ៣ពាន់នាក់ ពោលគឺធ្វើយ៉ាងណាឲ្យកម្មវិធីអបអរសាទរប្រព្រឹត្តិទៅអធិកអធមបំផុត។

លោកអភិបាលខេត្តបានបន្តឱ្យដឹងទៀតថា ដើម្បីមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ រដ្ឋបាលខេត្តបាននិងកំពុងបន្តរុះរើស្លាកប៉ាណូ ស្រាបៀរនៅតាមដងផ្លូវសាធារណៈសំខាន់ៗចេញ និងជំនួសមកវិញដោយស្លាកប៉ាណូគាំទ្រ និងអបអរសាទរ គម្រោងការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ។ ជាមួយគ្នានោះលោកបានឱ្យអាជ្ញាធរក្រុងស្រុកត្រូវចុះទៅពិនិត្យ និងចូលរួមអនុវត្តឲ្យបានឆាប់រហ័សបំផុត។

អភិបាលខេត្តក៏បានណែនាំឲ្យស្រុកដំណាក់ចង្អើរ ដែលជាស្រុកគម្រោងព្រែកជីកហ្វូណនតេជោឆ្លងកាត់ ក៏ត្រូវធ្វើកម្មវិធីអបអរសាទរដាច់ដោយឡែកមួយផងដែរនៅឯឆ្នេរអង្កោល ហើយក្បូនព្យុហយាត្រារបស់រដ្ឋបាលខេត្ត នឹងដង្ហែទៅជួបជុំគ្នានៅទីនោះ។

លោកបានបញ្ជាក់ថា ការរៀបចំទង់ជាតិ ទង់ជ្វាលានៅតាមដងផ្លូវសាធរណៈសំខាន់ៗ មួយចំនួនត្រូវរៀបចំធ្វើនៅថ្ងៃទី១ ខែសីហាឆ្នាំ២០២៤ខាងមុខនេះ ខណៈដែលនៅតាមទីអារាម មណ្ឌលសាសនាផ្សេងៗ គេហដ្ឋានប្រជាពលរដ្ឋក្នុងខេត្ត ក៏បានត្រៀមឧបករណ៍បន្លឺសំឡេងរួចរាល់ ដើម្បីអបអរសាទរនៅថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនៅរយៈពេល១០ ថ្ងៃទៀតនាខាងមុខនេះផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម