ព័ត៌មានជាតិ
ប.ស.ស បើកវគ្គបណ្ដុះបណ្ដាលជំនាញទន់ដល់ក្រុមប្រតិបត្តិការផ្ដល់ព័ត៌មាន ដើម្បីបម្រើសេវាជូនពលរដ្ឋកាន់តែប្រសើរ
ប.ស.ស បានបើកវគ្គបណ្ដុះបណ្ដាលជំនាញទន់ស្ដីពី “ការទំនាក់ទំនង ការដោះស្រាយបញ្ហា និងការបំពេញការងារជាក្រុម” ជូនដល់ក្រុមប្រតិបត្តិការផ្ដល់ព័ត៌មាន នៃក្រុមការងារផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (Call Center 1297/1286) វេនទី ២ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋបានកាន់តែប្រសើរបន្ថែមទៀត។

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញទន់ស្ដីពី “ការទំនាក់ទំនង ការដោះស្រាយបញ្ហា និងការបំពេញការងារជាក្រុម” នៅសាលប្រជុំនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ កក្កដា លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអនុប្រធានក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ តំណាងលោក កត្តា អ៊ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ណាស់សម្រាប់ក្រុមប្រតិបត្តិការផ្ដល់ព័ត៌មាន នៃក្រុមការងារផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីទទួលបាននូវចំណេះដឹងដឹងថ្មីៗ ពិសេសអាចឱ្យក្រុមផ្តល់ព័ត៌មានចេះបត់បែន និងដោះស្រាយបានទាន់ពេលវេលាជាមួយអតិថិជនដែលនឹងជួយឱ្យការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

គួរបញ្ជាក់ថា សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញទន់ស្ដីពី “ការទំនាក់ទំនង ការដោះស្រាយបញ្ហា និងការបំពេញការងារជាក្រុម” ត្រូវបានបែងចែកជា ២ វេន គឺវេនទី ១ នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ និងវេនទី ២ បានប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៤៕
អត្ថបទ ៖ សំអឿន


-
សន្តិសុខសង្គម១០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង