Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ជំរុញមន្ត្រីបង្កើនការផ្សព្វផ្សាយសារអប់រំសុខភាពស្តីពីការការពារជំងឺឆ្លង និងជំងឺមិនឆ្លងឱ្យបានទូលំទូលាយ

បានផុស

នៅ

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ បាន​ជំរុញ​ឱ្យ​មន្ត្រី​បង្កើន​ការផ្សព្វផ្សាយ​សារ​អប់រំ​សុខភាព លើ​ការចាក់​ថ្នាំ​បង្ការ និង​ការគ្រប់គ្រង​ជំងឺឆ្លង និង​ជំងឺមិនឆ្លង​រួមមាន​ជំងឺ​ទឹកនោម​ផ្អែម​ និង​ជំងឺលើសឈាម​ ឱ្យបាន​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត ​ដើម្បី​ប្រជាពលរដ្ឋ​ចៀស​ផុតពី​ជំងឺ​ទាំងនេះ។ ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​មន្ត្រី​ សូម​យកចិត្តទុកដាក់​បន្ថែមទៀត​លើ​ការងារ​សុខភាព​ផ្លូវចិត្ត​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​ការងារ​ប្រចាំ​ខែកក្កដា ឆ្នាំ​ ២០២៤ ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការងារ និង​លើក​ទិសដៅ​ការងារ​បន្ត​ កាលពី​រសៀល​ថ្ងៃទី​ ២៥ ​កក្កដា​ នា​ទីស្តីការ​ក្រសួង លោក​រដ្ឋមន្ត្រី បាន​ផ្តល់​អនុសាសន៍​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​សុខាភិបាល​ទាំងអស់ បន្ត​ពង្រឹង​ប្រព័ន្ធ​សេវា​ថែទាំ​សុខភាព គ្រប់​កម្រិត ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ចាប់ពី​កម្រិត​មណ្ឌល​សុខភាព រហូតដល់​មន្ទីរពេទ្យ​បង្អែក ស្រុក ខេត្ត និង​មន្ទីរពេទ្យ​ជាតិ ដើម្បី​ធានា​ឱ្យបាន​នូវ​ការផ្តល់សេវា​បានល្អ​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព ស័ក្តិ​សិទ្ធ​ភាព ទាំង​សេវាសាធារណៈ និង​ឯកជន។ ក្នុងនោះ ក៏​ត្រូវ​ពង្រឹង​ក្រុម​ការងារ​ផ្តល់​សេវា តាម​ការបណ្តុះបណ្តាល ទាំង​មុន​បម្រើ​ការងារ និង​ពេល​កំពុង​បម្រើ​ការងារ ព្រមទាំង​ការពង្រឹង​ការអប់រំ​សុខភាព ដោយ​បង្កើន​ការផ្សព្វផ្សាយ​សារ​អប់រំ​សុខភាព លើ​ការចាក់​ថ្នាំ​បង្ការ និង​ការគ្រប់គ្រង​ជំងឺឆ្លង និង​ជំងឺមិនឆ្លង​មាន​ជំងឺ​ទឹកនោមផ្អែម ជំងឺលើសឈាម និង​សូម​យកចិត្ត​ទុក​បន្ថែមទៀត​លើ​ការងារ​សុខភាព​ផ្លូវចិត្ត​ផងដែរ។

លោក​រដ្ឋមន្ត្រី ក៏បានផ្តល់​ជូន​បទ​ពិសោធ​ និង​ចំណេះដឹង​អំពី​ការធ្វើ​ឱ្យបាន​ប្រសើរ និង​រលូន​បន្ថែម​ទៀត​អំពី​ដំណើរការ​រដ្ឋបាល នៃ​នាយកដ្ឋាន និង​អង្គភាព​នីមួយៗ ដែលជា​ការ​ចាំបាច់​បំផុត​ចូលរួម​ក្នុងការ​ធ្វើឱ្យ​ការផ្តល់​សេវាសាធារណៈ​គ្រប់​ទម្រង់ និង​គ្រប់ផ្នែក​កាន់​តែ​មាន​ប្រសិទ្ធភាព និង​គុណភាព​ដូច​រំពឹង​ទុក៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ១៥ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ១៧ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ១៩ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

មីនតោន
សន្តិសុខសង្គម២៤ នាទីutes មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

Sokha Hotels

ព័ត៌មានពេញនិយម