Connect with us

ព័ត៌មានជាតិ

តាមសំណើសម្ដេចតេជោ, ភាគីវៀតណាម សន្យាបន្តផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជាបន្ថែមទៀត

បានផុស

នៅ

នាយករដ្ឋមន្ត្រីវៀតណាម បានសន្យានៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន ថា វៀតណាមនឹងបន្តផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជាបន្ថែមទៀតទៅតាមតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។ ការសន្យារបស់នាយករដ្ឋមន្ត្រីវៀតណាម គឺបានធ្វើឡើងតាមសំណើរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសដែលលោកទាំងពីរ បានជួបជជែកគ្នានៅរដ្ឋធានីហាណូយ នាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួបដែលធ្វើឡើងក្នុងអំឡុងពេលអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោក ង្វៀន ហ្វូជុង មេដឹកនាំជាន់ខ្ពស់វៀតណាម ដល់ហាណូយ, សម្ដេចតេជោ ហ៊ុន សែន បានលើកសំណើទៅកាន់លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម ពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសផ្ដោតលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្នែកអគ្គិសនី។

លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម បានទទួលយកសំណើររបស់សម្ដេចតេជោ ដើម្បីធ្វើយ៉ាងណាបន្តផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ ដែលជាកិច្ចសន្យាចាប់ពីឆ្នាំ២០២៥បន្តទៀត។ នាយករដ្ឋមន្ត្រីវៀតណាម បានអះអាងថា ភាគីវៀតណាមពេញចិត្តក្នុងការផ្គត់ផ្គង់ឱ្យបានលើសនឹងបន្ថែមទៀត ហើយបើសិនជាអាច គឺភាគីវៀតណាម បើកទូលាយដល់៤០០មេហ្គាវ៉ាត់ ឬ ក៏លើស៤០០មេហ្គាវ៉ាត់ ដើម្បីចូលរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើននៅក្នុងឧស្សាហកម្ម ៤.០។

កិច្ចសហប្រតិបត្តិការតភ្ជាប់ខឿនសេដ្ឋកិច្ចនេះទៀតសោត សម្ដេចតេជោ និងលោក ផាម មិញជិញ ក៏បានប្រកាសពីការ ជួយគ្នាទៅវិញទៅមក ដោយក្នុងលក្ខណៈសេដ្ឋកិច្ចបំពេញគ្នាទៅវិញទៅមក ជាពិសេស គឺភាគីវៀតណាម ពេញចិត្តក្នុងការផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជាទៅតាមតម្រូវការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានសង្កត់ធ្ងន់លើការលើកស្ទួយ និងលើកកម្ពស់ចំពោះការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសការតភ្ជាប់ខឿនសេដ្ឋកិច្ច ដើម្បីឯករាជ្យ ម្ចាស់ការ ធ្វើឱ្យមានការបំពេញឱ្យគ្នាទៅវិញទៅមករវាងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ក៏ដូចជាការបំពេញឱ្យគ្នាទៅវិញទៅមកនៃការតភ្ជាប់នូវទីផ្សារទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធទាំងឡាយ។

បន្ថែមពីនេះ មេដឹកនាំទាំងពីរ បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់អំពីប្រពៃណីនៃការធ្វើការជាមួយគ្នា ដោយបានផ្ដល់តម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរវាងគណបក្សទាំងពីរ ក៏ដូចជារាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលបានបង្កឱ្យមានលក្ខណៈនៃការបណ្ដុះបណ្ដាល និងផ្លាស់ប្ដូរយុវជន ដើម្បីស្គាល់គ្នា ទុកចិត្តគ្នា និងការដឹកនាំប្រកបដោយសុឆន្ទៈ ក្នុងន័យមិត្តភាពយូរអង្វែង។

ភាគីទាំងពីរ ក៏បានជូនពរគ្នាទៅវិញទៅមកចំពោះការធ្វើយ៉ាងណាឱ្យពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការទាំងអស់ មានការកើនឡើង ជាពិសេសវៀតណាម នៅឆ្នាំ២០៣០ ក្លាយទៅជាប្រទេសអភិវឌ្ឍន៍ ហើយក៏ជូនពរឱ្យក្លាយទៅជាប្រទេសដែលចូលទៅក្នុងកម្រិតមហាសេដ្ឋកិច្ចទាំង២០ របស់ពិភពលោក។ ខណៈភាគីវៀតណាម ក៏បានជូនពរឱ្យកម្ពុជា ទទួលបានជោគជ័យចំពោះទស្សនៈវិស័យរបស់សម្ដេចតេជោ និងការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៨ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម