ព័ត៌មានជាតិ
ភ្លៀងលាយឡំខ្យល់កន្ត្រាក់ បណ្តាលឱ្យបាក់ដើមឈើ និងប៉ះពាល់ផ្ទះពលរដ្ឋមួយចំនួន នៅស្រុកស្វាយលើ
តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោង ១៦៖១០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ មានករណីភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់ បណ្តាលឱ្យបាក់ដើមឈើ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋមួយចំនួន នៅក្នុងភូមិសាស្ត្រស្រុកស្វាយលើ។

ហេតុការណ៍គ្រោះធម្មជាតិនេះ បានបង្កឱ្យមានផលប៉ះពាល់ ទៅលើឃុំចំនួន៣ ដែលរួមមាន ទី១.ឃុំស្វាយលើ រលំបង្កោលភ្លើងចំនួន ៣ដើម របើកដំបូលផ្ទះចំនួន ៣ខ្នង រលំផ្ទះអស់ចំនួន ២ខ្នង និងរលំដើមឈើកាត់ទទឹងផ្លូវ ២កន្លែង។ ទី២.ឃុំបឹងមាលា ស្រុកស្វាយលើ បាក់មែកកាស្យាកាត់ផ្លូវមួយកន្លែងនៅភូមិត្រពាំងឬស្សី និងបាក់មែកឈើកាត់ផ្លូវ ២កន្លែង នៅភូមិសក្តា។ ព្រមទាំងមានទឹកហូរកាត់ផ្លូវត្រង់ចំណុចមណ្ឌលសុខភាព ឃុំបឹងមាលា របើកដំបូលផ្ទះប្រជាពលរដ្ឋ ១ខ្នង ខូចខាតស័ង្កសី ១២សន្លឹក ដែលមានម្ចាស់ផ្ទះ ឈ្មោះ សួរ សេត ភេទប្រុស អាយុ ៤២ឆ្នាំ មានសមាជិកគ្រួសារសរុប ៦នាក់ ស្រី ២នាក់ នៅភូមិបឹងមាលា។ ទី៣.ឃុំខ្នងភ្នំ មានដើមឈើ ១ដើម បានដួលសង្កត់លើផ្ទះ ១ខ្នង របស់ឈ្មោះ ខេន ខន ភេទប្រុស អាយុ ៤៣ឆ្នាំ មានសមាជិកក្នុងគ្រួសារ ៦នាក់ ស្រី ៤នាក់ រស់នៅភូមិថ្មី ឃុំខ្នងភ្នំ ស្រុកស្វាយលើ។
សមត្ថកិច្ច បានបញ្ជាក់ថា ករណីគ្រោះធម្មជាតិនេះមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕
ដោយ៖ជុន កុសល





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ