ព័ត៌មានជាតិ
វិចារណកថា៖ កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ប្រកបដោយផ្លែផ្កា បង្កើតបានភាពជាដៃគូជាមួយជប៉ុន និងចិន
ទោះបីជាកម្ពុជាប្រឈមមុខនឹងបញ្ហាក្រោយសង្គ្រាមក៏ដោយ ក៏ចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម បានទទួលផ្លែផ្កា ដោយប្រទេសជប៉ុន និងចិន បានផ្តល់ជំនួយអភិវឌ្ឍន៍យ៉ាងសំខាន់ដល់ប្រជាជាតិទាំងបី។
ភាពជាដៃគូនេះមិនត្រឹមតែ ជំរុញស្ថិរភាពក្នុងតំបន់ ប៉ុន្តែក៏បានលើកកម្ពស់កំណើនសេដ្ឋកិច្ច និងអធិបតេយ្យភាព ដែលបង្ហាញថាកិច្ចសហប្រតិបត្តិការអាចជាឧបករណ៍ដ៏មានឥទ្ធិពលសម្រាប់ការកសាងប្រទេសជាតិ និងការពារព្រំដែន។

គួររំឭកថា កិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ និងវៀតណាម (CLA) ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ១៩៩៩ ដែលជាគំនិតផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាជាតិកម្ពុជា។ នាគ្រានោះ ទោះបីជាកម្ពុជាជួបនឹងផលវិបាកនៃសង្គ្រាមជាច្រើនទសវត្សរ៍ រួមមានគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ អស្ថិរភាពសង្គម និងសេដ្ឋកិច្ចក្តី ប៉ុន្តែសម្តេចតេជោ ក៏មិនភ្លេចពីការបង្កើតតំបន់ត្រីកោណនេះឡើង ក្នុងគោលបំណងសំខាន់បំផុតគឺដើម្បីការពារទឹកដី និងអធិបតេយ្យភាពកម្ពុជា ព្រមទាំងដោះស្រាយជម្លោះព្រំដែន។
បន្ថែមពីនេះ អត្ថប្រយោជន៍នៃតំបន់ត្រីកោណ CLV ក៏បានបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ។

បើសិនជារដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អស់រយៈពេលច្រើនទសវត្សរ៍មានបំណងកាត់ដីឱ្យប្រទេសវៀតណាមនោះ មិនមែនសម្តេចតេជោផ្តួចផ្តើមឱ្យមានការបោះបង្គោលព្រំដែន និងបង្កើតកិច្ចព្រមព្រៀងជាហូរហែដើម្បីធ្វើជាភស្តុតាងដ៏រឹងមាំ និងបានផ្សព្វផ្សាយជាសាធារណៈនោះទេ។ បន្ថែមពីនេះ ក្រោមកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណនេះ ភាពជាដៃគូក៏បានកើតឡើង ដោយជប៉ុន និងចិន ក៏បានដឹងឭ ហើយបានផ្តល់ថវិកាជាច្រើនរយលានដុល្លារសម្រាប់ជួយដល់ការអភិវឌ្ឍន៍ដល់ប្រទេសទាំងបីនេះ។
គួរជម្រាបថា កម្ពុជា ឡាវ និងវៀតណាម ស្ថិតក្នុងចំណោមប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចនៅឡើយ មិនទាន់ឈានដល់ជាប្រទេសមានការអភិវឌ្ឍន៍ជឿនលឿននោះទេ ដែលទាមទារឱ្យមានការអភិវឌ្ឍនៅតាមបណ្តាខេត្តជាប់ព្រំដែនរួមមាន ហេដ្ឋរចនាសម្ព័ន្ធ ទឹក ភ្លើង និងវិស័យកសិកម្មជាដើម។
ដើម្បីជំរុញដល់វឌ្ឍនភាពនៃកិច្ចព្រមព្រៀង CLV ក្នុងភាពជាដៃគូ ជប៉ុន និងចិន ដែលជាប្រទេសមហាអំណាចនិងមានសេដ្ឋជឿនលឿន បានលូកដៃចូលតាមរយៈការផ្តល់ជំនួយអភិវឌ្ឍន៍ជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការនេះ។

ក្នុងនោះ កិច្ចប្រជុំកំពូលកម្ពុជា ឡាវ និងវៀតណាម និងជប៉ុន លើកទី០១ ធ្វើឡើងនា ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០០៤ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។ កម្ពុជា បានដាក់ចេញគម្រោងអាទិភាពស្នើសុំចំនួន ១២ ជូន ភាគីជប៉ុន រួមមាន វិស័យគមនាគមន៍ អប់រំ សុខាភិបាល និងថាមពល (០៨ គម្រោង ពាក់ព័ន្ធកម្ពុជា)។ លើកទី០២ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៥ នៅរដ្ឋធានីគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ភាគីជប៉ុនបានផ្តល់ថវិកាចំនួន ១៨ លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍន៍គម្រោងចំនួន ១៦ (ឡាវ៖ ០២គម្រោង /វៀតណាម៖ ០៩ គម្រោង និងកម្ពុជា៖ ០៥ គម្រោង)។ ៥ គម្រោងរបស់កម្ពុជា រួមមាន អណ្ដូងទឹក នៅខេត្តរតនគិរី ស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព ការធ្វើអគ្គិសនីភាវូបនីយកម្មនៅជនបទ ការសាងសង់ផ្លូវ និងការជួសជុលអណ្តូងទឹកជាដើម។
ចំណែកនៅកិច្ចប្រជុំរដ្ឋមន្ត្រីមេគង្គ និងជប៉ុន លើកទី០១ នៅទីក្រុងតូក្យូ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០០៨ ជប៉ុន បានផ្តល់ថវិកាចំនួន ២០ លានដុល្លារអាមេរិក សម្រាប់គម្រោងរបស់កម្ពុជា ឡាវ និងវៀតណាម។
គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមការងារកម្ពុជា ឡាវ និងវៀតណាម និងជប៉ុន បានរៀបចំឡើងចំនួន ០៤ ដង ដើម្បីពិភាក្សាលើប្រសិទ្ធភាព និងពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា ឡាវ និងវៀតណាម (CLV)និងជប៉ុន។

ចំណែកចិនក៏ជាប្រទេសមួយដែលបានជួយទៅដល់កិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍តំបន់ត្រីកោណ ក្នុងនោះបានជួយកម្ពុជា ទៅលើអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ជាមួយប្រទេសជិតខាង។
ក្នុងរយៈកាលជាង ២៥ឆ្នាំមកនេះ ពីការចាប់ផ្តើម CLV រហូតមកដល់ពេលនេះ កម្ពុជាបានអភិវឌ្ឍន៍ក្នុងល្បឿនមួយដ៏លឿន ដែលទទួលបានជំនួយអភិវឌ្ឍន៍ពីប្រទេសចិនផងដែរ។
ជំនួយទាំងនោះបានជួយដល់វិស័យហេដ្ឋារចនាសម្ព័ន្ធ តាមរយៈការស្ថាបនាផ្លូវ និងការតភ្ជាប់ផ្លូវទីរួមខេត្ត ដើម្បីសម្រួលដល់ការដឹកជញ្ជូនជាដើម។

ក្នុងនោះ ការតភ្ជាប់ពីទីរួមខេត្តរតនគិរី មកកាន់ទីរួមខេត្តមណ្ឌលគិរី តាមផ្លូវជាតិលេខ ៧៦ ក៏ត្រូវបានធ្វើដោយការឧបត្ថម្ភនូវហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ។ បន្ថែមពីនេះ ខេត្តក្រចេះត្រូវបានតភ្ជាប់ ហើយមានគោលដៅនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅព្រំប្រទល់រវាងកម្ពុជា-វៀតណាម៕
ដោយ៖ ឡាយ សាមាន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ