ព័ត៌មានជាតិ
អភិបាលរាជធានីទទួលអំណោយសប្បុរសជននិងចែកម៉ាស៊ីនវាស់កម្ដៅ បាញ់អាកុលនិងបដាអប់រំជូនផ្សារទាំង២៥
ភ្នំពេញ ៖ ម៉ាសជាច្រើនម៉ឺនម៉ាសនិងទឹកសម្លាប់មេរោគជាច្រើនពាន់ដបតូចរបស់ក្រុមហ៊ុនឯកជនមួយ បានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈដែរជំងឺនេះ បាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

ពិធីប្រគល់និងទទួលខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលអំណោយទាំងនេះរួមមាន ម៉ាសចំនួន១០ម៉ឺនម៉ាសនិងទឹកសម្លាប់មេរោគចំនួន២២៥០ដបតូច។

ក្នុងឱកាសនោះ លោកឃួង ស្រេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាគនូវទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។

នារសៀលថ្ងៃដដែលនោះដែរ លោកឃួង ស្រេងក៏បានប្រគល់ម៉ាស៊ីនវាស់កំដៅនិងបាញ់អាកុលជូនទៅផ្សារទាំង២៥ នៅក្នុងរាជធានីភ្នំពេញផងដែរ ដោយក្នុងមួយផ្សារទទួលបានម៉ាស៊ីនវាស់កម្ដៅនិងបាញ់អាកុលចំនួន២គ្រឿងនិងបដាអប់រំចំនួន៤ផ្ទាំង ដែលម៉ាស៊ីនវាស់កម្ដៅនិងបាញ់អាកុលជាមួយនឹងបដាអប់រំពាក់ព័ន្ធការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះ បានមកពីការជួយឧបត្ថម្ភពីក្រុមហ៊ុនថ្នាំជក់ជប៉ុនអន្តរជាតិ JTI កម្ពុជា ដែលបានផ្តល់ជូនមករដ្ឋបាលរាជធានីភ្នំពេញកាលពីព្រឹកមិញនេះ៕
ដោយ ៖ ស្រីរ័ត្ន






-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?