Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី អញ្ជើញគោរពវិញ្ញាណក្ខន្ធ មេដឹកនាំបក្សកុម្មុយនីស្តវៀតណាម

បានផុស

នៅ

នៅស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ២០២៤នេះ, នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដម ង្វៀន ហ៊្វូចុង (Nguyen Phu Trong) អគ្គលេខាធិការ
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដវៀតណាម ដែលបានទទួលមរណ​ភាពដោយជរាពាធក្នុងជន្មាយុ៨០ឆ្នាំ កាលពី១៩ ខែកក្កដា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញអារម្មណ៍សោកស្ដាយ និងចូលរួម​កាន់មរណទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយរដ្ឋាភិបាល និងប្រជាជនវៀតណាម ព្រមទាំងគ្រួសារ​សពចំពោះមរណ​ភាពនេះ។
នៅក្នុងសាររំលែក​រមណទុក្ខដ៏ក្រៀមក្រំ, សម្ដេចធិបតី បានចាត់ទុក ឯកឧត្ដមអគ្គលេខាធិការ ង្វៀន ហ៊្វូចុង ជាមេដឹកនាំ​ដ៏សំខាន់មួយរូប ដែលបានលះបង់ពេញមួយជីវិតក្នុងបុព្វហេតុសុខុមាលភាព និងវិបុលភាព​របស់ប្រជាជនវៀត​ណាម ក៏ដូចជាការពង្រឹកទំនាក់ទំនងប្រកបដោយភាតរភាពដ៏ជ្រាលជ្រៅរវាងកម្ពុជា និងវៀតណាម។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលអមដោយគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល បានអញ្ជើញ​ចុះហត្ថលេខា​លើសារ
រំលែកមរណទុក្ខ និងជូនដំណើរ ឯកឧត្ដមអគ្គលេខាធិការ ង្វៀន ហ៊្វូចុង ជាចុងក្រោយ​យ៉ាងក្រៀមក្រំ​បំផុត។

គណៈប្រតិភូអមដំណើរចូលរួមគោរពវិញ្ញាណក្ខន្ធនេះរួមមាន​ លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ចំពោះមរណភាពរបស់មេដឹកនាំវៀតណាមដ៏មានឥទ្ធិពលនេះ កាលពីម្សិលមិញ​សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងសម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមគោពវិញ្ញាណក្ខន្ធលោក ង្វៀន ហ៊្វូចុង ផងដែរ។ ចំណែកសម្តេចតេជោ ហ៊ុន​ សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូចូលរួមគោពវិញ្ញាណក្ខន្ធនៅឯប្រទេសវៀតណាម កាលពីថ្ងៃទី ២៥ ខែកក្កដា​ ឆ្នាំ ២០២៤។
គួរជម្រាបថា រដ្ឋាភិបាលវៀតណាម បានប្រកាសជាផ្លូវការ ក្នុងការអនុញ្ញាតឱ្យបណ្តាមេដឹកនាំពិភពលោក អញ្ជើញគោរពវិញ្ញាណក្ខន្ធសពរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម