ព័ត៌មានជាតិ
កម្លាំងអាវុធហត្ថខេត្តតាកែវបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀនជាមួយវត្ថុតាង១៤កញ្ចប់
ខេត្តតាកែវ៖ ជនសង្ស័យជួញដូរ និងប្រើប្រាស់ថ្នាំញៀនម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនឡើងតុលាការ។
ជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ សួង ពិសិដ្ឋ ភេទប្រុស អាយុ៣៨ឆ្នាំ (ជួញដូរប្រើប្រាស់) រស់ភូមិអណ្ដូងសំរិទ្ធ ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ។ ចំណែកវត្ថុតាងដកហូតបានមាន ម៉្សៅក្រាមសថ្លាចំនួន១៤កញ្ចប់ទម្ងន់ ៥៣,១៦ក្រាម (ថ្លឹងទាំងសម្បក់) ទូរសព្ទ័ចំនួន០១គ្រឿង ដាវដែកចំនួន៣ និងដបកែឆ្នៃសម្រាប់សេពថ្នាំញៀនចំនួនមួយផងដែរ។
ជនសង្ស័ពាក់ព័ន្ធនឹងគ្រឿងញននេះត្រូវសមត្ថកិច្ចឃាត់ខ្លួននៅព្រលប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ តាមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំបញ្ជាដោយលោក អនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យ ធ្វេីឡេីងនៅចំណុចភូមិអណ្ដូងសំរិទ្ធ ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញ់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕
អត្ថបទ៖ វីរ:
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា១ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»