Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ផ្សារដើមថ្កូវ អំពាវនាវពលរដ្ឋធ្វើសេវាឯកសារដោយខ្លួនឯង កុំពឹងពាក់អ្នករត់ការ នាំខាតបង់ប្រាក់កាស ពេលវេលា

បានផុស

នៅ

អាជ្ញាធរ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ប្ដេជ្ញា​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន រហ័ស និង​អំពាវនាវ​ពលរដ្ឋ​អញ្ជើញ​ទៅ​ទទួល​យក​ការ​ធ្វើ​សេវា​ឯកសារ​ដោយ​ខ្លួនឯង ចៀសវាង​ការ​ពឹង​ពាក់​តាម​អ្នក​រត់ការ នាំ​ខាតបង់​ប្រាក់កាស និង​ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម សុផាត ចៅសង្កាត់​ផ្សារ​ដើម​ថ្កូវ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នៅ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន បន្ត​ពឹង​ពាក់​អ្នកដទៃ​លើ​ការ​រត់​ឯកសារ ដោយ​មិន​បាន​មក​ទទួល​ធ្វើ​ឯកសារ​ដែល​ខ្លួន​ចង់​បំពេញ នេះ​ជា​កត្តា​នាំ​ឲ្យ​ពួកគាត់​ខាតបង់​ប្រាក់កាស និង​ត្រូវ​ចំណាយ​ពេលវេលា។

លោក​ចៅសង្កាត់ បន្ត​ថា ការ​ផ្តល់​សេវា​លើ​តម្រូវការ​ឯកសារ​របស់​ប្រជាពលរដ្ឋ រដ្ឋបាល​សង្កាត់ មាន​ក្រុម​មន្ត្រី​ប្រចាំការ​ជាប់​ជាប្រចាំ​នៅ​រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​រង់ចាំ​ទទួល​ស្វាគមន៍​ជានិច្ច រាល់​អ្នក​ដែល​មក​បំពេញ​ការ​ធ្វើ​សេវា តាមរយៈ​យន្តការ​ច្រក​ចេញ​ចូល​តែមួយ ដោយ​ក្រុម​មន្ត្រី នឹង​បំពេញ​ជូន​ភ្លាម​ចំពោះ​ឯកសារ មិន​ត្រូវ​ចំណាយ​រង់ចាំ ពោល​គឺ​អាច​ចាំ​ទទួល​យក​ផ្ទាល់​តែម្ដង។

លោក​ចៅសង្កាត់ សង្កត់​ធ្ងន់​ថា សូម​ប្រជាពលរដ្ឋ​ចូល​មក​យន្តការ​ច្រកចេញ​តែមួយ​របស់​សង្កាត់ កុំ​ពឹង​ពាក់​លើ​អ្នក​រត់ការ។ ក្នុង​នោះ លោក ក៏បាន​ប្ដេជ្ញា​ណែនាំ​ដល់​មន្ត្រី បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព លឿន និង​រហ័ស។ ណែនាំ​ជាប្រចាំ​មិន​ឲ្យ​ទទួល​ការ​សូកប៉ាន់​ណាមួយ​ឡើយ ករណី​មាន​បញ្ហា ឬ​ការ​ទទួល​លុយ​នោះ លោក​នឹង​សុំ​គោលការណ៍​ថ្នាក់​ដឹកនាំ​អនុវត្ត​វិធានការ​ច្បាប់៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ២ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ២ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម