Connect with us

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញគោរពវិញ្ញាណក្ខន្ធអគ្គលេខាធិការគណៈកម្មាធិការ​មជ្ឈឹមបក្សកុម្មុយ​នីស្តវៀតណាម

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានក្រុមប្រឹក្សាជាតិ​រណសិរ្សសាមគ្គី អភិ​វឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ៊្វូចុង អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនីស្ដ វៀតណាម ដែលបានទទួលមរណ​ភាពដោយជរាពាធ ក្នុងជន្មាយុ៨០ឆ្នាំ  កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ ពិធីគោរពវិញ្ញាណក្ខន្ធ ធ្វើឡើងនៅស្ថានទូតវៀតណាម ប្រចាំកម្ពុជានៅព្រឹកថ្ងៃសុក្រ ទី​២៦ ខែ​កក្កដា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម ហ៊ុន ម៉ានី និងគណៈប្រតិភូ បាន​សង្រួមចិត្តគោរពវិញ្ញាណក្ខន្ធ លោក ង្វៀន ហ៊្វូចុង និងបានរៀបចំកូរោនផ្កាចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​ពីក្រុម​ប្រឹក្សាជាតិ​រណសិរ្សសាមគ្គី អភិ​វឌ្ឍន៍មាតុភូមិ​កម្ពុជា ព្រម​ទាំងបានអញ្ជើញអុជធូបឧទ្ទិសដល់វិញ្ញាណក្ខន្ធ អគ្គលេខាធិការ លោក ង្វៀន ហ៊្វូចុង សូមបានទៅកាន់សុគតិភព​កុំបីឃ្លៀតឃ្លាតឡើយ។

តាមរយៈសាររំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនាមក្រុមប្រឹក្សាជាតិ​រណសិរ្សសាមគ្គី អភិ​វឌ្ឍន៍មាតុភូមិកម្ពុជា និងឯកឧត្តមផ្ទាល់ ពិតជាមានសេចក្ដីតក់ស្លុត និងសោកស្ដាយ​ឥតឧបមា​ចំពោះមរណភាពរបស់ លោក ង្វៀន ហ៊្វូចុង អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនីស្ដ វៀតណាម។ មរណភាពរបស់ លោក ង្វៀន ហ៊្វូចុង គឺជាការបាត់បង់យ៉ាងធំធេងនូវថ្នាក់ដឹកនាំគំរូដ៏ល្អ របស់ប្រទេសវៀតណាម​ដែលបានដឹកនាំអភិវឌ្ឍន៍ប្រទេសជាតិឱ្យបន្តរីកចម្រើនឥតឈប់ឈរ និង ជាឥស្សរជនមួយរូបដែលបានចូលរួម​ពង្រឹង និងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការល្អ រវាងប្រទេសកម្ពុជា និងវៀតណាម ឱ្យកាន់តែរឹងមាំ និងជិតស្និទថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម