Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ប.ស.ស ណែនាំក្រុមការងារបច្ចេកទេសអន្តរក្រសួង ជំរុញមន្ត្រីធ្វើបណ្ណ ប.ស.ស ឱ្យបានគ្រប់ៗ គ្នា

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.) ​បាន​ណែនាំ​ឱ្យ​ក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង​សម្រាប់​ការចុះបញ្ជី​មន្ត្រី​សាធារណៈ​មក​ក្នុង​បេឡា​ជាតិ​សន្តិសុខ​សង្គម​ជំរុញ​ឱ្យ​មន្ត្រីរាជការ​ចុះឈ្មោះ​ប្រើប្រាស់​បណ្ណ​ប​.​ស​.​ស​. ឱ្យបាន​គ្រប់ៗ​គ្នា​ ដើម្បីពួកគាត់​ទទួលបាន​នូវ​អត្ថប្រយោជន៍​ផ្សេងៗ ពី​រាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​កិច្ចប្រជុំ​ប្រកាស​សមាសភាព​របស់​ក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង​សម្រាប់​ការចុះបញ្ជី​មន្ត្រី​សាធារណៈ​មក​ក្នុង​បេឡា​ជាតិ​សន្តិសុខ​សង្គម​នៅ​ព្រឹក​ថ្ងៃទី​ ២៦​ កក្កដា​នេះ លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក ប​.​ស​.​ស​. ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស និង​មាន​សមាសភាព​សមាជិក​មកពី​តំណាង​ក្រសួងមហាផ្ទៃ ក្រសួង​មុខងារសាធារណៈ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​មានប្រសាសន៍ថា ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ពង្រីក​ការ​គ្របដណ្ដប់​របប​សន្តិសុខ​សង្គម ជូន​ដល់​មន្ត្រី​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​/​ក្រុង ស្រុក​/​ខណ្ឌ ឃុំ​/​សង្កាត់ និង​ភូមិ ព្រមទាំង​អ្នក​ក្នុងបន្ទុក​របស់​ពួកគាត់​បន្ថែមទៀត ដែល​កិច្ចការ​មួយ​នេះ​ទាមទារ​ឱ្យ​ក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង​ចូលរួម​ទាំងអស់គ្នា ក្នុងការ​ចែករំលែក​ព័ត៌មាន និង​ត្រូវ​ផ្ដល់​ផ្លាស់ប្ដូរ​ទិន្នន័យ​គ្រប់​ជ្រុងជ្រោយ​ឱ្យ​គ្នា​ទៅវិញទៅមក ដើម្បី​អនុវត្ត​ការងារ​ដែល​រាជរដ្ឋាភិបាល​ដាក់ចេញ​ប្រកបដោយ​ភាព​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

ជាមួយគ្នានេះ លោក​ប្រធាន​ក្រុមការងារ​បច្ចេកទេស បានស្នើ​ដល់​សមាជិក​ក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង ដែលជា​ភាគី​ពាក់ព័ន្ធ​នឹង​ការចុះបញ្ជី​មន្ត្រី​សាធារណៈ មក​ក្នុង​បេឡា​ជាតិ​សន្តិសុខ​សង្គម នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ត្រូវ​ចូលរួម​អនុវត្ត​ភារកិច្ច​ដែល​មានចែង​ក្នុង​សេចក្ដី​សម្រេច​ខាងលើ ដើម្បី​ធានា​ផ្តល់នូវ​អត្ថប្រយោជន៍​របប​សន្តិ​សុខ​សង្គម ជូន​ដល់​មន្ត្រី​សាធារណៈ អតីតមន្ត្រី​រាជការ អតីតយុទ្ធជន និង​មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​ថ្នាក់មូលដ្ឋាន ព្រមទាំង​អ្នក​នៅ​បន្ទុក​របស់​ពួកគាត់ អាច​ទទួល​បានការ​គាំពារ​នេះ​គ្រប់ៗ​គ្នា​។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ឆមាស​ទី ​១ ​ឆ្នាំ​ ២០២៤​ នេះ​ ប​.​ស​.​ស​.​ ផ្នែក​ថែទាំ​សុខភាព​មាន​សមាជិក​ចំនួន​សរុប ២ ២២៩ ៥២២ ​នាក់ (​ស្រី ១ ២៥១ ២៣៨​ នាក់​) ក្នុងនោះ​មាន កម្មករ-និយោជិត​ចំនួន ១ ៥៦៥ ២៤១ នាក់ (​ស្រី ៩៦៣ ៨២៦ នាក់​) មន្ត្រីរាជការ អតីតមន្ត្រី​រាជការ និង​អតីតយុទ្ធជន មាន​ចំនួន ៤៣៧ ៤០៧ នាក់ (​ស្រី ១៤៨ ៩៥៥ នាក់​) បុគ្គល​ស្វ័យ​និ​យោជន៍​មាន​ចំនួន ១៧០ ២៥៤ នាក់ (​ស្រី ១០៦ ០៦២ នាក់​) និង​អ្នក​នៅក្នុងបន្ទុក​សមាជិក ប​.​ស​.​ស មាន​ចំនួន ៥៦ ៦២០ នាក់ (​ស្រី ៣២ ៣៩៥ នាក់)៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម