ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី៖ កម្ពុជាបានឈានចូលដល់ដំណាក់កាលទំនើបភាវូបនីយកម្ម ហើយកំពុងមានការវិវត្តគួរឱ្យកត់សម្គាល់
ឯកឧត្ដម ហ៊ុន ម៉ានី កម្ពុជាបានឈានចូលដល់ដំណាក់កាលទំនើបភាវូបនីយកម្ម ហើយកំពុងមានការវិវត្តគួរឱ្យកត់សម្គាល់ ក្នុងនោះ សេដ្ឋកិច្ច សង្គមឌីជីថលបានក្លាយជាអាទិភាពសំខាន់មួយរបស់រាជរដ្ឋាភិបាល ដោយបច្ចេកវិទ្យាហិរញ្ញវត្ថុបានដើរតួនាទី និងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្របសម្រួលការផ្លាស់ប្តូរនេះ ជាមួយនឹងការលូតលាស់ឥតឈប់ឈរទាំងក្នុងវិស័យធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។ បន្ថែមពីនេះ ការកើនឡើងនៃការប្រើប្រាស់ការទូទាត់សងប្រាក់ឌីជីថល ទាំងក្នុងវិស័យសាធារណៈ វិស័យឯកជន និងពីសំណាក់ប្រជាពលរដ្ឋក៏មានការកើនឡើងជាលំដាប់។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងគូសបញ្ជាក់បែបនេះ នៅក្នុងវេទិកាកម្ពុជា ៤.០ លើកទី៣ ស្តីពី បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា នារសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ដែលរៀបចំដោយមជ្ឈមណ្ឌលកម្ពុជា ៤.0 សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា និង ផ្សារមូលបត្រកម្ពុជា។
ឯកឧត្តមប្រធាន ក៏បានចែករំលែកនូវទស្សនៈជាធាតុចូលមួយចំនួន ដូចជា ការបង្ហាញពីការយល់ឃើញលើវឌ្ឍនភាព និងសំទុះនៃការរីកចម្រើនរបស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា, ការលើកទឹកចិត្តឱ្យវិស័យឯកជនបន្តយកចិត្តទុកដាក់លើការរៀបចំយុទ្ធសាស្ត្រនៃការប្រើប្រាស់ និងគ្រប់គ្រងលើបច្ចេកវិទ្យាហិរញ្ញវត្ថុនៅក្នុងស្ថាប័នខ្លួន និងចូលរួមជាមួយភាគីពាក់ព័ន្ធនានា, ការជំរុញឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធបន្តគិតគូរបន្ថែមទៀត លើការរៀបចំ និងជំរុញអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ី ជាមួយបរិស្ថានអំណោយផលគាំទ្រដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា, ការជំរុញឱ្យគ្រប់តួអង្គពាក់ព័ន្ធនៅក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុបន្តកិច្ចសហការជិតស្និទ្ធ និងធ្វើការបំពេញឱ្យគ្នាទៅវិញទៅមកបន្ថែមទៀត និងលើកទឹកចិត្តឱ្យអាជីវកម្មត្រូវមានភាពច្នៃប្រឌិត និងមានកិច្ចសហការជាមួយដៃគូវិនិយោគនានា ដើម្បីឱ្យវិស័យឯកជនអាចរីកចម្រើនអស់ពីសក្តានុពល។

វេទិកាកម្ពុជា ៤.០ លើកទី៣ ស្តីពី បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា គឺជាការយកចិត្តទុកដាក់ និងការចូលរួមជំរុញ បង្កើនការផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងឱ្យកាន់តែទូលំទូលាយ អំពីការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាដើម្បីទាញអារម្មណ៍តួអង្គនានាឱ្យផ្តោតលើសារៈសំខាន់នៃវិស័យនេះចំពោះសេដ្ឋកិច្ចនិងសង្គមកម្ពុជា។
ស្ថានភាពបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែស្ថិតនៅក្នុងដំណាក់កាលលូតលាស់ដំបូងនៅឡើយ និងមិនទាន់មានតុល្យភាពរវាងវិស័យធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។ ក្នុងន័យនេះ ប្រធានបទនៃវេទិកាកម្ពុជា ៤.០ លើកទី៣ ផ្តោតសំខាន់លើបច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយហេតុថា ភាពជឿនលឿននៃបច្ចេកវិទ្យា គួបផ្សំនឹងការយល់ដឹងពីការវិវត្តនៃប្រព័ន្ធអេកូឡូស៊ី, គោលនយោបាយគាំទ្រនានាក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងវឌ្ឍនភាពនៃអាជីវកម្មក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ គឺពិតជាមានភាពចាំបាច់ និងមានសារៈសំខាន់ សម្រាប់ជំរុញការចាប់យក និងពង្រីកបន្ថែមនូវការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព៕






-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ