Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ណែនាំមន្ត្រីបង្កើនការយកចិត្តទុកដាក់លើការងារអនាម័យ និងភាពស្អាត ដើម្បីប្រសិទ្ធភាព នៃការព្យាបាល

បានផុស

នៅ

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ណែនាំ​ដល់​មន្ត្រី​សុខាភិបាល ​ត្រូវ​បង្កើន​ការយកចិត្ត​ទុក​លើ​ការងារ​អនាម័យ និង​ភាព​ស្អាត​ក្នុង​ទីតាំង​ផ្តល់​សេវា​ថែទាំ ព្យាបាល ដែល ជា​ផ្នែក​សំខាន់​មិនអាច​ខ្វះ​បាន ចូលរួម​ជាមួយ​ប្រសិទ្ធភាព​ នៃ​ការព្យាបាល​ឆាប់​ជាសះស្បើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​បុគ្គលិក​សុខាភិបាល នៃ​មន្ទីរ​សុខាភិបាល​ នៃ​រដ្ឋបាល​ខេត្តស្វាយរៀង កាលពី​រសៀល​ថ្ងៃទី ២៦ កក្កដា លោក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា ជាមួយគ្នានេះដែរ​ត្រូវ​ពង្រឹងគុណភាព លើ​សម្ភារៈ​បរិក្ខារ​ពេទ្យ ឱសថ រួមទាំង​ការ​ទុកដាក់ និង​ថែទាំ​ឱ្យបាន​ត្រឹមត្រូវ​។ ពង្រឹងសមត្ថភាព​បុគ្គលិក​របស់ខ្លួន អំពី​ចំណុចខ្លាំង និង​ចំណុច​ដែល​ត្រូវបំពេញ ដើម្បី​ឈានទៅ​ការបណ្តុះបណ្តាល​ជាប់​ជាប្រចាំ។ ខិតខំ​កត់ត្រា​ព័ត៌មាន​អ្នកជំងឺ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ និង​ថែរក្សា​ឯកសារ​ទាំងអស់​ឱ្យ​បាន​គង់វង្ស​យូរអង្វែង។ បន្ត​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ និង​តាមដាន​ជាប់​ជាប្រចាំ​គ្រោះថ្នាក់​នៃ​ការឆ្លង​រោគ ក្នុង​ទីតាំង​ថែទាំ​ព្យាបាល តាមរយៈ​វិធានការ​បង្ការ​រោគ​។ ត្រៀម​ទាំង​លក្ខណៈ​បច្ចេកទេស និង​ធនធានមនុស្ស សម្រាប់​អន្តរាគមន៍​ជួយ​ប្រជាពលរដ្ឋ​ពេល​មាន​គ្រោះអាសន្ន​បន្ទាន់ៗ ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​។​ ផ្តល់ឱកាស​ទូលំទូលាយ ទទួលយក​នូវ​ព័ត៌មាន​ត្រលប់​ពី​ប្រជាពលរដ្ឋ បងប្អូន​អ្នកជំងឺ និង​អ្នកជំងឺ ការពេញចិត្ត​ពេញ​ថ្លើម​របស់គាត់ និង​ការផ្តល់​ជា​គំនិត​ស្ថាបនា​។ បង្កើន​សមត្ថភាព​ថែទាំ​សម្ភារៈ​បរិក្ខារ និង​អគារ​ថែទាំ​ព្យាបាល​ឱ្យបាន​ល្អ និង​នៅ​រក្សាបាន​ដំណើរការ​ប្រកបដោយ​គុណភាព និង​យូរអង្វែង​។ រួមគ្នា​គិតពិចារណា​រិះរក​មធ្យោបាយ​ពង្រីក​សេវា​ជា​បន្តបន្ទាប់ ស្របតាម​ផែនទី​បង្ហាញ​ផ្លូវ នៃ​ការ​គ្រប​ដណ្តប់​សុខ​ភាពជា​សកល​និង​បង្កើន​ជាប់​ជាប្រចាំ និង​កាន់តែ​ខ្លាំងក្លា ទូលំទូលាយ​សកម្មភាព​អប់រំ​សុខភាព លើក​កម្ពស់​សុខភាព ពី​វិធី​បង្ការ និង​ថែទាំ​សុខភាព​ទាំង​ក្នុង​មូលដ្ឋាន​សុខាភិបាល និង​ទាំង​ក្នុង​សហគមន៍។

យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី បាន​កោតសរសើរ​ការខិតខំ​ប្រឹងប្រែង​ចាប់ពី​បុគ្គលិក​សុខាភិបាល រហូតដល់​ថ្នាក់ដឹកនាំ​សុខាភិបាល​ខេត្តស្វាយរៀង ដែល​ចូលរួម​លើកកម្ពស់​គុណភាព​សេវា​ថែទាំ​ព្យាបាល ផ្តោត​សំខាន់​លើ​អនាម័យ សោភណភាព​ទីតាំង​ផ្តល់​សេវា និង​រក្សាបាន​ឥរិយាបថ​វិជ្ជមាន រួសរាយ​រាក់ទាក់ រីករាយ​ទទួល​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា ជាពិសេស​ក្នុងស្ថានភាព​ នៃ​ការរីក​រាលដាល​ជំងឺ​កូវីដ-១៩។

ជា​ចុងក្រោយ លោក​រដ្ឋមន្ត្រី បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី​សុខាភិបាល​គ្រប់លំដាប់​ថ្នាក់ និង​មន្ត្រី​សុខាភិបាល​ទាំងអស់​ ត្រូវ​មាន​ស្មារតី​រួបរួមគ្នា ចេះ​ជួយ​គ្នា ស្មោះត្រង់​គ្នា សាមគ្គីភាព គោរព​វិន័យ​ការងារ ក្រម​សីលធម៌​វិជ្ជាជីវៈ និង​ត្រៀម​ឆ្លើយតបបាន​ទៅនឹង​កិច្ចការ​ប្រឈម ដោយ​បុ​រេ​សកម្ម ដើម្បី​ធានា​បាន​កម្រិត​អតិបរមា កិច្ចការ​បម្រើសេវា​សុខភាព​សាធារណៈ ប្រកបដោយ​គុណភាព សុវត្ថិភាព ស័ក្តិ​សិទ្ធ​ភាព និង​សមធម៌៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម