ព័ត៌មានជាតិ
មន្ទីរបរិស្ថានខេត្តកែបជំរុញឲ្យស្ថាប័នរដ្ឋ និងវិស័យឯកជនចូលរួមដាំដើមក្ងោកបន្ថែម ដើម្បីបង្កើនភាពទាក់ទាញអ្នកទេសចរណ៍
នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោក អិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែបបានប្រាប់ឱ្យដឹងថា ពឹងផ្អែកចក្ខុវិស័យក្រោមការដឹករបស់លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានធ្វើឱ្យក្រុងកែបប្រែក្លាយទៅជាគោលដៅទាក់ទាញទេសចរណ៍ទីក្រុងធម្មជាតិបៃតង។

មន្ត្រីជំនាញផ្នែបរិស្ថានខេត្តកែបបានបញ្ជាក់ថា កែបជាខេត្តសំបូរដើមក្ងោកដុះច្រើនជាងគេនៅទូទាំងប្រទេស តាមការប៉ាន់ស្មានប្រមាណជាង១០ម៉ឺនដើម។ ដើមក្ងោកហាក់បីដូចជារុក្ខជាតិបញ្ជាក់អត្តសញ្ញាណរបស់ខេត្តកែប ហើយទេសចរតែងតែមកពីគ្រប់ទិសទីដើម្បីទស្សនា និងថតរូបអនុស្សាវរីយ៍នៅរដូវក្ងោកផ្កានេះ។ មន្ត្រីជំនាញបានជំរុញឲ្យមន្ទីរ អង្គភាព ស្ថានប័នរដ្ឋ និងឯកជន ពិសេសពលរដ្ឋបន្តដាំដើមក្ងោកបន្ថែម។
លោក អិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែបបានបន្ថែមឱ្យដឹងទៀតថា ខេត្តកែបដែលមានដើមក្ងោកច្រើនជាងគេនៅទូទាំងប្រទេស ទើបខេត្តកែបបានប្រែក្លាយជាទីក្រុងផ្កាក្ងោកដែលមានសម្រស់ឆើតឆាយ និងបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិជាច្រើនបានមកលេងកម្សាន្តទស្សានា នៅរដូវផ្កាក្ងោក នៅចន្លោះខែមីនា ដល់ ខែសីហា ហើយក្ងោករាប់រយដើមបានដាំបន្ថែមនៅតាមដងផ្លូវនានា ក្នុងរដូវវស្សាឆ្នាំនេះ។

លោកប្រធានមន្ទីរបរិស្ថានបានបន្តទៀតថា ចំពោះដើមឈើលម្អក្រៅពីបានដាំដើមក្ងោក រដ្ឋបាលខេត្តក៏បានដាំដើមដូចជា លឿងរាជ ភួងម៉ាឡៃ និងប្រភេទដើមផ្កាសាកុរ៉ាផងដែរ ដើម្បីធ្វើឲ្យមានផ្កាចម្រុះព័ណ៍នៅរដូវផ្ការីក។ លោកបានជំរុញលើកទឹកចិត្តដល់មន្ទីរអង្គភាព ស្ថាប័នរដ្ឋ និងឯកជន ប្រជាពលរដ្ឋនៅទូទាំងខេត្ត សូមចូលរួមដាំ និងអភិរក្សធនធានមានស្រាប ពិសេសព្រៃឈើតំបន់ឧទ្យានជាតិកែប។

គួររំលឹកថា ក្រសួងទេសចរណ៍បានដាក់ចេញនូវសៀវភៅផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប ២០២៣-២០៣៥ ក្នុងចក្ខុវិស័យប្រែក្លាយខេត្តកែបជា “គោលដៅទេសចរណ៍ធម្មជាតិ និងសមុទ្រសម្រាកកម្សាន្តបែបប្រណិតកម្រិតខ្ពស់ដោយប្រកាន់យកគោលការណ៍ នៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព សុវត្ថិភាព គុណភាព ភាពប្រកួតប្រជែង និងទេសចរណ៍បែបឆ្លាតវៃ ។ ហើយសម្រាប់ឆមាសទី១ ឆ្នាំ២០២៤ ខេត្តកែបបានទាក់ទាញទេសចរណ៍ឲ្យមកលេងលម្ហែកម្សាន្តប្រមាណជាង៨១ម៉ឺននាក់នៅឆ្នាំ២០២៤៕
អត្ថបទ៖ សឹង រ៉ាត់





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ