Connect with us

ព័ត៌មានជាតិ

ផ្ទះ ៣៦ ខ្នង និងសាលារៀន ១ ខ្នង នៅស្រុកឯកភ្នំ ត្រូវខ្យល់កន្ត្រាក់វាយបំផ្លាញ

បានផុស

នៅ

នៅ​ក្នុង​រយៈពេល ២ ថ្ងៃ​ ចុង​ក្រោយនេះ ស្រុក​ឯក​ភ្នំ​ បានទទួល​រង​នូវ​គ្រោះធម្មជាតិ ដែល​ក្នុងនោះ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន ៣៦ ខ្នង និង​សាលារៀន ១ ខ្នង​ ត្រូវបាន​ខ្យល់​កន្ត្រាក់​វាយ​បំផ្លាញ និង​ខូចខាត​យ៉ាង​ដំណំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន​ បាន​បញ្ជាក់ថា ចាប់តាំងពី​ថ្ងៃទី​ ២៥ ខែ​កក្កដា រហូត​ដល់​ថ្ងៃទី​ ២៦ ខែ​កក្កដា ​ឆ្នាំ ២០២៤ មាន​ភ្លៀង​ធ្លាក់ និង ខ្យល់​កន្ត្រាក់​ បាន​បោកបក់​ចូល​ទៅលើ​ឃុំ​ព្រៃ​ចាស់ ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បណ្ដាល​ឲ្យ​ប៉ះពាល់​ទៅលើ​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង​ ក្នុងនោះ​ក៏បាន​ប៉ះពាល់​ដល់​ដំបូល​អគារសិក្សា ១ ខ្នង ផងដែរ។

អាជ្ញាធរ​មូលដ្ឋាន បញ្ជាក់​បន្ថែម​ថា ករណី​គ្រោះធម្មជាតិ​នេះ បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ ៣៦ ​ខ្នង និង​សាលារៀន​របើក​ដំបូល​ចំនួន​ ១ ខ្នង ប៉ុន្តែ​នៅក្នុង​ករណីនេះ​ដែរ ពុំមាន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ និង​សត្វ​ឡើយ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម