Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកទឹកឈូរៀបចំដាំដើមត្របែកព្រៃជាលើកទី៣ ដើម្បីលម្អសោភណ្ឌភាព និងទេសភាពបៃតងបន្ថែមនៅតំបន់រមណីយដ្ឋានភ្នំស

បានផុស

នៅ

នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ លោក អ៊ឹម ច័ន្ចសោធន អភិបាលស្រុកទឹកឈូបានបញ្ជាក់ថា ដើម្បីលើកកម្ពស់ធនធានធម្មជាតិ ស្តារដីគម្របព្រៃឈើឡើងវិញ ពិសេសលម្អសោភ័ណភាព និងទេសភាពបៃតង រដ្ឋបាលស្រុកបានដឹកនាំមន្ត្រីរាជការ កងកម្លាំង យុជវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋឲ្យចូលរួមដាំដើមត្របែកព្រៃ៥០០ដើមបន្ថែមនៅតំបន់រមណីយដ្ឋានភ្នំសដែលទើបង្កើតថ្មី ខណៈយុវជនបានបង្ហាញក្តីរីករាយក្នុងការចូលរួម ព្រោះចង់ឃើញទេសចរមកលេងកាន់តែច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលស្រុកបានបញ្ជាក់ឱ្យដឹងថា ភ្នំស មានប្រវត្តិជាយូរលង់ណាស់មកហើយ ទីនេះមានភ្នំពីរ នៅពេលដែលឡើងដល់កំពូលភ្នំ គេអាចគយគន់ទេសភាពដ៏ស្រស់ស្អាតរបស់ក្រុងកំពត ក៏ដូចជាទេសភាពស្រែចំការ និងជួរភ្នំនៅជុំវិញតំបន់នោះ ពិសេសសម្រស់ថ្ងៃលិច និងថ្ងៃរះ។

ភ្នំសជាកន្លែងសក្ការៈបូជា និងជាទីប្រតិបត្តិធម៌តាមបែបសាសនាផងដែរ ហើយពលរដ្ឋតែងតែទៅបន់ស្រន់ បួងសួង​សុំសេចក្តីសុខ និងជឿថាកន្លែងនោះមានបារមីស័ក្តិសិទ្ធ ដោយឃើញសក្តានុពលដូច្នេះហើយ ទើបរដ្ឋបាលស្រុកផ្តួចផ្តើមរៀបចំបង្កើតភ្នំសឲ្យក្លាយជាតំបន់រមណីយដ្ឋានថ្មីមួយ ហើយដើម្បីលើកកម្ពស់ធនធានធម្មជាតិ ស្តារដីគម្របព្រៃឈើឡើងវិញ ពិសេសលម្អសោភ័ណភាព និងទេសភាពបៃតងនៅតំបន់រមណីយដ្ឋានភ្នំសផងនោះ ទើបរដ្ឋបាលខេត្តរៀបចំកម្មវិធីដាំដើមត្របែកព្រៃ និងដើមក្ងោកនៅថ្ងៃទី២៦ ខែកក្កដានេះផងដែរ។

ក្រុមយុវជនចូលរួមដាំដើមត្របែកព្រៃ និងដើមក្ងោកបានបង្ហាញភាពសប្បាយរីករាយ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់លោកអភិបាលស្រុកក្នុងការរៀបចំតំបន់ភ្នំស ឲ្យទៅជារមណីយដ្ឋានដ៏ទាក់ទាញ ព្រោះទីនេះមានសក្កានុពល នៅជិតក្រុង ផ្លូវងាយស្រួលធ្វើដំណើរ និងមានទេសភាពបរិយាកាសល្អដោយពួកគេចង់ឲ្យពលរដ្ឋក្នុងមូលដ្ឋានចូលរួមសម្អាតអនាម័យបរិស្ថាន ចូលរួមដាំ និងថែរក្សាដើឈើឲ្យលូតលាស់ល្អ។

តាមការបញ្ជាក់ ឆ្នាំ២០២៤នេះ រដ្ឋបាលស្រុកទឹកឈូ បានបើកធ្វើយុទ្ធនាការដាំដើមឈើប្រណិត និងដើមឈើលម្អ បានចំនួន៥០០០ដើមហើយ ក្នុងនោះមាននៅអម តាមដងផ្លូវទៅរមណីយដ្ឋានទឹកឈូ ផ្លូវទៅទំបន់ប្រទាក់ក្រឡា ផ្លូវមកកាន់តំបន់ភ្នំស និងដាំដើមត្របែកព្រៃនៅជម្រាលភ្នំស ដែលជាលើកទី៣នៅព្រឹកនេះ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ថៃ​​ចាប់​ជនឆ​បោក​៥​នាក់​​តាមរយៈ​ការ​លក់​សន្លឹកឆ្នោត​តាម​អនឡាញ ប្រមូលប្រាក់​ជិត​១២លានដុល្លារ​

ព័ត៌មានជាតិ១៧ នាទីutes មុន

មន្រ្តីកម្ពុជា៖ ការដាក់ចេញច្បាប់អាជ្ញាសឹកនៅកូរ៉េខាងត្បូង ពុំប៉ះពាល់ដល់ពលរដ្ឋខ្មែរឡើយ

ព័ត៌មានជាតិ២៥ នាទីutes មុន

ច្បាប់ថវិកាជាតិឆ្នាំ២០២៥ នឹងត្រូវពិនិត្យឱ្យយោបល់ដោយសម័យប្រជុំព្រឹទ្ធសភា នាថ្ងៃស្អែក​

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មថ្មីលើនាវាដឹកប្រេងរបស់អ៊ីរ៉ង់

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

UN៖ មួយថ្ងៃៗ ពិភពលោក​ខាត​បង់​១ពាន់លាន​ដុល្លារ ព្រោះ​គ្រោះ​រាំង​ស្ងួត

ព័ត៌មានជាតិ៧ ម៉ោង មុន

ករណីចាប់ត្រាក់ទ័រមួយគ្រឿង អ្នក​ភូមិអះអាង​ថាឈូសសំអាតដីភូមិ​ធ្វើ​ស្រែ​ចម្ការ មិនមែនឈូស​ដីព្រៃនោះទេ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហេតុអ្វីកូរ៉េខាងត្បូង ដាក់ច្បាប់អាជ្ញាសឹក? តើពេលនេះ ស្ថានការណ៍យ៉ាងណាហើយ?

ព័ត៌មានជាតិ១៨ ម៉ោង មុន

សម្ដេចធិបតី និងលោកជំទាវ ចេញថ្លៃព្យាបាលទាំងស្រុងដល់នាយតាក់ស៊ី កំពុងមានជំងឺទឹកនោមផ្អែម ខ្សោយតម្រងនោម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មន្ត្រីកំពូលៗរបស់លោក Yoon ស្នើសុំលាលែងពីតំណែង ជាទ្រង់ទ្រាយធំ

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវជាតិលេខ ៤១ បំបែក​ពីថ្នល់​ទទឹងប្រសព្វផ្លូវជាតិ​លេខ​៤​ ដល់​ខេត្ត​កំពត សម្រេច​បាន​ជិត ១០០%

Sokha Hotels

ព័ត៌មានពេញនិយម