Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ បង្កើតក្រុមការងារត្រួតពិនិត្យអនុវត្តគម្រោងមូលនិធិឃុំ ក្រោយមានភាពមិនប្រក្រតី

បានផុស

នៅ

ក្រសួងមហាផ្ទៃ នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៤ បានសម្រេចបង្កើតក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីពង្រឹងប្រសិទ្ធភាពរាល់ការដេញថ្លៃគម្រោងនានា។

ការបង្កើតក្រុមការងារនេះ បន្ទាប់ពីក្រសួងមហាផ្ទៃ បានពិនិត្យ និងសង្កេតឃើញថា មានភាពមិនប្រក្រតីកំពុងកើតមានឡើង គួរឱ្យកត់សម្គាល់ពាក់ព័ន្ធនឹងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដែលបណ្តាលមកពីការមិនយកចិត្តទុកដាក់ និងភាពទន់ខ្សោយនៃការគ្រប់គ្រង ចាត់ចែងក្នុងកិច្ចដំណើរការអនុវត្តគម្រោងមិនបានត្រឹមត្រូវតាមគោលការណ៍ណែនាំ បែបបទ និងនីតិវិធីនានាដែលបានកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងន័យនេះ ឃុំ សង្កាត់ នៅតាមបណ្តារាជធានី ខេត្ត មួយចំនួនបានបើកការដ្ឋានសាងសង់ផ្លូវ ឬចាត់ចែងគម្រោងដោយពុំទាន់បានដេញថ្លៃគម្រោង ឬប្រកាសជាសាធារណៈឡើយ ដែលប្រការនេះធ្វើឱ្យប៉ះពាល់ដល់គុណភាពហេដ្ឋា​រចនា​សម្ព័ន្ធ និងថវិកាជាតិ។
បើតាមសេចក្តីសម្រេចចុះហត្ថលេខាដោយ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស សុខា នៅថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ ២០២៤ ក្រុមការងារនេះ ត្រូវធ្វើជាសេនាធិការជូនរដ្ឋមន្ត្រី ក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការរៀបចំ និងអនុវត្ត គម្រោងមូលនិធិឃុំ សង្កាត់ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។
សេចក្តីសម្រេចបានសង្កត់ធ្ងន់ថា៖«ក្រុមការងារ ត្រូវតាមដានត្រួតពិនិត្យនិងវាយតម្លៃលើការចាត់វិធានការរបស់រដ្ឋបាលរាជធានី ខេត្ត ចំពោះអ្នកដែលអនុវត្តមិនស្របតាមកិច្ចសន្យា ឬមិនស្របតាមសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិ ឃុំ សង្កាត់»។

ក្រុមការងារនេះ មានសមាសភាព ១៥ រូប​ ក្នុងនោះ លោក សួស ប្រាថ្នា អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃ​ ជាប្រធាន លោក ជា ប៊ុនហេង អគ្គនាយករង និងលោក រស់ រតនៈ អគ្គាធិការរង ជាអនុប្រធាន  ក្រៅពីនេះ គឺជាសមាជិកសម្រាប់តាមដានគម្រោងមូលនិធិឃុំ សង្កាត់។
កាលពីខែកក្កដា កន្លងទៅ លោក ស សុខា​ បានបញ្ជាឱ្យគណៈអភិបាលរាជធានី ខេត្ត ចាត់វិធានការឱ្យ បានម៉ឺងម៉ាត់បំផុត ចំពោះមន្ត្រីរាជការ សមាជិកក្រុមប្រឹក្សា ស្មៀនឃុំ សង្កាត់ អ្នកទទួលការទាំងឡាយណា ដែលបានប្រព្រឹត្តកំហុសឆ្គង បំពានក្រមសីលធម៌វិជ្ជាជីវៈ ដោយមិនបានអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួន ឬ មានការពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតី ការក្លែងបន្លំ ការបង្ខិតបង្ខំ ឬការប្រព្រឹត្តអំពើពុករលួយ ផ្សេងៗក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ១០ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា១១ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម