Connect with us

ព័ត៌មានជាតិ

កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះកិច្ចសហការ​កងទ័ព បង្ហាញពីការជឿទុកចិត្តគ្នា

បានផុស

នៅ

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ឯក រ៉យ ហ្គាលីដូ (ROY M GALIDO) មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ​បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដែលបានអនុវត្តរួមគ្នាកន្លងមក។ ការវាយតម្លៃនេះ ធ្វើឡើងនៅក្នុងជំនួបទ្វេភាគី កាលពីថ្ងៃទី​ ២៦ ​ខែកក្កដា ឆ្នាំ ២០២៤ ដើម្បីពិភាក្សាការងារ នៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះលោក វង្ស ពិសេន បានលើកឡើងថា ចំណងការទូតនៃប្រទេសទាំងពីរអស់រយៈពេល ៦៧ ឆ្នាំ បាននាំមកនូវផលប្រយោជន៍ និងមោទនភាពចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យនយោបាយ សេដ្ឋកិច្ច សន្តិសុខ ពាណិជ្ជកម្ម និងវិស័យការពារជាតិ ។
ដោយឡែកលើវិស័យយោធា ភាគីកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ដែលមានភាពល្អប្រសើរ ពិសេស វាងកងទ័ពជើងគោកកម្ពុជា និងកងទ័ពជើងគោកហ្វីលីពីន ដែលបានចុះអនុស្សរណៈជាមួយគ្នាកាលពីដើមខែមករា ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីពង្រឹង ពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធថែមទៀត។

បន្ថែមពីនេះលោកអគ្គមេបញ្ជាការ បានថ្លែងអំណរគុណកងទ័ពហ្វីលីពីន ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទបងមក ក្នុងនោះបានផ្ដល់អាហារូបករណ៍សម្រាប់វគ្គបញ្ជាការសេនាធិការ វគ្គថ្មើជើង និងវគ្គជំនាញប្រយុទ្ធក្នុងទីប្រជុំជន ហើយថ្មីៗនេះបានធ្វើលំហាត់រួមគ្នាក្នុងការប្រឆាំងអំពើភេរវកម្មផងដែរ។

ជាការឆ្លើយតបលោក រ៉យ ហ្គាលីដូ បានគូសបញ្ជាក់ថា កងទ័ពប្រទេសទាំងពីរគឺមានបំណងរួមតែមួយ ដើម្បីថែរក្សាសុខសន្តិភាពរបស់ប្រទេសនីមួយៗ ហើយការអនុវត្តគោលនយោបាយឈ្នះ ឈ្នះ របស់កម្ពុជាកន្លងទៅ គឺជាមាគ៌ាដ៏ល្អមួយសម្រាប់ការអភិវឌ្ឍន៍។ លោកក៏បានសម្ដែងនូវការពេញចិត្តចំពោះការងារដែលកងទ័ពកម្ពុជា-ហ្វីលីពីន បានអនុវត្តកន្លងមក ជាក់ស្ដែងដូចជាកម្មវិធីបិទវគ្គជំនាញប្រយុទ្ធក្នុងទីប្រជុំជន ថ្មីៗនេះ គឺជាសក្ខីភាពមួយដែលបង្ហាញពីកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពប្រទេសទាំងពីរ។
លោកបានចាត់ទុកការធ្វើលំហាត់ជាមួយគ្នា គឺមានសារៈសំខាន់ និងមានផលប្រយោជន៍ជាច្រើន ដូចជា ការពង្រឹងមិត្តភាពរវាងប្រទេសទាំងពីរ ការពង្រឹងនៅជំនឿទុកចិត្តរវាងគ្នានឹងគ្នា ក៏ដូចជាការពង្រឹងនូវសមត្ថភាពរបស់កងទ័ពប្រទេសទាំងពីរផងដែរ។
គួរជម្រាបថា កងទ័ពប្រទេសទាំងពីរបានផ្លាស់ប្ដូរទស្សនកិច្ចគ្នាទៅវិញទៅមកគ្រប់កម្រិត ព្រមទាំងការផ្លាស់ប្ដូរព័ត៌មានចារកម្ម បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងកិច្ចសហការជួយសង្គ្រោះគ្រោះអន្តរាយជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម