Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ ទទួលបានរថយន្តពន្លត់អគ្គិភ័យ​១០​គ្រឿង​​ពីខេត្តក្យង់សាំងប៊ូកដូ របស់កូរ៉េខាងត្បូង

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានទទួលជំនួយរថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿងពីលោក Lee Cheol-Woo អភិបាលខេត្តក្យង់សាំងប៊ូកដូនៃសាធារណរដ្ឋកូរ៉េ ដោយមានការសម្របសម្រួលពីអង្គការចលនាភូមិថ្មីនៃសាធារណរដ្ឋកូរ៉េ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងពិធីដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តដែលបានផ្តល់រថយន្តពន្លត់អគ្គិភ័យទាំង១០គ្រឿងដើម្បីជួយសម្រួលដល់តម្រូវការប្រើប្រាស់ចាំបាច់ក្នុងអង្គភាពរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ទន្ទឹមនឹងនោះ លោក Lee Cheol-Woo បានគូសបញ្ជាក់ថា ការផ្តល់ជំនួយនេះគឺធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងការងារ និងរដ្ឋបាលខេត្ត ក៏ដូចជាទំនាក់ទំនងកម្រិតយុទ្ធសាស្ត្ររវាងរដ្ឋាភិបាលកម្ពុជា និងកូរ៉េខាងត្បូងដើម្បីផ្តល់ប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

២៥​នាក់​ស្លាប់​និងរាប់ពាន់នាក់ជម្លៀសចេញ​ក្នុង​​ទឹកជំនន់​នៅភាគខាងត្បូងឥណ្ឌា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមសេនាសន្តិភាពធ្វើទស្សនកិច្ចសិក្សានៅបង្គោលព្រំដែនលេខ៣០ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី

ព័ត៌មានជាតិ១០ ម៉ោង មុន

កងកម្លាំង​យោធា​១១៩​នាក់​ ខេត្តកោះកុង បាន​យល់ដឹង​ពី​គោលការណ៍​គ្រឹះ និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រោយបាតុកម្មនៅកូរ៉េដែលមានគោលបំណងផ្តួលរំលំរដ្ឋាភិបាល អ្នកច្បាប់ប្រាប់ពីទោស និងការប្រឈមផ្លូវច្បាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនាវដ្តី Newsweek  មានបំណងផ្សាយពីការពិត និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ទៅកាន់ពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម