Connect with us

ព័ត៌មានជាតិ

អាជ្ញាធរបញ្ឈប់ឱ្យអាជីវករ លក់គ្រឿងស្រវឹង នៅទីតាំងសំខាន់ៗ នៅរមណីយដ្ឋានភ្នំសំពៅ

បានផុស

នៅ

រដ្ឋបាលស្រុកបាណន់បានតម្រូវឲ្យអាជីវករលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទលើទីតាំងសំខាន់ៗ មួយចំនួននៅរមណីយដ្ឋាន​ភ្នំសំពៅធ្វើកិច្ចសន្យាបញ្ឈប់ការលក់ដូរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការតម្រូវដល់អាជីវករបែបនេះ ស្របពេលរដ្ឋបាលស្រុកបាណន់បានចុះណែនាំក្រុមអាជីវករមិនឱ្យលក់ដូរគ្រឿងស្រវឹងគ្រប់​ប្រភេទ និងគ្រប់ការលក់ដូរផ្សេងៗ ដោយគ្មានសណ្តាប់ធ្នាប់ នៅតាមចិញ្ចើមផ្លូវនៅបរិវេណមុខព្រះអង្គធំ និងក្នុងវត្តភ្នំសំពៅ ស្ថិតនៅភូមិ ភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវអនុវត្ដចាប់ពីថ្ងៃទី២៥ ខែកក្ដដា ឆ្នាំ​២០២៤តទៅ។

ប្រជាពលរដ្ឋនៅតំបន់នោះ គាំទ្រវិធានការខាងលើ ព្រោះរមណីយដ្ឋានទេសចរណ៍ភ្នំសំពៅ មានលក្ខណៈជាទីសក្ការៈរបស់មនុស្សទូទៅ តាមបែបទំនៀមទម្លាប់សាសនា។

រមណីយដ្ឋានភ្នំសំពៅ គឺជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ ហើយក៏ជាប្រវត្តិសាស្ត្រដំបូងគេក្នុងខេត្តបាត់ដំបង ដែលបានឆ្លាក់រូបបដិមាដ៏ធំនៅលើជញ្ជាំងថ្មភ្នំ សម្រាប់មនុស្សគ្រប់ស្រទាប់គោរពប្រតិបត្តិ។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្ត បានឲ្យដឹងនៅថ្ងៃនេះដែរថា កន្លងមកលោកបានហាមប្រាមជាញឹកញ៉ាប់ និងសំណូមពរដល់អាជីវករតាំងលក់គ្រឿងស្រវឹងនៅបរិវេណវត្ត និងតាមដងផ្លូវប្របជើងភ្នំដែលមានពុទ្ធរូបបដិមាដ៏ធំផងនោះ តែពួកគាត់ហាក់មិនស្តាប់តាម។

លោកថា រមណីយដ្ឋានទេសចរណ៍ភ្នំសំពៅ គឺជាគោលដៅកម្សាន្តមួយតាមបែបទេសចរណ៍វប្បធម៌ និងជាទីសក្ការៈ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម