ព័ត៌មានជាតិ
ថ្នាក់ដឹកនាំក្រសួងការងារចុះពិនិត្យមើលស្ថានភាពការងារបងប្អូនកម្មករនិយោជិករោងចក្រចំនួន៣ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ
តាមការចាត់តាំងរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក្នុងការចុះសាកសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពការងាររបស់បងប្អូនកម្មករនិយោជិកនៅតាមរោងចក្រ សហគ្រាសនានា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំចំនួន៣រូប ជាតំណាងដ៏ខ្ពង់ខ្ពស់លោក រដ្ឋមន្ត្រីបានចុះជួបសំណេះសំណាល ទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិក និងពិភាក្សាការងារជាមួយតំណាងនិយោជករោងចក្រចំនួន៣ទីតាំង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/IMG_20240727_175504_305-1024x768.jpg)
កម្មវិធីចុះសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិកនេះមានរោងចក្រ DONGDU TEXTILE CAMBODIA CO., LTD. ដឹកនាំដោយលោក ហ៊ូ វុឌ្ឍី រដ្ឋលេខាធិការ, រោងចក្រ ស៊ីប៊ី ឃីងថប ហ្វេសសិន ហ្គាមិន ដឹកនាំដោយលោកជំទាវ ឃ្លោក ប៉េងថុល អនុរដ្ឋលេខាធិការ, រោងចក្រ GREEN MEADOW DEVELOPMENT (CAMBODIA) CO.,LTD. ដឹកនាំដោយលោក តាំង ផេងរិទ្ធី អនុរដ្ឋលេខាធិការ។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/IMG_20240727_175456_540-1024x768.jpg)
នៅក្នុងការចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពការងាររបស់បងប្អូនកម្មករនិយោជិកជាង ១ ៧០០នាក់ ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ DONGDU TEXTILE CAMBODIA CO., LTD.ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ឯកឧត្តម ហ៊ូ វុឌ្ឍី បានជួបពិភាក្សាការងារជាមួយតំណាងនិយោជករោងចក្រ និងបានសំណេះ សំណាលផ្ទាល់ជាមួយបងប្អូនកម្មករនិយោជិកតាមផ្នែកនីមួយៗនៅក្នុងរោងចក្រ និងពិនិត្យមើលដំណើរការនៃខ្សែចង្វាក់ផលិតកម្មនៅក្នុងអគាររោងចក្រ ដើម្បីពិនិត្យមើលស្ថានភាពការងាររបស់បងប្អូនកម្មករនិយោជិក។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/IMG_20240727_175504_558-1024x768.jpg)
ក្រោយការទទួលទានអាហារថ្ងៃត្រង់ និងជួបសំណេះសំណាលសាកសួរដោយផ្ទាល់ជាមួយបងប្អូនកម្មករនិយោជិករួច លោក ហ៊ូ វុឌ្ឍី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណទៅដល់ម្ចាស់រោងចក្រ DONGDU TEXTILE CAMBODIA CO., LTD. ដែលគោរពតាមច្បាប់ការងារយ៉ាងខ្ជាប់ខ្ជួន និងអនុវត្តស្តង់ដាការងារបានយ៉ាងល្អ និងថែមទាំងបានផ្តល់អត្ថប្រយោជន៍ជាច្រើនទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលបានកំណត់ក្នុងការផ្តល់អត្ថប្រយោជន៍ដល់បងប្អូនកម្មករនិយោជិកទៀតផង។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/IMG_20240727_175504_128-1024x768.jpg)
ដោយឡែក ក្នុងការចុះសំណេះសំណាល ពិនិត្យស្ថានភាពការងារ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិកជាងជាង ១ ២០០នាក់ នៅរោងចក្រ GREEN MEADOW DEVELOPMENT (CAMBODIA) CO.,LTD. លោកជំទាវ ឃ្លោក ប៉េងថុល បានដើរពិនិត្យដោយផ្ទាល់នៅក្នុងដំណើរការផលិតកម្ម ក្នុងរោងចក្រ ដូចជា កន្លែងកាត់ដេរ កន្លែងវេចខ្ចប់ តុកាត់ ឃ្លាំង កាតុង QC(ការពិនិត្យគុណភាព) ពេទ្យសង្គ្រោះ ផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/IMG_20240727_175513_181-1024x683.jpg)
បន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់ ជាមួយបងប្អូនកម្មករនិយោជិតនៅក្នុងបរិយាកាសដ៏មានភាពស្និទ្ធស្នាល លោកជំទាវ ក៏បានជួបពិភាក្សាការងារជាមួយតំណាងរោងចក្រ ដោយបានគូសបញ្ជាក់ថា ការចុះសួរសុខទុក្ខបងប្អូនកម្មករនិយោជិកដោយផ្ទាល់នៅតាមរោងចក្រនេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅលើបងប្អូនកម្មករនិយោជិកនៅតាមរោងចក្រ សហគ្រាសទាំងអស់នៅទូទាំងប្រទេស ធ្វើយ៉ាងណាផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និតរវាងរដ្ឋាភិបាល ជាមួយបណ្តាម្ចាស់រោងចក្រ សហគ្រាស ជាពិសេសនោះគឺសុខទុក្ខរបស់បងប្អូនកម្មករនិយោជិកដែលរដ្ឋាភិបាលតែងតែគិតគូរជានិច្ច។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/IMG_20240727_175504_462-1024x768.jpg)
ទន្ទឹមនេះដែរ ក្នុងការចុះជួបសំណេះសំណាល សួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិកជាង ១ ៣០០នាក់ នៅរោងចក្រ GREEN MEADOW DEVELOPMENT (CAMBODIA) CO.,LTD. ស្ថិតនៅភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ លោក តាំង ផេងរិទ្ធី ក៏បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋបាល និងនាយករោងចក្រ ដើម្បីសាកសួរព័ត៌មានមួយចំនួនទាក់ទងនឹងលក្ខខណ្ខការងារ និងអត្ថប្រយោជន៍ផ្សេងៗដែលរោងចក្រនេះ ផ្តល់ជូនបងប្អូនកម្មករនិយោជិត។ នាឱកាសនោះដែរ លោក ក៏បានចុះពិនិត្យមើលផ្ទាល់តាមខ្សែចង្វាក់ផលិតកម្មនៅក្នុងអគាររោងចក្រ និងបានជួបសាកសួរសុខទុក្ខបងប្អូនកម្មករនិយោជិក និងបានទទួលទានបាយថ្ងៃត្រង់នៅអាហារដ្ឋានក្នុងរោងចក្ររួមគ្នាផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/IMG_20240727_175456_193-1024x768.jpg)
លោកអនុរដ្ឋលេខាធិការ បានកត់សំគាល់ឃើញថា ម្ចាស់រោងចក្របានអនុវត្តលក្ខខណ្ឌការងារបានល្អ និងបានផ្តល់អត្ថប្រយោជន៍ផ្សេងៗជូនបងប្អូនកម្មនិយោជិតបានយ៉ាងល្អដូចដែលច្បាប់ការងារបានកំណត់ផងដែរ។ ក្នុងឱកាសនោះ លោក បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណទៅដល់ម្ចាស់រោងចក្រ សហគ្រាស ដែលបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការរៀបចំជំនួបសំណេះសំណាល សួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតប្រកបដោយភាពស្និទស្នាល។ ទន្ទឹមនេះ លោកបានស្នើឱ្យម្ចាស់រោងចក្របន្តយកចិត្តទុកដាក់លើសុវត្ថិភាពរបស់កម្មករនិយោជិកទាំងអស់ ជាពិសេសបន្តផ្តល់អត្ថប្រយោជន៍ឱ្យបានពេញលេញតាមច្បាប់ការងារជូនដល់កម្មករនិយោជិកទាំងអស់ផងដែរ៕
![](https://www.kampucheathmey.com/wp-content/uploads/2024/07/IMG_20240727_175456_788-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/07/IMG_20240727_175513_202-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/07/IMG_20240727_175513_292-1024x683.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម៣ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៤ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៥ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក