ព័ត៌មានជាតិ
ស្ថានភាពទឹកស្ទឹងសែន ឡើងដល់កម្រិតប្រកាសអាសន្ន ដែលត្រូវប្រុងប្រយ័ត្ន
ស្ថានភាពទឹកស្ទឹងសែន បានឡើងដល់កម្រិតដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្ន ក្នុងកម្ពស់១៣,៥០ម៉ែត្រ ដែលប្រការនេះ អាជ្ញាធរខេត្តកំពង់ធំ បានណែនាំដល់ពលរដ្ឋរស់នៅតាមបណ្តោយដងស្ទឹងសែនបង្កើនការប្រុងប្រយ័ត្នខ្ពស់។

តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ បានឱ្យដឹងថា ដោយផ្អែកលើស្ថានភាពបច្ចុប្បន្នកម្រិតទឹកស្ទឹងសែននៅស្ថានីយកំពង់ធំ មានកម្ពស់ ១៣,៥១ម៉ែត្រ ដែលសង្កេតឃើញថា មានការកើនឡើងជាបន្តបន្ទាប់ដល់កម្រិតប្រកាសឱ្យមានការប្រុងប្រយ័ត្ននូវកម្ពស់ ១៣,៥០ម៉ែត្រ។
ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ រដ្ឋបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំទាំងអស់ និងពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសែន ជាពិសេសអ្នករស់នៅតំបន់ងាយរងគ្រោះ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រូវត្រៀមរៀបចំទុកដាក់សម្ភារ ឯកសារសំខាន់ៗដែលចាំបាច់ឱ្យបានត្រឹមត្រូវ។

ទន្ទឹមនេះ រដ្ឋបាលខេត្តកំពង់ធំ ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ក្នុងការត្រៀមរៀបចំផែនការអន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាព ក្នុងអំឡុងពេលដែលមានគ្រោះមហន្តរាយទឹកជំនន់មកដល់ ម្យ៉ាងវិញទៀត ត្រូវធ្វើការផ្សព្វផ្សាយ ណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើសុខភាពអនាម័យ ដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗ។
ដោយស្ថានភាពទឹកជំនន់នៅក្នុងខេត្តកំពង់ធំ បានកំពុងជន់លិចផលដំណាំស្រូវរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងសហការី ក៏បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកជំនន់ នៅឃុំព្រៃគុយ និងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ មានសន្ទុះកើនឡើងយ៉ាងគំហុកបានធ្វើឱ្យរងផលប៉ះពាល់ខូចខាតធ្ងន់ធ្ងរដំណាំស្រូវប្រដេញទឹករបស់ប្រជាពលរដ្ឋចំនួន១.១០៨ហិចតា និងខូចខាតាទាំងស្រុង ៩៩៦ហិចតា ខណៈដំណាំផ្សេងៗទៀត និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក៏រងផលប៉ះពាល់និងខូចខាតផងដែរ៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់