ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ ឯក មនោសែន៖ បណ្ឌិត្យសភានគរបាលមានតួនាទីកសាងធនធានមនុស្សប្រកបដោយសមត្ថភាព
បណ្ឌិត្យសភានគរបាលកម្ពុជា មានតួនាទីជាសេនាធិការក្រសួងមហាផ្ទៃ ដើម្បីកសាងធនធានមនុស្សសម្រាប់កងកម្លាំងនគរបាលជាតិឱ្យមានសមត្ថភាព ជំនាញវិជ្ជាជីវៈ បច្ចេកវិទ្យាទំនើប និងមានក្រមសីលធម៌ល្អ ក្នុងការបំពេញភារកិច្ចជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។ នេះជាការលើកឡើងរបស់នាយឧត្តមសេនីយ៍ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។
ក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងពិធីគម្រប់ខួប១៧ឆ្នាំនៃការប្រែក្លាយសាលាភូមិន្ទនគរបាល ទៅជាបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ លោកនាយឧត្តមសេនីយ៍ ឯក មនោសែន បានគូសបញ្ជាក់ថា ការរៀបចំពិធីអបរអរសាទរនាពេលនេះ ដើម្បីរំឭកឡើងវិញនូវការចងចាំមិនអាចបំភ្លេចបាននៃការប្រែក្លាយសាលាភូមិន្ទនគរបាល ទៅជាបណ្ឌិត្យសភានគរបាលកម្ពុជា ដែលមានតួនាទីជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការងារស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល និងអប់រំបណ្តុះបណ្តាលធនធានមនុស្សដល់កងកម្លាំងនគរបាលជាតិ មន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត និងមន្ត្រីនគរបាលលើវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិច្ចដឹកនាំបញ្ជាគ្រប់កម្រិតសិក្សា ដើម្បីឱ្យមានសមត្ថភាព ជំនាញវិជ្ជាជីវៈ បច្ចេកវិទ្យាទំនើប និងមានក្រមសីលធម៌ល្អ ក្នុងការបំពេញភារកិច្ចជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។
លោកនាយឧត្តមសេនីយ៍ បានបន្តថា សមិទ្ធិផល និងស្នាដៃដែលបណ្ឌិត្យសភាទទួលបាននៅពេលនេះ គឺដោយសារទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាទាំងស្មារតី សម្ភារៈ និងថវិកាពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានទស្សនវិស័យជឿនលឿនវែងឆ្ងាយ និងគំនិតប្រាជ្ញាអភិវឌ្ឍន៍ បានដាក់ចេញនូវកម្មវិធីកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទយ៉ាងត្រឹមត្រូវ និងបានគាំទ្រឧបត្ថម្ភដល់បណ្ឌិត្យសភាគ្រប់ដំណាក់កាលផងដែរ។
ទន្ទឹមនេះ សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់តម្លៃ និងផ្តល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិ និងមន្រ្តីពន្ធនាគារ ដើម្បីកសាងធនធានមនុស្សសម្រាប់បន្តវេនប្រកបដោយសមត្ថភាព ជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ក្នុងការបំពេញភារកិច្ចជូនប្រទេសជាតិ និងប្រជាពលរដ្ឋ៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ២៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត